បទល្មើសនេសាទប្រភេទស្បៃមុងកំពុងតែបំផ្លាញមច្ឆជាតិ នៅក្នុងបឹងអភិរក្សបឹងរៀល
ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះនៅរដូវទឹកសម្រកបទល្មើសនេសាទប្រភេទរ៉ូយ៉ាល់ស្បៃមុងរីកដូចផ្សិត នៅក្នុងបឹងអភិរក្ស ដែលគ្រប់គ្រងដោយសហគមន៍នេសាទកំពង់គោ
ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះនៅរដូវទឹកសម្រកបទល្មើសនេសាទប្រភេទរ៉ូយ៉ាល់ស្បៃមុងរីកដូចផ្សិត នៅក្នុងបឹងអភិរក្ស ដែលគ្រប់គ្រងដោយសហគមន៍នេសាទកំពង់គោ
ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះនៅរដូវទឹកសម្រកបទល្មើសនេសាទប្រភេទរ៉ូយ៉ាល់ស្បៃមុងរីកដូចផ្សិត នៅក្នុងបឹងអភិរក្ស ដែលគ្រប់គ្រងដោយសហគមន៍នេសាទកំពង់គោ ស្ថិតនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយពុំមាន ការទប់ស្កាត់នោះឡើយ ក្នុងនោះក៏មានបទល្មើសមួយចំនួនគឺជារបស់សហគមន៍ ដែលជាអ្នកប្រព្រឹត្តតែម្តង។ ដែលជា ហេតុធ្វើឲ្យប្រជាពលរដ្ឋនាំគ្នារិះគន់ថា បទល្មើសនេសាទប្រភេទរ៉ូយ៉ាល់ស្បៃមុងទាំងអស់នេះ ប្រព្រឹត្តទៅបាននៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួននោះ ក៏ដោយសារតែមានការឃុបឃិតគ្នាទាំងប៉ីទាំងទ្រ ជាមួយនឹងខាងសហគមន៍ រាប់ទាំង អាជ្ញាធរឃុំកំពង់គោ និងស្រុកកំពង់ស្វាយផងដែរ ដែលជាហេតុបណ្តាលឲ្យពពួកមច្ឆជាតិនៅក្នុងបឹងរៀលត្រូវវិនាស អន្តរាយស្ទើរផុតពូជ ដោយសារតែឧបករណ៍ខុសច្បាប់របាំងរ៉ូយ៉ាល់ស្បៃមុងទាំងអស់នេះ ។
ពាក់ព័ន្ធទៅនឹងករណី ខាងលើនេះលោក យ៉េន ម៉ង ប្រធានហគមន៍នេសាទបឹងរៀលប្រាប់ថា ឧបករណ៍នេសាទទាំងនោះមួយចំនួនគឺជារបស់ប្រជាពលរដ្ឋ ពួកគាត់នាំគ្នាដាក់គ្រាន់បានត្រីតិចតួចហូបតែប៉ុណ្ណោះ ដោយសារតែការអង្វរករបស់ប្រជាពលរដ្ឋ លោកចេះតែទ្រាំទៅ ចំណែករបស់ខាងសហគមន៍នោះ លោកដាក់គ្រាន់តែសំកាំងពីមុខទឹកហូរមិនឲ្យត្រីចេញ និងគ្រាន់រកកម្រៃខ្លះសម្រាប់ដោះស្រាយក្នុងសហគមន៍ទេ។ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយលើ បានប្រាប់ កោះសន្តិភាព នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះថា បញ្ហាបទល្មើសនេសាទ ប្រភេទស្បៃមុងនេះ លោកនឹងឲ្យ កម្លាំងខាងសហគមន៍ចុះទៅរុះរើបំផ្លាញចោល ជាជំហានមុនសិន តែបើនៅតែមាន ទៀត លោកនឹងដឹកនាំកម្លាំងចុះទៅកាប់យកមកដុតបំផ្លាញចោល។
កន្លងមកការបង្ក្រាបបានច្រើនករណីណាស់ ក៏ប៉ុន្តែប្រជាពលរដ្ឋបង្ក្រាបយករបស់ពួកគាត់មកដុតចោល បានតែពីរបីថ្ងៃក្រោយទៅទិញពីផ្សារយកមកធ្វើដាក់វិញដដែល ហេតុដូច្នេះសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងចូលរួមគោរពច្បាប់ ឈប់នាំគ្នាប្រើប្រាស់ ឧបករណ៍ ខុសច្បាប់ស្បៃមុងនេះតទៅទៀតនាំឲ្យមានទោស។ លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយ បានប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកនឹងបញ្ជាកម្លាំងសមត្ថកិច្ចចម្រុះឲ្យចុះបង្ក្រាប មិនទុកឲ្យបទល្មើសកើតមាន នៅក្នុងបឹងអភិរក្សទៀតទេ៕
ចែករំលែកព័តមាននេះ