ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ យក្ស​ផ្លែ និង​ម៉​ន សា​ម៉េ​ត ជួប​កីឡាករ​ថៃ​លើក​នេះ មួយ​ណា​សម្រេច​គោលដៅ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចាញ់​មួយ​ប្រកួត​ម្នាក់ ​នៅ​ថ្ងៃ​ប្រកួត​បើក​ឆាក​ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​កាលពី​ស​ប្ដា​ហ៍​មុន​រួច​មក យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បុរី​រាជ​សីហ៍​​មាន​​រិ​ទ្ធ និង​ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចាញ់​មួយ​ប្រកួត​ម្នាក់ ​នៅ​ថ្ងៃ​ប្រកួត​បើក​ឆាក​ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​កាលពី​ស​ប្ដា​ហ៍​មុន​រួច​មក យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បុរី​រាជ​សីហ៍​​មាន​​រិ​ទ្ធ និង​ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក មិនដឹង​ថា មួយ​ណា​សម្រេច​គោលដៅ​នោះ​ទេ​ ពេល​ជួប​កីឡាករ​ថៃ​នៅ​ថ្ងៃអាទិត្យ ​ទី​២៩ មក​រា ស​ប្ដា​ហ៍
នេះ ។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ យុគ យក្ស​ផ្លែ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផេ​ត ងិ​ន​ថង ខណៈ​ ម៉​ន សា​ម៉េ​ត ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កាំ ឡៃ​យោគ ។ យុគ យក្ស​ផ្លែ​ និង​ម៉​ន សា​ម៉េ​ត ទើបតែ​រកបាន​មួយ​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ ព្រោះ​ប្រកួត​លើក​ទី​១​ សុទ្ធតែ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ដូច​គ្នា ។ ចំណែក​លើក​នេះ​ ទាំង​យុគ យក្ស​ផ្លែ និង​ម៉​ន សា​ម៉េ​ត ហាក់​មាន​សង្ឃឹម​តិច​ណាស់ ព្រោះថា កីឡាករ​ថៃ​ទាំង​២​រូប​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដែល​មាន​ប្រវត្តិ​ប្រកួត​មិនធម្មតា​ឡើយ ។

យុគ យក្ស​ផ្លែ ធ្លាប់​ប្រកួត​១៣០​ដង ឈ្នះ​១១២​ដង ចាញ់​១៥​ដង ស្មើ​៣​ដង ចំណែក​កីឡាករ​ថៃ​ ផេ​ត ងិ​ន​ថង ធ្លាប់​ប្រកួត​៨៧​ដង ឈ្នះ​៧៤​ដង ចាញ់​១១​ដង ស្មើ​២​ដង ។ យោង​តាម​ប្រវត្តិ​​ប្រកួត​ទើប​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភាគច្រើន​មិនសូវ​មាន​ជំនឿ​ចិត្ត​លើ​ យុគ យក្ស​ផ្លែ ប៉ុន្មាន​ទេ ។

ចំណែក​ម៉​ន សា​ម៉េ​ត វិញ ធ្លាប់​ប្រកួត​១០២​ដង ឈ្នះ​៨៧​ដង ចាញ់​១២​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥៥​ដង ក្នុង​ពេល​កីឡាករ​ថៃ ​កាំ ឡៃ​យោគ ធ្លាប់​ប្រកួត​៩៨​ដង ឈ្នះ​៧៩​ដង ចាញ់​១៦​ដង និង​ស្មើ​៣​ដង ។ គូ​នេះ​បើ​ទោះជា ​ម៉​ន សា​ម៉េ​ត មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​មែន ប៉ុន្តែ​បើ​ចង់​យកឈ្នះ​ប្រហែលជា​មិន​ងាយ​ឡើយ ។ កាំ ឡៃ​យោគ ទាំង​កម្លាំង​ និង​ល្បិច​ប្រយុទ្ធ​ គឺ​ល្អ​ខ្លាំង​ណាស់ ដូច្នេះ​គេ​ខ្លាច​តែ​ម៉ ​ន សា​ម៉េ​ត មិន​អាច​ស៊ូ​រួច​ជាមួយ​កីឡាករ​ថៃ​បាន​៥​ទឹក​ពេញ​ផង​ក៏​មិនដឹង ។

ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ ឃ​ន គឹ​ម​ហេង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ លី​ន វិ​រៈ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ និង​កីឡាករ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​កីឡាករ ឡុ​ង  សុ​ភ័ស្ស មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ៕