ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យុទ្ធ​ជនប្រ​ព​ន្ធ​រត់​ចោលធ្លាក់ខ្លួន​ពិការ អំពាវនាវ​សប្បុរស​ជន និង​ប្រមុខ​រាជរដ្ឋាភិបាល​​ជួយ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ពិការ​ម្នាក់​បាន​អះអាង​ថា គាត់​ជា​អ​តី​យុទ្ធ​ជន ក្នុង​ជួរ​កង​ទ​ព័រ​បស់​រាជរដ្ឋាភិបាល តាំងពី​សម័យ​រដ្ឋ​កម្ពុជា ប៉ុន្តែ​ដោយសារ​ការ​ផ្លាស់​ប្តូរ​ទីកន្លែង​ច្រើន​ដង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ពិការ​ម្នាក់​បាន​អះអាង​ថា គាត់​ជា​អ​តី​យុទ្ធ​ជន ក្នុង​ជួរ​កង​ទ​ព័រ​បស់​រាជរដ្ឋាភិបាល តាំងពី​សម័យ​រដ្ឋ​កម្ពុជា ប៉ុន្តែ​ដោយសារ​ការ​ផ្លាស់​ប្តូរ​ទីកន្លែង​ច្រើន​ដង និង​ដោយសារ​តែ​ប្រពន្ធ​រត់​ចោល​ទៅ​យកប្តី​ថ្មី ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បញ្ជាក់​ពី​អត្តសញ្ញាណ​យោធា​របស់​គាត់​បាន​បាត់​អស់​គ្មាន​សេសសល់​អ្វី​ឡើយ ក្រៅ​តែ​មាន​អ្នក​ដែល​ធ្លាប់​ស្គាល់​គាត់ និង​ធ្លាប់​ជា​មេបញ្ជាការ​គាត់​ប៉ុណ្ណោះ ដែល​បានដឹង​ប្រវត្តិ​គាត់​ច្បាស់​។ នៅ​លើ​គ្រែ​ក្រោមផ្ទះ​ធំ​ល្មម បុរស​ពិការ​ឈ្មោះ ញ៉ែ​ម សុ​ភ័​ណ្ឌ អាយុ​៥៦​ឆ្នាំ មាន​រៀបរាប់​ថា គាត់​ជា​អតីតមន្ត្រី​នៃ​មន្ទីរ​ឃោសនាការ​ខេត្តកំពង់ឆ្នាំង ត​ហូត​ដល់​ឆ្នាំ​១៩៨៦ គាត់​បាន​ចេញពី​ឃោសនាការ​ចូល​ធ្វើ​ទាហាន ដោយ​ស្ម័គ្រចិត្ត នៅ​ក្នុង​អង្គភាព​(​ង​៥០)​ចល័ត របស់​ក្រសួង​ការពារ​ប្រទេស ឈរជើង​នៅ​បន្ទាយលង្វែក​។

ក្រោយមក​គាត់​បាន​ចេញ​ទៅ​ធ្វើ​ទាហាន​នៅ​កងពល​២៣ នៅ​ខេត្តឧត្តរមានជ័យ ដោយ​រស់នៅ​ជា មួយ​ប្រពន្ធ​កូន​នៅ​ទីនោះ​។ ក្រោយមក​គាត់​បាន​ផ្លាស់​ចូលរ​វៈ​ការពារ​ព្រំដែន ឈរជើង​នៅ​ប្រាសាទព្រះវិហារ​។ កាល​ណោះ​នៅ​ឆ្នាំ​២០១៣ ប្រពន្ធ​គាត់​ឈ្មោះ សេង គា អាយុ​៥០​ឆ្នាំ បាន​ចុះ​ចោល​គាត់​ទៅ​មាន​ប្តី​ថ្មី​។ ដោយ​ពិបាកចិត្ត​ពេក​គាត់​បាន​ត្រលប់​មក​រស់នៅ​ជាមួយ​បងស្រី​ឈ្មោះ និ​ត សុ​កាន នៅ​ខេត្តកំពង់ឆ្នាំង​វិញ​។ ប៉ុន្តែ​ជា​អកុសល ក្នុង​ឆ្នាំ​ដដែល​នោះ​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ធ្លាក់ខ្លួន​ពិការ​ដល់​សព្វថ្ងៃ​។

សព្វ​ថ្ងៃនេះ​គាត់​គ្មាន​ផ្ទះសម្បែង រស់​អាស្រ័យ​លើ​តែ​បងស្រី​ជា​អ្នក​ចិញ្ចឹម​ប៉ុណ្ណោះ រាប់​តាំងពី​យក​ទៅ​ព្យា​ល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ក្តី​។ ប៉ុន្តែ​ពេល​នេះ​បងស្រី​គាត់​អស់​លទ្ធភាព​ហើយ រូប​គាត់​លើកដៃ​សំពះ សុំ​អាជ្ញាធរ​ខេត្ត ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​គាត់​ផង ព្រោះ​សព្វថ្ងៃ​មិន​ត្រឹមតែ​ពិការ​ទេ​មាន​ជំងឺ​ទៀត​។ ចំណែក​ស្ត្រី​ឈ្មោះ និ​ត សុ​កាន អាយុ​៦០​ឆ្នាំ ដែល​ជា​បងស្រី​វិញ​បាន​ប្រាប់​ថា ពេល​នេះ​គាត់​អស់​លទ្ធភាព ហើយ គាត់​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន និង​អ្នក​ធ្លាប់​ជា​អតីតមន្ត្រី​រាជការ និង​ទាហាន​នៅ​អង្គភាព​ជាមួយ​គ្នា សូម​ជួយ​គាត់​ផង​ក្រែង​បាន​ថវិកា​ខ្លះ​ព្យាបាល​ប្អូន​គាត់​បន្ត​។

ទោះបី​បែប​នេះ​ក្តី បុរស​ខាងលើ​គ្មាន​ឯកសារ​ណា ដែល​បញ្ជាក់​ថា គាត់​ជា​អតីត​យុទ្ធ​ជន​នោះ​ទេ តែ​គាត់​បាន​អះអាង​ថា ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង​បច្ចុប្បន្ន ក៏​ជា​អតីត​មេបញ្ជាការ របស់​គាត់​ដែរ រួម​នឹង​មេបញ្ជាការ​រង​ជា​ច្រើន​រូប​ទៀត សុទ្ធតែ​ស្គាល់​គាត់​ច្បាស់​ទាំងអស់​គ្នា​៕