ក្រុមហ៊ុនសាមស៊ុងបង្ហាញពីមូលហេតុ Note 7 ឆេះ
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនសាមសុងបានលើកឡើងថា មានមូលហេតុពីរផ្សេងគ្នាដែលបណ្តាលឱ្យNote7 ឆេះ ។
មូលហេតុដំបូងគឺបណ្តាលមកពីថ្មរបស់វា ។ ក្រុមហ៊ុននិយាយថា
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនសាមសុងបានលើកឡើងថា មានមូលហេតុពីរផ្សេងគ្នាដែលបណ្តាលឱ្យNote7 ឆេះ ។
មូលហេតុដំបូងគឺបណ្តាលមកពីថ្មរបស់វា ។ ក្រុមហ៊ុននិយាយថា
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនសាមសុងបានលើកឡើងថា មានមូលហេតុពីរផ្សេងគ្នាដែលបណ្តាលឱ្យ Note7 ឆេះ ។
មូលហេតុដំបូងគឺបណ្តាលមកពីថ្មរបស់វា ។ ក្រុមហ៊ុននិយាយថា វាបណ្តាលមកពីកំហុសនៃការច្នៃម៉ូដថ្ម។ សំបកខាងក្រៅរបស់ថ្មមានទំហំ តូចពេកនៅពេលដាក់ក្នុងម៉ាស៊ីនបង្កឱ្យវាក្លាយជាសៀគ្វីខ្លី និងបណ្តាលឱ្យឆេះ។
មូលហេតុទីពីរទៀតទាក់ទងនិងថ្មដែរ គឺ ថ្មដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនផ្សេង តែក៏មានកំហុសដូចគ្នានឹងកំហុសទីមួយ ។ នេះបើតាមសម្តីរបស់លោក Justin Denison ប្រធានផ្នែកយុទ្ធសាស្ត្រផលិតផល និងទីផ្សាររបសក្រុមហ៊ុនសាមស៊ុងនៅសហរដ្ឋអាមេរិក។ គាត់បន្តថា ដោយសារការពន្លឿនការផលិតថ្មថ្មីឱ្យគ្រប់គ្រាន់នៅពេលមានផែនការផ្លាស់ប្តូរថ្មនោះ ក្រុមហ៊ុនផ្គត់ផ្គង់បានណែនាំរោងចក្រ ផ្សេងៗទៀត ក្នុងការផលិតថ្មថ្មីឱ្យបានលឿន តែបែរជានាំឱ្យមានបញ្ហាដូចដើមទៅវិញ ។
ការបង្ហាញពីរឿងរ៉ាវទាំងអស់នៃមូលហេតុឆេះ Note7 របស់ក្រុមហ៊ុនពេលនេះ គឺជាការ បង្ហាញឱ្យអតិថិជនរបស់ខ្លួន មានជំនឿលើខ្លួនឡើងវិញនៅមុនពេលក្រុមហ៊ុនត្រូវបង្ហាញ ផលិតផលថ្មីដូចជា Galaxy S8 និងម៉ូដែល Note ថ្មីផងដែរ ។
លោក D.J.Koh ប្រធានក្រុមហ៊ុនសាមស៊ុងនិយាយក្នុងសន្និសីទថា«វាជាវិបត្តិដ៏ឈឺចាប់បំផុតសម្រាប់ខ្ញុំ»ហើយគាត់ហៅស្ថានការណ៍នោះថា វាជាស្ថានភាពដ៏អាក្រក់បំផុត ក្នុងរយៈពេល៣៣ឆ្នាំដែលគាត់បានធ្វើការជាមួយក្រុមហ៊ុនសាមស៊ុងមកនេះ ។ គាត់បានចូលរួមធ្វើការជាមួយក្រុមហ៊ុនតេស្តឯករាជ្យបីផ្សេងទៀត គឺក្រុមហ៊ុន UL ក្រុមហ៊ុន Exponent និងក្រុមហ៊ុន TUV Rheinland ដើម្បីឱ្យដឹងច្បាស់ពីមូលហេតុ Note ឆេះ ក្រោយមកបានទទួលលទ្ធផលដូចគ្នា គឺមូលហេតុបណ្តាលមកពីថ្ម មិនមែនមកពីការច្នៃម៉ូដរបស់ទូរស័ព្ទ ឬដំណើរការផលិតរបស់ក្រុមហ៊ុនទេ ដែលបណ្តាលឱ្យផលិតផលមួយនេះមានបញ្ហានោះ ។
លោក Kevin White អ្នកឯកទេសមកពីក្រុមហ៊ុនតេស្តឯករាជ្យ Exponent បាននិយាយថា បច្ចេកវិទ្យាអេឡិចត្រូនិក ដែលបង្កើតឡើងដោយក្រុមហ៊ុនសាមស៊ុង មិនបានបង្កឱ្យមានផលប៉ះពាល់ដល់ថ្ម ដែលផលិតចេញពីរោងចក្រផ្សេងនោះទេ ។ ក្រុមហ៊ុនសាមស៊ុងខាតបង់ប្រាក់ចំនួនជាង៥ពាន់លានដុល្លារ ក្នុងផែនការប្រមូល យកទូរស័ព្ទ Note7 វិញចំនួន៣លានគ្រឿង ។ ទឹកប្រាក់នោះមិនទាន់រាប់បញ្ចូលការប៉ះពាល់មុខមាត់របស់ក្រុមហ៊ុន ដែលត្រូវស្តារឡើងវិញជាច្រើនខែ ដើម្បីទាញទំនុកចិត្តពីអតិថិជនខ្លួនឡើងវិញ។
ដើម្បីដោះស្រាយបញ្ហា Note7 ក្រុមហ៊ុនសាមស៊ុង បានសាងសង់អគារពិសោធន៍នៅទីតាំងរោងចក្រទាំងបួនកន្លែងរបស់ខ្លួន គឺនៅទីក្រុង Gumi ប្រទេសកូរ៉េខាងត្បូង នៅទីក្រុង Hanoi ប្រទេសវៀតណាម នៅទីក្រុង Huizhou និងទីក្រុង Tiagin ប្រទេសចិន ។ នៅអគារពិសោធន៍ថ្មីនោះមានទូរស័ព្ទសាមស៊ុង Note7 ជាង២០០.០០០គ្រឿងត្រូវពិសោធន៍ដែលមានថ្មស្រាប់ និងពិសោធន៍ជាមួយថ្មប្រមាណជាង៣០០.០០០ទៀតដែលជារបស់ក្រុមហ៊ុន ។ ក្រុមហ៊ុនមានវិស្វករប្រមាណជាង៧០០នាក់ពីទីតាំង មួយៗដើម្បីពិសោធន៍ ។ ក្រុមហ៊ុនសាមស៊ុងមានវិស្វករប្រមាណជាង៧០.០០០នាក់ ដែលធ្វើការនៅទូទាំងពិភពលោក តាមទីតាំងរោងចក្ររបស់ខ្លួន ។
វិស្វករទាំងនោះត្រូវពិនិត្យ Software Hardware និងដំណើរការផលិតក្នុងរោងចក្រ និងការធ្វើតេស្តពីគុណភាព និងការធានាផលិតផល និងចង្វាក់នៃការផ្គត់ផ្គង់ ។ ពួកគេត្រូវរកពីមូលហេតុដែលបណ្តាលឱ្យ Note7 ក្តៅឆេះ តាមរយៈ Iris Scanner ឬដំណើរការនៃកម្មវិធីក្នុងម៉ាស៊ីនទូរស័ព្ទ ឬផលប៉ះពាល់ដែលបណ្តាលមកពីសមត្ថភាពសាកថ្មលឿនជាដើម ។ ដំបូងក្រុមហ៊ុនរកមិនឃើញពីមូលហេតុនោះ ព្រោះវាមិនមែនមានបញ្ហាដោយសារកម្មវិធី Software, Hardware ឬដំណើរការផ្សេងៗរបស់ទូរស័ព្ទនោះទេ។
បន្ទាប់មកទៀតក៏សម្រេចធ្វើតេស្តលើថ្មតែម្តង ក៏រកឃើញថាទាំងថ្មរបស់ក្រុមហ៊ុន និងថ្មរបស់ក្រុមហ៊ុនដៃគូផ្គត់ផ្គងបង្កឱ្យឡើងកំដៅដូចគ្នា ។ ក្រុមហ៊ុនសាមស៊ុង មិនបានបង្ហាញឈ្មោះក្រុមហ៊ុនពីរ ដែលផ្គត់ផ្គង់ថ្មដល់ក្រុមហ៊ុនទេ ។ តែក្រុមហ៊ុនពីរដែលគេសង្ស័យនោះគឺក្រុមហ៊ុន Samsung SDI ដែលផ្តាច់ខ្លួនចេញពីក្រុមហ៊ុនសាមស៊ុង និងក្រុមហ៊ុន Amperex ។
លោក Koh និយាយថា «ម៉ូដែលថ្មី Galaxy S8 និងបង្ហាញនារដូវផ្ការីកខាងមុខ ហើយពេលនេះកំពុងស្ថិតក្នុងការត្រួតពិនិត្យនៅឡើយ ។
សម្រាប់អតិថិជនយើងបានអភិវឌ្ឍន៍នូវការច្នៃប្រឌិតថ្មី ប៉ុន្តែអ្វីដែលសំខាន់គឺ សុវត្ថិភាពអតិថិជនជាអាទិភាព» ៕
ចែករំលែកព័តមាននេះ