ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​អតីត​គូស្នេហ៍​នាងសេ​ឡេ​ណា ខណៈ​នាង​មាន​គូ​ថ្មី

7 ឆ្នាំ មុន

បន្ទាប់​ពី​មាន​ដំណឹង​ថា នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស តារាចម្រៀង​ដ៏​ស្រស់​ស្អាត​មាន​គូស្នេហ៍​ថ្មី គឺ​លោក The Weeknd តារាចម្រៀង​វ័យក្មេង​មក បណ្តាញ​ផ្សព្វផ្សាយ​នានា​រមែង​ចាប់អារម្មណ៍​ចំពោះ​ប្រតិកម្ម​ពី

បន្ទាប់​ពី​មាន​ដំណឹង​ថា នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស តារាចម្រៀង​ដ៏​ស្រស់​ស្អាត​មាន​គូស្នេហ៍​ថ្មី គឺ​លោក The Weeknd តារាចម្រៀង​វ័យក្មេង​មក បណ្តាញ​ផ្សព្វផ្សាយ​នានា​រមែង​ចាប់អារម្មណ៍​ចំពោះ​ប្រតិកម្ម​ពី​គូស្នេហ៍​ចាស់​របស់​ភាគី​ទាំង​២​។

ក្រោយ​ពី​ភាព​ល្អូកល្អិន​រវាង​នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស និង​លោក The Weeknd បង្ហាញ​នៅ​លើ​ទំព័រ​កាសែត​រួច​មក មាន​របាយការណ៍​លេច​ធ្លាយ​ថា Bella Hadid គូស្នេហ៍​ចាស់​របស់​តារាចម្រៀង​វ័យក្មេង The Weeknd ឈប់​តាម​ឃ្លាំមើល​ក្នុង Instagram របស់​សេ​ឡេ​ណា ភ្លាម ។

នាង Bella បង្ហាញ​រូបភាព​របស់​ខ្លួន​តាម Instragram ដោយ​លើក​បង្ហាញ​ម្រាមដៃ​កណ្តាល និង​សរសេរ​អត្ថបទ​មួយ​ជា​ការ​ឆ្លើយ​តប​របស់​នាង​ចំពោះ​រឿងរ៉ាវ​ស្នេហា​របស់​លោក The Weeknd ជា​អតីត​គូស្នេហ៍ ។

អ្នក​ជំនិត​បាន​បង្ហាញ​ពី​ប្រតិកម្ម​ថា «Bella នៅ​មិន​ទាន់​កាត់ចិត្ត​ពី The Weeknd ទេ គឺ​នៅ​តែ​ស្រឡាញ់ ។ ទោះបីជា​ពួក​គេ​បាន​ដាច់​សម្ព័ន្ធភាព​ពី​គ្នា​ក៏​ដោយ ប៉ុន្តែ​នាង Bella នៅ​មាន​អារម្មណ៍​ខឹង​ព័ត៌មាន​ដែល​ផ្សាយ​ពី The Weeknd ដើរ​កម្សាន្ត​ជាមួយ​នាង​សេ​ឡេ​ណា ។ នាង​មិន​ទាន់​យល់ព្រម​ដែល​ទៅ​ណា មក​ណា ឃើញ​តែ​ព័ត៌មាន​រៀបរាប់​ពី​រឿងរ៉ាវ​រវាង The Weeknd និង​សេ​ឡេ​ណា ។

លើស​ពី​នេះ​នាង​ក៏​នៅ​ឈឺចាប់​ដែល​ឃើញ​សេ​ឡេ​ណា ឱប​ថើប​បុរស​របស់​ខ្លួន​បែប​នេះ​។​ធាតុ​ពិត​រវាង​គ េ​និង​រូប​នាង​ផ្ទាល់​នៅ​មាន​សម្ព័ន្ធភាព​នឹង​គ្នា​នៅឡើយ​» ។

ចំណែក​លោក​ចា​ស្ទី​ន ប៊ី​ប៊ើ​រ អតីត​គូស្នេហ៍​របស់​សេ​ឡេ​ណា ត្រូវ​អ្នក​ជំនិត​បង្ហាញ​ថា តារាចម្រៀង​វ័យក្មេង​រូប​នេះ​បាន​បង្ហាញ​គំនិត​យល់​ឃើញ​ពី​ព័ត៌មាន​ដែល​កើតឡើង​ថា សេ​ឡេ​ណា អាច​ប្រើប្រាស់​លោក The Weeknd ធ្វើ​ជា​ឧបករណ៍​ឃោសនា​លើ​រូប​នាង ខណៈ​ពេល​ពួក​គេ​កំពុង​មាន​សមិទ្ធផល​បទ​ចម្រៀង​រួម​គ្នា​៕