ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេ​ង កោះ​អញ្ជើញ​អភិបាលខេត្ត​កំពង់ធំ និង​កំពង់ឆ្នាំង មក​ក្រសួងមហាផ្ទៃ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​ក្រឡាហោម​ ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៥ មក​រា បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ជា​លើក​ដំបូង​ត្រួតពិនិត្យ​បទល្មើស​នេសាទ​

រាជធានីភ្នំពេញ ៖ សម្តេច​ក្រឡាហោម​ ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៥ មក​រា បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ជា​លើក​ដំបូង​ត្រួតពិនិត្យ​បទល្មើស​នេសាទ​នៅ​លើ​បឹង​ទន្លេសាប អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន ,​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មន្ត្រី​មួយ​ចំនួន​ទៀត ។ ដំណើរ​ត្រួតពិនិត្យ​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បង្កើត​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប​ នៅ​ចុងឆ្នាំ​២០១៦ ។

ការ​ត្រួតពិនិត្យ​រក​ឃើញ​ថា នៅ​ខេត្តកំពង់ធំ និង​កំពង់ឆ្នាំង​បទល្មើស​នេសាទ​កើត​មាន​ច្រើន ខណៈ​នៅ​បាត់ដំបង សៀមរាប ពោធិ៍សាត់​មិនសូវ​កើត​មាន​ទេ ។ ប៉ុន្តែនៅ​ថ្ងៃ​ទី​២៤ មក​រា សមត្ថកិច្ច​ចម្រុះ​របស់​ក្រសួង​បាន​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ដែល​ប្រើប្រាស់​ឧបករណ៍​អួន​ក្រឡា​ញឹក ប្រើប្រាស់​ម៉ាស៊ីន​អូស​ទាញ និង​ឧបករណ៍​យ៉ាំ​ង​កាវ​ជា​ច្រើន​វង់ និង​ចាប់​ឃាត់ខ្លួន​មនុស្ស​៤១​នាក់ ។

រក​ឃើញ​បទល្មើស​នេសាទ​កើត​មាន​ច្រើន​នៅ​ខេត្តកំពង់ធំ និង​កំពង់ឆ្នាំង ​ដូច្នេះ​សម្តេច​ក្រឡាហោម​ស ខេ​ង ដែល​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សម្រេច​កោះ​អញ្ជើញ​អភិបាលខេត្ត​ទាំង​ពីរ​មក​ភ្នំពេញ ​ដើម្បី​ជួប​ប្រជុំ​រក​ដំណោះស្រាយ​នៅ​ថ្ងៃ​ទី​២៨ មក​រា ។

ចំពោះ​ខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ វិញ​អញ្ជើញ​ត្រឹម​អភិបាលរង​ខេត្ត​មក​ចូលរួម ។

មុន​ដំណើរ​ត្រួតពិនិត្យ​បទល្មើស​នេសាទ​តាម​ឧទ្ធម្ភាគចក្រ​ពី​សម្តេច​ក្រឡាហោម​ ស ខេ​ង គឺ​កម្លាំង​បង្ក្រាប​បទល្មើស​នេសាទ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សកម្មភាព​ល្មើស​នានា តាំងពី​ថ្ងៃ​ទី​១៧ មក​រា ដោយ​រក​ឃើញ​អួន​ដាក់​ត្រី​ជិត​១០​វង់​នៅ​ក្នុង​ខេត្តក្រចេះ ។

គិត​ចាប់តាំងពី​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ចុងឆ្នាំ​២០១៦​មក គឺ​ឃាត់​មនុស្ស​បាន​៥២​នាក់​បញ្ជូន​ទៅ​តុលាការ រឹបអូស​ទូក ម៉ាស៊ីន កាណូត ជាង​២០​គ្រឿង និង​ដុត​បំផ្លាញ​ឧបករណ៍​ល្មើស​ដែល​ជា​ស្បៃ​មុង ឬ​អួន​រាប់​ពាន់​ម៉ែត្រ ។

សូមរម្លឹកថា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ដកអភិបាលខេត្តនៅ​ជុំវិញ​បឹង​ទន្លេសាប បើ​ខេត្ត​ណា នៅ​តែ​មាន​បទល្មើស​នេសាទ កើត​មាន​ច្រើន ​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា នឹង​បន្តសកម្មភាព បង្ក្រាប​បទល្មើស​នេសាទ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​ឲ្យ​បាន នូវ​បញ្ហា​បទ​ល្មើ​ល​នេសាទ នៅ​ក្នុង​បឹង​ទន្លេសាប​នេះ​ ។

ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម នៅ​ក្នុង​ពិធី​បិទ​សន្និបាត បូក​សរុប​លទ្ធ​ការងារ ប្រចាំឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ ឆ្នាំ​២០១៧ របស់​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦​ កន្លងមក ។

សម្តេច​ក្រឡាហោម ស ខេ​ង ក៏បាន​បញ្ជាក់អោយដឹង​ថា ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ នៅ​ក្នុង​បឹង​ទន្លេ​សាទ ដោយ​ប្រើប្រាស់ ទូក​ល្បឿន​លឿន ប្រភេទ​រ៉ូ​យ៉ា​ល់ ហើយ​សកម្មភាព​នេះ ធ្វើ​ជា​ប្រចាំ ដោយ​សម្តេច និង​ជិះ​យន្តហោះ​ពិនិត្យ​មើល ពី​ខាងលើ​ក្នុង ២ស​ប្តា​ហ៍ម្ត​ង ឬ១​ខែ​ម្តង ​។

សូមបញ្ជាក់ថា ថ្ងៃមួយ សម្តេច​ក្រឡាហោម​បាន​ជិះ​យន្តហោះទៅ​បាត់ដំបង ដោយ​ឆ្លងកាត់​បឹង​ទន្លេសាប សម្តេច​មើល​ពីលើ​ឃើញ​ថា បទល្មើស​នេសាទ មាន​ច្រើន ទាំង​នៅ​កណ្តាល​បឹង​ទន្លេសាប និង​ព្រៃ​លិច​ទឹក នៅ​ជុំវិញ ដែល​បញ្ហា​នេះ​ចាំបាច់ត្រូវ​ឲ្យ​យើង​ដោះស្រាយ​ជា​បន្ទាន់​ ៕