ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​លោក​រ៉េ​ន នាំ​ភរិយា​ក្រេបទឹក​ឃ្មុំ​នៅ​កោះ​បាលី

7 ឆ្នាំ មុន

ក្រោយ​ពី​រៀប​ការ​នៅ​ថ្ងៃ​ទី​១៩ មក​រា ២០១៧ លោក Rain ឬ «Jung Ji-Hoon» តារាចម្រៀង​កូរ៉េ​ខាងត្បូង​បាន​បណ្តើរ​ភរិយា Kim Tae hee ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​កោះ​បាលី​កាលពី​ថ្ងៃ​ទី​២២ មក​រា ។

ក្រោយ​ពី​រៀប​ការ​នៅ​ថ្ងៃ​ទី​១៩ មក​រា ២០១៧ លោក Rain ឬ «Jung Ji-Hoon» តារាចម្រៀង​កូរ៉េ​ខាងត្បូង​បាន​បណ្តើរ​ភរិយា Kim Tae  hee ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​កោះ​បាលី​កាលពី​ថ្ងៃ​ទី​២២ មក​រា ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​រង់ចាំ​ថតរូប​នៅ​អាកាសយានដ្ឋាន «Incheon» បន្ទាប់​ពី​ទីភ្នាក់ងារ «​យ​ន​ហាប់​» ផ្សាយ​ថា លោក​រ៉េ​ន និង ភរិយា​នឹង​ស្ថិត​នៅ​កោះ​បាលី​រយៈពេល​៥​ថ្ងៃ ។

របាយការណ៍​ពី​ក្រុមហ៊ុន «​រ៉េ​ន​» ផ្សាយ​ថា ក្រោយ​ពេល​ត្រឡប់​ពី​ក្រេបទឹក​ឃ្មុំ​វិញ ពួក​គេ​នឹង​បង្ហាញ​រូបថត​រៀប​ការ និង​បាន​សួរនាំ​ពី​ការ​ទិញ​ផ្ទះ​ថ្មី ប៉ុន្តែ​តំណាង​ផ្ទាល់​របស់​ពួក​គេ​បញ្ជាក់​ថា មាន​លេចឮ​ដំណឹង​ថា បច្ចុប្បន្ន​កំពុង​ជួសជុល​កែ​លំអ​ផ្ទះ​របស់​លោក Rain នៅ​ខណ្ឌ Cheongdamdong កូរ៉េ​ខាងត្បូង និង​មិន​ប្រាកដ​ថា ពួក​គេ​កំពុង​រក​ផ្ទះ​ថ្មី ឬ​អត់​ទេ ៕