ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម៉ិ​ក​ស៊ិ​ក មាន​ប្រដាប់​ភេទ​ជិត​កន្លះ​ម៉ែត្រ​ពុំ​ព្រម​បន្ថយ​ប្រវែង

7 ឆ្នាំ មុន

បុរស​ជនជាតិ​ម៉ិក​ស៊ិ​ក​ម្នាក់ ឈ្មោះ ROBERTO ESQUIVEL CABRERA នៅ​តែ​ជា​បុរស​មាន​ប្រដាប់​ភេទ​ធំ​វែង​ជាងគេ​លើ​ពិភពលោក ទោះបី​លោក​ពុំ​ត្រូវ​បាន​បញ្ចូល​ក្នុង​សៀវភៅ GUINESS BOOK ក៏​ដោយ​ចុះ ។

បុរស​ជនជាតិ​ម៉ិក​ស៊ិ​ក​ម្នាក់ ឈ្មោះ ROBERTO ESQUIVEL CABRERA នៅ​តែ​ជា​បុរស​មាន​ប្រដាប់​ភេទ​ធំ​វែង​ជាងគេ​លើ​ពិភពលោក ទោះបី​លោក​ពុំ​ត្រូវ​បាន​បញ្ចូល​ក្នុង​សៀវភៅ GUINESS BOOK ក៏​ដោយ​ចុះ ។

លោក ROBERTO ESQUIVEL CABRERA អាយុ​៥៤​ឆ្នាំ មាន​ដើម​កំណើត​នៅ SALTILLO ម៉ិ​ក​ស៊ិ​ក មាន​ប្រដាប់​ភេទ​វែង​ដល់​១៨,៩​អីុ​ង ពេល​រួញ ។ គាត់​មាន​ប្រដាប់​ភេទ​ដល់​ប្រវែង​៤៨,២១​សង្ទីម៉ែត្រ ជិត​កន្លះ​ម៉ែត្រ ស្ថិត​នៅ​ក្រៅ​សៀវភៅ GUINESS ខណៈ​លោក JONAH FALCON ជនជាតិ​អា​មេ​រិ​ក​មាន​ប្រដាប់​ភេទ​ប្រវែង​៩,៥​អីុ​ង ពេល​រួញ និង​១៣,៥​អីុង ពេល​រឹង នៅ​ជា​អ្នកកាន់កាប់​ឯតទគ្គ​កម្ម​ក្នុង​សៀវភៅ​នោះ ។ កាលពី​ឆ្នាំ​២០១៥ លោក​ល្បី​ថា ជា​បុរស​មាន​ប្រដាប់​ភេទ​វែង​ជាងគេ​លើ​ពិភពលោក ក្រោយ​ការ​ចេញផ្សាយ​វី​ដេ​អូ​មួ​​យមក ។ បណ្ដា​សមាជិក​សហគមន៍​វេជ្ជសាស្ដ្រ ជម្រុញ​ឱ្យ​លោក ROBERTO ESQUIVEL CABRERA កាត់​បន្ថយ​ប្រវែង​ប្រដាប់​ភេទ​លោក ដើម្បី​អាច​រួម​ភេទ​បាន ហើយ​មានកូន​បន្ដ​ពូជ ។ ទោះបី​យ៉ាងណា​ក្ដី លោក​ពុំ​ព្រម ព្រោះ​លោក​ចង់បាន​ឈ្មោះ​ជា​អ្នកមាន​ប្រដាប់​ភេទ​វែង​ជាងគេ​លើ​ពិភពលោក ៕