ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​ថ្មីចំនួន២​ទីតាំង​ទៀត គ្រោង​សាង​សង់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ នា​​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន

​​រាជធានីភ្នំពេញ ៖ នា​​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​២​ទីតាំង​ថ្មី​នេះ​តែ​ម្តង​។

ស្ពាន​ទី​១-​សាងសង់​ស្ពាន​អាកាស​នៅ​ទីតាំង​ប្រសព្វ​រវាង​មហាវិថី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មហាវិថី ព្រះ​មុ​នី្ន​វង្ស និង​វិ​ថី​កង​យោធពលខេមរភូមិន្ទ (​ផ្លូវ​លេខ ២៧១)​ និង​​ទី​២-​សាងសង់​ស្ពាន​អាកាស​នៅ​ទីតាំង​ស្តុ​ប​ស៊ិន​ជូ​រី​ប្លា​ស្សា ប្រសព្វ​រវាង​មហាវិថី សហ​ព័​ន្ឋ​រុ​ស្ស៊ី​ មហាវិថី សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំ​អុល (​ផ្លូវ​លេខ ២០០៤) និង​ផ្លូវ​លេខ ២០១១ ។

បច្ចុប្បន្ន​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៨​កន្លែង នោះ​គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ពាន​អាកាស​៧​មក​រា ស្ពាន​អាកាស​៥​មក​រា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ស្ពាន​អាកាស​ចោម​ចៅ ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥ គីឡូម៉ែត្រ​លេខ​៦ ដែល​កំពុង​មមាញឹក​ក្នុង​ការ​សាងសង់​ហើយ​នៅ​ពេល​ស្ពាន​អាកាស​២​នេះ​រួចរាល់ រាជធានី​ភ្នំពេញ​នឹង​មាន​ស្ពាន​អាកាស​ចំនួន​១០ ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរ​ជូន​ប្រជាពលរដ្ឋ​ ។​

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ