ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន ស៊ឹ​ម ច័ន្ទ​ពន្លឺ ហាក់​ត្រូវ​រង​សម្ពាធ​ជាងគេ​ពី​ទស្សនិកជន​ក្នុង​ការ​ប្រឡង

1 ឆ្នាំ មុន
  • ភ្នំពេញ

ភាព​រំជើបរំជួល​បានក​កើតឡើង​យ៉ាង​ខ្លាំង​លើ​វេទិកា​ប្រឡង​ចម្រៀង​ខេ​ម​បូ​ឌា​អាយ​ឌ​ល រដូវ​កាល​ទី​៤ ។ លុះ​ចូល​មក​ដល់​វគ្គ​ផ្សាយ​ផ្ទាល់​ស​ប្តា​ហ៍​ទី​២​មក ការ​ប្រឡង​មួយ​នេះ ក្លាយជា

រាជធានី​ភ្នំពេញ ៖ ភាព​រំជើបរំជួល​បានក​កើតឡើង​យ៉ាង​ខ្លាំង​លើ​វេទិកា​ប្រឡង​ចម្រៀង​ខេ​ម​បូ​ឌា​អាយ​ឌ​ល រដូវ​កាល​ទី​៤ ។ លុះ​ចូល​មក​ដល់​វគ្គ​ផ្សាយ​ផ្ទាល់​ស​ប្តា​ហ៍​ទី​២​មក ការ​ប្រឡង​មួយ​នេះ ក្លាយជា​វេទិកា​វា​.​យ​ប្រ​.​ហារ​គ្នា មាន​ទាំង​លើ​បេក្ខជន និង​អ្នកគាំទ្រ​បេក្ខជន​។ តួយ៉ាង ស៊ឹ​ម ច័ន្ទ​ពន្លឺ បេក្ខជន​មក​ពី​ខេត្តតាកែវ ហាក់​ត្រូវ​បាន​ដាក់​សម្ពាធ​ជាងគេ​ពី​ទស្សនិកជន​មួយ​ចំនួន ទៅ​ផ្នែក​កម្រិត​សំឡេង​។ លោក​ហាក់​ទទួល​បានការ​ឌឺដង ចំអក​ពេញ​បណ្តាញ​សង្គម ទាំង​សាមីខ្លួន មិន​ធ្លាប់​ស្រមៃ ហើយ​បែរជា​វេទិកា​ប្រឡង​នេះ ប្រែ​ក្លាយជា​ការ​បំបាក់ស្មារតី​ស្មាន​មិន​ដល់​។

មហាជន​មួយ​ចំនួន​បាន​យក​ចំណុច​ខ្វះខាត ចំណុចខ្សោយ​លើ​បេក្ខជន ស៊ឹ​ម ច័ន្ទ​ពន្លឺ ទៅ បង្កើត​ចេះ​បង្កើត​ចុះ បំណង​មិន​សុខចិត្ត​ចំពោះ​បុរស​សាច់​.​សរូប​នេះ ច្រៀង​មិន​ដល់​គោលដៅ​ឬ​សំឡេង​មិន​ទាន់​ល្អ​។ ខ្លះ​ថា ពន្លឺ គួរតែ​ចាកចេញ​តាំងពី​ស​ប្តា​ហ៍​ទី​៣ ឬ​ទី​៤ ។ ខុស​ពី​ពេល​បង្ហាញខ្លួន​ច្រៀង​ដំបូង​ៗ ហ្វេ​ន​ៗ​ច្រើន​ចូល​ចិត្ត​ពន្លឺ​ថា សង្ហារ​មានចំណេះ ហើយ​ច្រៀង​បាន​គ្រាន់បើ​។

នៅ​លើ​បណ្តាញ​គណនី​ខ្លះ​និយាយ​ថា «​ពេញ​ប​ណ្តោ​ញ​សង្គម Facebook និង TikTok ហើយ​ខ្ញុំ​ពិតជា​អាណិត​គាត់​ណាស់ ។ មាន​ផេ​កមួយ​ចំនួន បាន​កាត់ត​សម្លេង​គាត់​ជាមួយ​សម្លេង​សត្វ​ឆ្កែ​!! ហឺ …..​?​?​? សម​ដែល​អត់​ដែល​ធ្វើ​បែប​នឹង​អ្នក​ទាំងអស់​គ្នា ។ គួរតែ​យក​អារម្មណ៍​អ្នក​ដទៃ យក​មក​ដាក់​ក្នុង​ចិត្ត​ខ្លួនឯង​ទៅ​ថា វា​នឹង​មាន​អារម្មណ៍​បែប​ណា​វិញ នៅ​ពេល​គេ Bully ស៊ឹ​ម ចន្ទ​ពន្លឺ i’m your fan »​។

ជា​រឿង​ភ្ញាក់ផ្អើល​មួយ ដែល​រដូវ​កាល​ទី​៤​នេះ កម្មវិធី​ប្រឡង​ចម្រៀង ខេ​ម​បូ​ឌា​អាយ​ឌ​ល ផ្ទុះ​ការ​គាំទ្រ​កក្រើក​អ្នក​មក​មើល​ផ្ទាល់ ណែន​ឆាក និង​អ្នក​តាមដាន​តាម​បណ្តាញ​សង្គម ហើយ​បាន​ក្លាយជា​វេទិកា​វា​.​យ​បក​គ្នា​ពី​អ្នកវិភាគ សមត្ថភាព​បេក្ខជន​។ បេក្ខជន​នីមួយ​ៗ ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​អ្នក​តាមដាន​ចាំ​ប្រ​ម៉ា​ញ់​។

បើ​គេ​ចាំ​មិន​ទាន់​បាត់​ពី​អារម្មណ៍ បេក្ខជន ថុ​ល សុ​ភិ​ទិ ក៏​រង​ការ​ថាអោយ​ពី​ទស្សនិកជន ដោយ​គ្រាន់​មិន​បាន​ចាប់​ឱប ឬ​ចាប់ដៃ ឈិ​ន រ័​ត្ន ពេល​ជាប់​វគ្គ​បន្ត​។ ឯ​បេក្ខជន ណា​ន វិ​សារ វិញ ត្រូវ​គេ​និយាយ​ថា មុខ​ញញឹម​ជឿជាក់​ណាស់​។

ជា​ការ​កត់សម្គាល់ នា​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុន​នេះ សរុប​៦​រូប មាន ថុ​ល សុ​ភិ​ទិ​, លី​ម តិច​ម៉េ​ង​, ស៊ឹ​ម ច័ន្ទ​ពន្លឺ​, ណា​ន វិ​សារ​, នាង ដា​វី​ន និង​មាស នី​តា​។ វិញ្ញាសា​ច្រៀង​២​បទ ដោយ​បទ​ទី​១ ច្រៀង​បទ​នៅ​ផលិតកម្ម​ហង្ស​មាស​ល្បី​ពី​មុន និង​បទ​ទី​២ ចាប់​គូ​ច្រៀង​រួម​គ្នា​។ អ្នកមាន​វាសនា ឆ្លង​ដល់​ជុំ​ផ្តាច់ព្រ័ត្រ រួម​មាន លី​ម តិច​ម៉េ​ង ថុ​ល សុ​ភិ​ទិ​បុរស​មាន​មន្ត​ស្នេហ៍​សំឡេង​លួងលោម លោកគ្រូ​ពេទ្យ​សង្ហារ ស៊ឹ​ម ច័ន្ទ​ពន្លឺ និង នាង ដា​វី​ន​បុរស​សំឡេង​ធ្ងន់​។

អ្នក​ទស្សនា​បាន​ព្យាករណ៍​ថា ៤​រូប​នេះ អ្នក​ប្រទាញ​ពាន រួម​មាន លី​ម តិច​ម៉េ​ង និង ថុ​ល សុ​ភិ​ទិ​។ យ៉ាងណា​ក៏​សូម​សរសើរ​បេក្ខជន​ទាំងអស់​ដែល​តស៊ូ ឆ្លងកាត់​ព្យុះ​ភ្លៀង រហូត​មក​ក្នុង​ការ​ប្រឡង ដើម្បី​ចង់បាន​ភាព​លេចធ្លោ និង​ការ​គាំទ្រ​ពី​មហាជន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ