ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាក់ម្តេច​ជិត​ ! ​បើរូបសំណាក​លោកយាយ​​ទេព​ ខុសទម្រង់​​ដើម​

7 ឆ្នាំ មុន

ខេត្តសៀមរាប ​៖​ រូបសំណាក​​លោក​យាយ​ទេព ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយបំបាក់.ក និង​ក្តោង​ចម្រុះ កាលពី​យប់​រំលង​​អ​ធា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ មករា ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ខាង​ត្បូង​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង សៀមរាប ហើយ​ត្រូវ​បាន​អ្នក​មើល​ការ​ខុស​ត្រូវ​យក​ស៊ីម៉ង់​តិ៍​មក​បិត នៅ​រសៀល​ថ្ងៃ​ទី​២៤​ មករាដដែល​រួចរាល់​ជា​ស្ថា​ប​ពរ​ ។

ប៉ុន្តែ​ទោះ​​បីជា​លាក់​បាំង​យ៉ាងណា​ក៏​ដោយ ​ក៏​នៅ​តែ​មិនអាច​​បិត​បាំង​ពី​​ភ្នែក​មហាជន​ ឬ​ក៏​ភ្ញៀវ​ដែល​តែងតែ​​ចូល​មក​គោរព​បួង​សូ​ង​សុំ​សេចក្តីសុខ​​​បាន​ឡើយ ​។

​បើ​តាម​​សម្តី​​អ្នក​មើល​ការ​ខុស​ត្រូវ​ម្នាក់​​ឈ្មោះ​ឈឿ​ង អ៊​ស់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​ ​​អ្នក​បីបាច់​ថែរក្សា​នៅ​កន្លែង​រូប​សំណាក​លោក​យាយ​​ទេព​ជាង​១០​ឆ្នាំ​មក​ហើយ ​មាន​ទីលំនៅ​ភូមិ​នគរ​ក្រៅ​ សង្កាត់​គោក​ចក ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​​​នៅ​ថ្ងៃ​ទី​២៥​ មករា ​នេះ​ថា ​កាលពី​យប់​រំលង​អ​ធ្រា​​ត្រ ​ចូល​ថ្ងៃ​ទី​២៤​ មករា ​មាន​អ្នក​មក​ចូល​អុច​​ធូ​ក​នៅ​ទី​នេះ បាន​ខ​លម​ក​ប្រាប់​គាត់​​ថា រូបសំណាក​​លោក​យាយ​ទេព ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​​វាយ​កម្ទេច​​បំបាក់​.​ក​​ ​និង​ក្តោង​​ចម្រុះ​លោកយាយ​អស់ហើយ​ ។

​គាត់​​បន្ត​ថា លុះ​ព្រឹក​ឡើង ​គាត់​បាន​មក​ដល់​ក៏​រាយ​ការ​ទៅ​ថ្នាក់លើ ដើម្បី​សុំ​យោបល់​នាំ​គ្នា​ទិញ​ស៊ីម៉ង់​តិ៍​យក​មក​​បិត ដើម្បី​កុំឱ្យ​ភ្ញៀវ​ចូល​​មក​​បួង​សួង​សុំ​សេចក្តីសុខ​នាំ​គ្នា​ឃើញ រូប​សំណាក​​​លោក​យាយ​ទេព​បាក់​.​ក និង​ខ្ទេច​ក្តោង​ចម្រុះ​នោះ នាំ​ឱ្យ​ពួក​គាត់​អស់​ជំនឿ មក​លើ​ថ្នាក់ដឹកនាំ​ ។

​អ្នកស្រី​​​បញ្ជាក់​ទៀត​ថា ចំពោះ​ក្បាល​លោកយាយ​ទេព ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយបំបាក់​​​នោះ ប៉ុន្តែ​មិន​បាន​ចេញពី​គ្នា​ទេ ដូច្នេះ​ពួក​គាត់​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នោះ បាន​យក​ស៊ីម៉ង់​តិ៍​មក​បិត​ឱ្យ​ដូច​ដើម​វិញ ។ ចំណែក​ខ្ទង់ច្រមុះ​លោកយាយ​រក​មិនឃើញ ក៏​យក​ស៊ីម៉ង់​តិ៍​មក​បិត​ជំនួស​វិញ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​មិន​បាន​ដូច​ដើម​វិញ​ដែរ​។