ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ពិសេស​បង្ក្រាប​បទល្មើស​លើ​បឹង​ទន្លេសាប ឃាត់ខ្លួន​41​នាក់​នៅ​ខេត្តពោធិ៍សាត់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ក្រុមការងារ​ពិសេស​ដឹកនាំ​ដោយ​លោក​សៅ សុវណ្ណ​សិរី​វុ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក​

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ក្រុមការងារ​ពិសេស​ដឹកនាំ​ដោយ​លោក​សៅ សុវណ្ណ​សិរី​វុ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក​ឧត្តមសេនីយ៍​ឡុ​ង ស្រេងអនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​លើ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤១​នាក់ និង​ទូក​នេសាទ​ល្មើសច្បាប់​ចំនួន​១៨​គ្រឿង ហើយ​យក​ទៅ​រក្សា​ទុក​នៅ​ខេត្តកំពង់ឆ្នាំង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៤ មក​រា ។

លោក​ជិន សុ​ផាត នាយ​កា​រិ​យាយ​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​អ្នកនេសាទ​ខុសច្បាប់​ទាំងនោះ សមត្ថកិច្ច​ចម្រុះ​ក្រសួង​ជា​អ្នក​បង្ក្រាប​នៅ​ខេត្តពោធិ៍សាត់ តែ​បាន​នាំ​យក​មក​ធ្វើ​កំណត់ហេតុ​នៅ​ខេត្តកំពង់ឆ្នាំង ដោយ​សមត្ថកិច្ច​របស់​លោក​ជា​អ្នក​សាកសួរ​ធ្វើ​កំណត់ហេតុ ។ នៅ​រសៀល​ថ្ងៃ​ទី​២៥ មក​រា សមត្ថកិច្ច​នគរបាល​ក្រសួង​បាន​យក​ជនសង្ស័យ​ទាំង​៤១​នាក់ (​ស្រី​៧​នាក់​) ទៅ​កាន់​ខេត្តពោធិ៍សាត់​វិញ ។ ដោយឡែក​ឧបករណ៍​នេសាទ និង​កាណូត​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ជា​បណ្តោះអាសន្ន​សិន។

នៅ​ថ្ងៃ​ទី​២៤ មក​រា សមត្ថកិច្ច​ចម្រុះ​របស់​ក្រសួង​បាន​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ដែល​ប្រើប្រាស់​ឧបករណ៍​អួន​ក្រឡា​ញឹក ប្រើប្រាស់​ម៉ាស៊ីន​អូស​ទាញ និង​ឧបករណ៍​យ៉ាំ​ង​កាវ​ជា​ច្រើន​វង់ និង​ចាប់​ឃាត់ខ្លួន​មនុស្ស​៤១​នាក់ ។

សម្តេច​ក្រឡាហោម​ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៥ មក​រា បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ជា​លើក​ដំបូង​ត្រួតពិនិត្យ​បទល្មើស​នេសាទ​នៅ​លើ​បឹង​ទន្លេសាប អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន ,​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មន្ត្រី​មួយ​ចំនួន​ទៀត ។ ដំណើរ​ត្រួតពិនិត្យ​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បង្កើត​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ចុងឆ្នាំ​២០១៦ ។ ការ​ត្រួតពិនិត្យ​រក​ឃើញ​ថា នៅ​ខេត្តកំពង់ធំ និង​កំពង់ឆ្នាំង​បទល្មើស​នេសាទ​កើត​មាន​ច្រើន ខណៈ​នៅ​បាត់ដំបង សៀមរាប ពោធិ៍សាត់​មិនសូវ​កើត​មាន​ទេ ។

មុន​ដំណើរ​ត្រួតពិនិត្យ​បទល្មើស​នេសាទ​តាម​ឧទ្ធម្ភាគចក្រ​ពី​សម្តេច​ក្រឡាហោម​ស ខេ​ង គឺ​កម្លាំង​បង្ក្រាប​បទល្មើស​នេសាទ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សកម្មភាព​ល្មើស​នានា តាំងពី​ថ្ងៃ​ទី​១៧ មក​រា ដោយ​រក​ឃើញ​អួន​ដាក់​ត្រី​ជិត​១០​វង់​នៅ​ក្នុង​ខេត្តក្រចេះ ។

ទាក់ទង​ករណី​ផ្ទុះ​ហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច និង​ប្រជា​នេសាទ​ល្មើសច្បាប់​វិញ សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​៤១​នាក់​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ក្នុង​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​បាញ់​គំរាម​ឡើង​ទៅ​លើ​អស់​ជា​ច្រើន​គ្រាប់​ព្រោះ​ក្រុម​អ្នកនេសាទ​ប្រដាប់​ដោយ​ពូថៅ កា​បិត តែ​ហេតុការណ៍​នោះ​ក្រុម​មន្ត្រី​ប្រាប់​ថា​មិន​ធ្ងន់​ទេ ។

គិត​ចាប់តាំងពី​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ចុងឆ្នាំ​២០១៦​មក គឺ​ឃាត់​មនុស្ស​បាន​៥២​នាក់​បញ្ជូន​ទៅ​តុលាការ រឹបអូស​ទូក ម៉ាស៊ីន កាណូត ជាង​២០​គ្រឿង និង​ដុត​បំផ្លាញ​ឧបករណ៍​ល្មើស​ដែល​ជា​ស្បៃ​មុង ឬ​អួន​រាប់​ពាន់​ម៉ែត្រ ៕