ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​!អធិការ​ប៉ូលិស​ស្រុក​ប​សេដ្ឋ​អើយ​…មនុស្ស​ស្លា​.​ប់​ដោយ​ឃា​.​ត​.​ក​.​ម្ម បែរថាស្លា​.​ប់​ដោយ​ចរា​ចរណ៍

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រហូត​មក​ទល់​ពេល​នេះ ជិត​១០​ថ្ងៃ​ហើយ​ចំពោះ​ករណី​ក្មេង​ប្រុស​ម្នាក់​ស្លា​.​ប់​បាត់បង់​ជីវិត ហើយ​ម្នាក់​ទៀត​រង​របួស តែ​មានសំណាង​នៅ​រស់រាន​មានជីវិត ​ហើយ​និយាយ​ពី​ហេតុការណ៍​ដែល​ខ្លួន​បាន​ជួប​ប្រាប់​ញាតិ​មិត្ត​និង​អ្នក​យក​ព័ត៌មាន​យើង​យ៉ាង​ច្បាស់​ទៀត​ផង​។ បើ​តាម​សម្ដី​របស់​ជន​រង​គ្រោះ​ឈ្មោះ​ជឿន អ៊ិ​ន​ឈិ អាយុ…

ខេត្តកំពង់ស្ពឺ ៖ រហូត​មក​ទល់​ពេល​នេះ ជិត​១០​ថ្ងៃ​ហើយ​ចំពោះ​ករណី​ក្មេង​ប្រុស​ម្នាក់​ស្លា​.​ប់​បាត់បង់​ជីវិត ហើយ​ម្នាក់​ទៀត​រង​របួស តែ​មានសំណាង​នៅ​រស់រាន​មានជីវិត ​ហើយ​និយាយ​ពី​ហេតុការណ៍​ដែល​ខ្លួន​បាន​ជួប​ប្រាប់​ញាតិ​មិត្ត​និង​អ្នក​យក​ព័ត៌មាន​យើង​យ៉ាង​ច្បាស់​ទៀត​ផង​។ បើ​តាម​សម្ដី​របស់​ជន​រង​គ្រោះ​ឈ្មោះ​ជឿន អ៊ិ​ន​ឈិ អាយុ 18 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឃ្លោក​ឃុំ​ព្រះ​ខែ​ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ពេល​ចប់​ពី​ការងារ​នៅ​រោង​ជ្រូក​គឺ​ល្ងាច​ថ្ងៃ​ទី 14 សីហា​ឆ្នាំ 2022 រូបគេ​និង​មិត្តភក្តិ​ជន​រង​គ្រោះ​(​សុខ ចំរើន​)​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​ម្ដាយ​របស់​ខ្លួន​រហូត​ដល់​យប់​ជ្រៅ​បន្តិច​ក៏​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ ។ សូមរំលឹកថា៖ ស្លា.ប់​ដោយឃា.ត.ក.ម្ម​បង្វិលថាស្លា.ប់​ដោយ​ចរា​ចរណ៍…​ចាប់ជន​សង្ស័យ​ដោះ​លែង​វិញ​

ពេល​មក​ដល់​ពាក់កណ្ដាល​ផ្លូវត្រូវ​ទៅ​ជួបនឹង​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ​អត់​ស្លាក​លេខ​បាន​ជិះ​ដេញ​ពីក្រោយ​ដោយ​បើកភ្លើង​ហ្វា​ផង និង​ស៊ី​ផ្លេ​ដាក់​ផង ដោយ​ឮ​ស៊ី​ផ្លេ​ពីក្រោយ​យ៉ាង​រន្ថើន​បែប​នេះ រូបគេ​ជា​អ្នក​បើក​ម៉ូតូ​ក៏​បាន​អែប​ចូល​កៀន​ពេល​នោះ ស្រាប់តែ​មិត្ត​ភ​ក្កិ​របស់​គេ​បាន​ប្រាប់​ថា អញ​ត្រូវ​គេ​កាប់​ក៏​ទ្រេត​ខ្លួន​មក​ប៉ះ​ដៃ​ខ្ញុំ​បណ្ដាល​ឱ្យ​រេ​ចង្កូត​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​មក​បញ្ច្រាសទិស​គ្នា​តែ​ម្ដង​។

ជឿន អ៊ិ​ន​ឈិ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រូបគេ​និង​មិត្ត​ភក្តិមិនមែន​គ្រោះថ្នាក់​ជិះ​ម៉ូតូ​សុខ​សុខ​ទៅ​បុក​ជាមួយ​ម៉ូតូ​ដែល​មក​បញ្ច្រាស់​គ្នា​នោះ​ទេ​ គឺ​មាន​ក្រុម​ម៉ូតូ​សេ 125 អត់​ផ្លា​ក​លេខ​ជា​អ្នក​ដេញ​កាប់​ពីក្រោយ​។​

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​ អ្នកស្រី​សាន​ យ៉ុ​ន ​អាយុ45​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ព័ទ្ធ​ ឃុំ​ស្តុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ដែល​ជា​ម្ដាយ​របស់​ជន​រង​គ្រោះ​ស្លា.ប់​បាត់បង់​ជីវិត​ ឈ្មោះ​សុខ​ ចំរើន ​បាន​ប្រាប់​កាលពី​ថ្ងៃ​ទី 20 សីហា​ឆ្នាំ 2022 ថា​ កាលពី​ថ្ងៃ​ទី 19 សីហា ក្រោយ​ពី​មានការ​ចេញផ្សាយ​ព័ត៌​មាន​ពី​រឿង​កូន​របស់​គាត់ ​ដែល​ស្លា.ប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​កា.ប់​ស​ម្លា​.​ប់ តែ​នគរបាល​បំភ្លៃ​មក​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ មាន​នគរបាល​មួយ​ក្រុម​បាន​មក​ដល់​ផ្ទះ​របស់​គាត់ ​ដោយ​ប្រាប់​ថា ជំនាញ​ព្រហ្មទណ្ឌ​ និង​បាន​ធ្វើការ​សាកសួរ​ពី​បញ្ហា​ពាក់ព័ន្ធ ​ជាមួយ​ករណី​កូន​របស់​គាត់​ ហើយ​បាន​ស្តី​បន្ទោស​​គាត់​ថា ហេតុ​អ្វី​រឿង​ប៉ុណ្ណឹង​សោះ​ចាំបាច់​ឲ្យ​ដឹង​ដល់​អ្នកកាសែត​ធ្វើការ​ផ្សាយ​ធ្វើ​អី​ពេល​នោះ​ ។

អ្នកស្រី​បាន​តប​ថា រឿង​កូន​របស់​គាត់​ស្លា​.​ប់​ដោយសារ​គេ​កាប់​មិនមែន​ស្លា​.​ប់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដូច​របាយការណ៍​របស់​ប៉ូលិស​នោះ​ទេ ក្រោយ​ពី​សួរនាំ​រូប​គាត់​ចប់ ក្រុម​នគរបាល​ទាំង​នោះ​បាន​នាំ​គ្នា​ទៅ​វិញ​អស់​ទៅ​ ស្រាប់តែ​មួយ​ម៉ោងជាង​ក្រោយមក​នគរបាល​ម្នាក់​បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា ពួក​ខ្ញុំ​បាន​មក​សួរ​នៅ​កន្លែង​កើតហេតុ​បានដឹង​ថា ​កូនរ​បស់បង​មិនមែន​ស្លា​.​ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ គឺ​ស្លា​.​ប់​ដោយសារ​គេ​កាប់​ពិតមែន​ខាង​នគរបាល​បាន​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ម្នាក់​ហើយ​និយាយ​ប៉ុណ្ណេះ ​ក៏​បិទ​ទូរ​សព្ទ​ទៅ​។

មិនដឹង​ថា តើ​ការ​ដែល​នគរបាល​តេ​មក​ប្រាប់​គាត់​បែប​នេះ ​ក្នុង​ចេតនា​អ្វី​នោះ​ទេ​ ព្រោះ​ពេល​ប្អូន​របស់​គាត់​ទៅ​សួរនាំ​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​សេដ្ឋ​គឺ​ពុំ​មានការ​ឃាត់ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់​ឡើយ ។ លោក​ផា​ន់​ សុង​អាយុ 60 ឆ្នាំ​ ដែល​ជា​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​សុខ ​ចំរើន​ បាន​លើក​ឡើង​ផង​ដែរ​ថា ករណី​នេះ​គឺជា​រឿង​ស្លា​.​ប់​អាយុជីវិត​មនុស្ស​មិនមែន​អាយុជីវិត​មាន់​ទាន់​នោះ​ទេ មិន​គួរ​ណា​សមត្ថកិច្ច​នគរបាល​ស្រុក​បរ​សេដ្ឋ​យកអាយុ​ជីវិត​មនុស្ស​មក​លេងសើច​បែប​នេះ​ឡើយ​។

ប្រជាពលរដ្ឋ​និង​ញាតិ​មិត្ត​ដែល​ដឹង​រឿង​របស់​ជន​រង​គ្រោះ​ឈ្មោះ​សុខ ចំរើន រង់ចាំ​មើល​ថា តើ​លោក​វរសេនីយ៍ទោ ច​ន សុ​ភី​ត ដែល​ជា​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​មាន​សមត្ថភាព​បំបែក​សំណុំរឿង​នេះ​បាន​ដែរ​ឬទេ? ​ការ​លើក​ឡើង​ក៏​ភ្ជាប់​ជា​សំណូម​ពរ​ទៅ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ផង​ដែរ​ថា ​មុន​នឹង​សម្រេច​តែងតាំង​បុគ្គល​ណា​ឲ្យ​មក​កាន់​តំណែង​ជា​អធិការ​សូម​ពិនិត្យ​ពិចារណា​លក្ខណៈសម្បត្តិ និង​សមត្ថភាព​ផង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត ជា​ពិសេស​កុំ​ឲ្យ​បំភ្លៃ​រឿង​ឃាតកម្ម​មក​រឿង​ចរាចរណ៍​ដូច​ករណី​ដូច​នគរបាល​ស្រុក​ប​សេដ្ឋ​នេះ​ទៀត​។

អ្នក​ភូមិ​ជា​ច្រើន​ដែល​ជា​ញាតិ​មិត្ត​ភូមិ​ផង​របង ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ​សុខ ចំរើន បាន​បង្ហាញ​នូវ​ឆ​ន្ទះ​គ្មាន​ជំនឿ​ចិត្ត​លើ​នគរបាល​ស្រុក​ប​សេដ្ឋ​ដែល​មាន​លោក​វរសេនីយ៍ទោ ច​ន សុ​ភី​ត ជា​អធិការ​ដឹកនាំ​នេះ​ទាល់តែ​សោះ​ ព្រោះ​អ្វី​ដែល​អ្នក​ភូមិ​បានដឹង គឺ​ជន​រង​គ្រោះជា​មនុស្ស​ដែល​ធ្លាប់​បួស​រៀន​ស្លូតបូត​សុភាព​រាបសារ​ស្គាល់​ចាស់ទុំ​មិនមែន​ដូច​ការ​លើក​ឡើង​របស់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​កាប់​គេ​នោះ​ទេ ជន​រង​គ្រោះជា​មនុស្ស​ដែល​ចាស់ទុំ​ក្នុងភូមិ​អាណិត​ស្រលាញ់​គ្រប់​គ្នា ជា​ពិសេស គឺ​ជន​រង​គ្រោះជា​មនុស្ស​ដែល​ស្គាល់​បុណ្យ​ស្គាល់​បាប​មិន​គួរ​ណា​មក​ជួប​រឿង​អកុសល​បែប​នេះ​ឡើយ​។

អ្នក​ភូម​ជា​ច្រើន​បាន​លើក​ឡើង​ផង​ដែរ​ថា អ្នកខ្លះ​បាន​ឡើង​តួនាទី​តំណែង​ជា​អធិការ​តាម​រយៈ​ការ​សូកប៉ាន់​ស៊ុំគ្រលំ​ ជាមួយ​ថ្នាក់​ក្រោម​ធ្វើ​ឯកសារ​លិខិតស្នើ​សុំ​តែងតាំង​បំភាន់​​ថ្នាក់ដឹកនាំ​ទើប​បាន​ជា​មានសំណាង​ឡើង​កាន់​តំណែង​ទាំង​ខ្លួន​គ្មាន​សមត្ថភាព​ដឹកនាំ​ការងារ​ជា​ពិសេស​គឺ​ការ​បង្ការ​បង្ក្រាប​បទល្មើស​មិន​ឲ្យ​កើត​មាន​ក្នុង​មូលដ្ឋាន​ទាល់តែ​ម្តង​។

​សូម​រំលឹក​ថា យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​បរ​សេដ្ឋ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី 14 ខែ​សីហា ឆ្នាំ 2022 វេលា​ម៉ោង 21 និង 30 នាទី​គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​ម៉ូតូ​នឹង​ម៉ូតូ​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ចំណុច​ភូមិ​ព្រៃ​ក​ញ្ចា​ន់ ឃុំ​ភា​រី​មាន​ជ័យ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ និង​របាយការណ៍​បាន​បញ្ជាក់​ថា ​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​សេ 125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេ​ខ​ភ្នំពេញ​អេ​ដេ 4171​ បើកបរ​ដូច​ឈ្មោះ​ជឿន អិន​ឈិ ​ភេទ​ប្រុស​ អាយុ 18 ឆ្នាំ រស់នៅ​ភូមិ​ឃ្លោក​ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ​ភារៈ ​អាយុ 20 ឆ្នាំ​រស់នៅ​ភូមិ​បឹង​ព័​ទ្ឋ​ឃុំ​ស្ដុក ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរ​ពី​ទិស​ខាងលិច ​ឆ្ពោះទៅ​ទិស​ខាងកើត​ដល់​ចំណុច​កើត​ហេតុ​បាន​បុក​កៀរ ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី សេ​១២៥​ពណ៌​ខ្មៅ​គ្មាន​ផ្លា​ក​លេខ​បើកបរ​ដោយ​ឈ្មោះ​សុង រ៉ា​វី ភេទ​ប្រុស អាយុ18 ឆ្នាំ​ អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ភាព ភេទ​ប្រុស អាយុ 18 ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ក្នុងភូមិ​ត្រពាំង​ធ្នង់ ឃុំ​ព្រៃ​វិហារ ស្រុក​កង​ពិសី ខេត្តកំពង់ស្ពឺ ដែល​ជិះ​ខាង​មុខ​បណ្ដាល​ឲ្យ​ដួល​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ប៊ីត​ពណ៌​ស​ក្រហម​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​មួយ​។ 4702 បើកបរ​ដោយ​ឈ្មោះ​ខុន​ច​ន្ទ្រា ភេទ​ស្រី​អាយុ 19 ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

សូម​បញ្ជាក់​ថា ក្រោយ​បេ​ល​កើតហេតុ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ តែ​ក្រោយមក​មិន​ដឹង​ថា ក្រោម​ហេតុផល​អ្វី​នោះ​ទេ នគរបាល​ក៏​ដោះ​លែង​វិញ​ទៅ ​។ ចំណែក​លោក ច​ន​សុ​ភី​ត អធិ​ការ​នគរបាល​ធ្លាប់​បាន​ប្រាប់​តាម​ទូរ​ស័​ព្ទមិន​មាន​ករណី​កា.ប់​គ្នា​ស្លា.ប់​នោះ​ទេ គឺ​មាន​តែ​គ្រោះថ្នាក់​ចរា​ចរណ៍និយាយ​ប៉ុណ្ណេះ ​ក៏​បិទ​ទូរស័ព្ទ​បាត់​ទៅ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ