ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីតុណ្ហភាព​មធ្យម​លើ​ពិភពលោក​ឆ្នាំ​2016 ឡើង​ខ្ពស់​ជា​ឆ្នាំ​ទី​3

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​ឧតុនិយម​ពិភពលោក (WMO) ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​សបាន​បង្ហាញ​របាយការណ៍​កាលពី​ថ្ងៃ​ទី​១៨ មក​រា ២០១៧​ថា សីតុណ្ហភាព​មធ្យម​នៅ​ល​ផែនដី

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​ឧតុនិយម​ពិភពលោក (WMO) ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​សបាន​បង្ហាញ​របាយការណ៍​កាលពី​ថ្ងៃ​ទី​១៨ មក​រា ២០១៧​ថា សីតុណ្ហភាព​មធ្យម​នៅ​ល​ផែនដី​ក្នុង​ឆ្នាំ​២០១៦ ប្រហែល​១៤,៨៤​អង្សា​សេ​ខ្ពស់​ជាង​កម្រិត​មធ្យម​១៤​អង្សា​សេ​ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៦០​ដល់​១៩៨៩ ប្រហែល​០,៨៤​អង្សា​សេ និង​ខ្ពស់​ជាង​កម្រិត​មធ្យម​កាលពី​ឆ្នាំ​២០១៥ ប្រហែល​០,០៤​អង្សា​សេ ។ ចាត់​ទុក​ថា ជា​សីតុណ្ហភាព​ខ្ពស់​បន្តបន្ទាប់​គ្នា​ជា​ឆ្នាំ​ទី​៣ ។

របាយការណ៍​បាន​ផ្តោត​មូលហេតុ​សំខាន់​លើ​ការ​បញ្ចេញ​ឧស្ម័ន​កើត​ពី​អំពើ​របស់​មនុស្ស និង​ផ្នែក​ខ្លះ​បណ្តាល​មក​ពី​បាតុភូត​បម្រែបម្រួល​អាកាសធាតុ ឬ «El Nino» ។ លោក​ភៀស ហ្វ​ស្ទ័​រ អ្នកជំនាញ​ផ្នែក​អាកាសធាតុ​ពី​មហាវិទ្យាល័យ​លី​ដ និយាយ​ថា សីតុណ្ហភាព​មធ្យម​នៅ​ឆ្នាំ​២០១៧​នេះ​ព្យាករ​ឃើញ​ថា មិន​ខ្ពស់​ដូច​ឆ្នាំ​២០១៦​ទេ ដោយសារ​តែ​ភាព​ខ្លាំងក្លា​នៃ​បម្រែបម្រួល​អាកាសធាតុ​ចាប់ផ្តើម​ធូរស្រាល ប៉ុន្តែ​នៅ​មាន​កត្តា​ចម្បង​លើ​ផ្នែក​ការ​បញ្ចេញ​ឧស្ម័ន​ពី​ចំហេះ ពិសេស​នៅ​សហរដ្ឋអាមេរិក និង​ចិន ។

របាយការណ៍​របស់ «WMO» កើត​ចេញពី​ការ​វិភាគ​លើ​ទិន្នន័យ​ដែល​ប្រមូល​បាន​ដោយ​អង្គការ NASA អង្គការ​គ្រប់គ្រង​ដែនសមុទ្រ និង​បរិយាកាស​សហរដ្ឋអាមេរិក (NOAA) រួម​ទាំង​នាយកដ្ឋាន​ឧតុនិយម​របស់​អង់គ្លេស ៕