ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​សមាគម​មិត្ត​កសិកម្ម ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​ដែល​ទទួលមរណៈភាព

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ថវិកា​សមាគម​មិត្ត​កសិកម្ម​ចំនួន​៦​លាន​រៀល ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​គ្រួសារ​អ្នកស្រី ប៉េង ឃិ​ត អតីតមន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់

ខេត្តកំពង់ធំ ៖ ថវិកា​សមាគម​មិត្ត​កសិកម្ម​ចំនួន​៦​លាន​រៀល ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​គ្រួសារ​អ្នកស្រី ប៉េង ឃិ​ត អតីតមន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ ដែល​បាន​ទទួលមរណៈភាព​ដោយ​រោគាពាធ​។ លោក ឈ បៀ​ង​គង់ ប្រធាន​ការិយាល័យ​រដ្ឋបាល​បុគ្គលិក នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​តំណាង​ឲ្យ​លោក ធី​វ វណ្ណ​ធី  ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពង់ធំ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ បាន​អាន​នូវ​សារលិខិត​រំលែក​ទុក្ខ​ថា ៖

ក្នុង​នាមរូប​លោក និង​សហការី តំណាង​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​សម្តែង​នូវ​សមានចិត្ត ដ៏​សែន​ក្តុកក្តួល​សោកស្តាយ​អាឡោះ អាល័យ​ក្រៃ​លែង និង​សូម​ចូលរួម​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​លោក​លោកស្រី ព្រមទាំង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ទាំងអស់ នៃ​សព​របស់​អ្នកស្រី ប៉េង ឃិ​ត ប្រកបដោយ​សមាន​ទុក្ខ និង​ក្តី​សង្វេគ​រក​ទីបំផុត​គ្មាន និង​សូម​ឧទ្ទិស​បួងសួង​ដល់​វិញ្ញាណ​ក្ខ័​ន្ធ របស់​លោក អ្នកស្រី​ស្ថិត​នៅ​តាម​ជួយ​ថែរក្សា​ដល់​ក្រុម​គ្រួសារ និង​បាន​ទៅ​ចាប់ បដិសន្ធិ​ដ្ឋា​ន​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

លោក ឈ បៀ​ង​គង់ បាន​អាន​នូវ​សា​រំលែក​ទុក្ខ និង​អាន​នូវ​លិខិត បណ្តាំ​នៅ​ក្នុង​ពិធី​នាំ​យក​នូវ​ថវិការ​សមាគម​មិត្ត​កសិកម្ម​ចំនួន​៦​លាន​រៀល ទៅ​ប្រគល់​ជូន​ដល់​គ្រួសារ​សព​អ្នកស្រី ប៉េង ឃិ​ត អតីតមន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​ទី​១៨​ខែ វ​ច្ឆិ​កា ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ​៨១​ឆ្នាំ ដោយ​រោគាពាធ​ដល់​គេហដ្ឋាន​នៃ​សព ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ធំ ក្រុង​ស្ទឹង​សែន​៕