ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NASA​ត្រៀម​បង្ហោះ​យាន «Psyche» ស្រាវជ្រាវ​លោហៈរបស់​ផ្កាយព្រះគ្រោះ​តូច

7 ឆ្នាំ មុន

យាន «​សាយ​គី​» (Psyche) ជា​ផ្នែក​មួយ​ក្នុង​គ​ម្រោម​ការ​ឌី​ស្កូ​វើ​រី​របស់​អង្គការ​អវកាស ណា​សា (NASA) កំណត់​ធ្វើ​ដំណើរ​ទៅ​លំហ​អវកាស​ក្នុង​ឆ្នាំ​២០២៣ ដើម្បី​ស្រាវជ្រាវ​ភព​ផ្កាយព្រះគ្រោះ​តូច​ឈ្មោះ «16 Psyche»

យាន «​សាយ​គី​» (Psyche) ជា​ផ្នែក​មួយ​ក្នុង​គ​ម្រោម​ការ​ឌី​ស្កូ​វើ​រី​របស់​អង្គការ​អវកាស ណា​សា (NASA) កំណត់​ធ្វើ​ដំណើរ​ទៅ​លំហ​អវកាស​ក្នុង​ឆ្នាំ​២០២៣ ដើម្បី​ស្រាវជ្រាវ​ភព​ផ្កាយព្រះគ្រោះ​តូច​ឈ្មោះ «16 Psyche» យកឈ្មោះ​តាម​យាន​មួយ​គ្រឿង​នេះ ។

ផ្កាយព្រះគ្រោះ​តូច​នេះ​មាន​អង្កត់ផ្ចិត​ប្រហែល​២០៩,៣​គីឡូម៉ែត្រ​ឆ្ងាយ​ពី​ព្រះអាទិត្យ ៣​ដង បើ​ប្រៀបធៀប​នឹង​រយៈ​ចម្ងាយ​ពី​ផែនដី និង​ព្រះអាទិត្យ ។ អ្នក​វិទ្យាសាស្ត្រ​មាន​ចម្ងល់​ថា កាលពីដើម​ឡើយ​ផ្កាយព្រះគ្រោះ​តូច​មួយ​ដួង​នេះ​អាច​មាន​ទំហំ​ធំ​ប៉ុន​ភព​ព្រះ​អង្គារ ប៉ុន្តែ​ដោយសារ​ផល​ប៉ះពាល់​ពី​ការ​បុក​ប៉ះទង្គិច​អស់​រយៈពេល​ជា​ច្រើន​ពាន់​លាន​ឆ្នាំ​កន្លង​មក ធ្វើ​ឱ្យ​ស្រទាប់​ខាងក្រៅ​របស់​ផ្កាយ​ខ្ទាត​រប៉ាត់រប៉ាយ​មាន​ទំហំ​តូច និង​មាន​ស្នូល​កណ្តាល​ស្រ​ដៀង​នឹង​ស្នូលផែនដី ។

ហេតុផល​ដែល NASA គ្រោង​ស្រាវជ្រាវ​លើ​ផ្កាយ «16 Psyche» ព្រោះ​មាន​ជំនឿ​ចិត្ត​ថា ស្នូល​កណ្តាល​របស់​ផ្កាយ​ជា​លោហៈ ដោយ​ព្យាករ​ថា តម្លៃ​ដ៏​មហាសាល​ប្រហែល​៣៦៨ ម៉ឺន​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​មាន​ក្តី​សង្ឃឹម​ទុកជា​មុន​ថា ប្រសិនបើ​អាច​ទាញ​ត្រឡប់​មក​ផែនដី​បាន​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ធនធាន​លោហៈ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៅ​លើ​លោក​មាន​បម្រែបម្រួល​ខុស​ពី​ពេល​បច្ចុប្បន្ន ។

គម្រោងការ​ឌី​ស្កូ​វើ​រី គឺជា​ភារកិច្ច​របស់​យាន​មួយ​គ្រឿង​ទៀត​ឈ្មោះ «Lucy» បាន​បង្ហោះ​ទៅ​ស្រាវជ្រាវ​លើ​ក្រុម​ផ្កាយព្រះគ្រោះ​ចំនួន​៦​ដួង នៅ​ជុំវិញ​ផ្កាយ​ព្រហស្បតិ៍ ដោយ​កាលពីមុន​នេះ​គម្រោងការ​បាន​ទទួល​ជោគជ័យ​ពី​យាន «Stardust» ក្នុង​ការ​ប្រមូល​យក​គំរូ​របស់​ផ្កាយដុះកន្ទុយ និង​ប្រើ​ម៉ាស៊ីន​ថត​មីក្រូ​ទស្សន៍​ប្រទះ​ឃើញ​ភព​ផ្កាយ​ជា​ច្រើន​ពាន់​ដួង​ទៀត​នៅ​ក្រៅ​ប្រព័ន្ធ​សុរិយៈ​របស់​យើង ៕