ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​» រដូវ​កាល​ទី​5 បាន​មក​ដល់​សារ​ជា​ថ្មី

7 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​22 ខែមករា ស្រា​បៀរ​លី​អូ បាន​ប្រកាស​ឧបត្ថម្ភ​កម្មវិធី «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​» រដូវ​កាល​ទី​5 នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ។ ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោរ

នៅ​ថ្ងៃ​ទី​22 ខែមករា ស្រា​បៀរ​លី​អូ បាន​ប្រកាស​ឧបត្ថម្ភ​កម្មវិធី «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​» រដូវ​កាល​ទី​5 នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ។ ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោរ លោក ព្រាប សុវណ្ណ ដែល​ជា​អ្នកតំណាង​ស្រា​បៀរ​លី​អូ បាន​មាន​ប្រសាសន៍​ថា កម្មវិធី «​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​» រដូវ​កាល​ទី​5 នេះ មិនមែន​ជា​ការ​ប្រដាល់​លក្ខណៈ​ថ្នាក់​ជាតិ​ដូច​រដូវ​កាល​មុន​ៗ​ទេ តែ​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រ​វ៉ា​ត់​អន្តរជាតិ​។

លោក ព្រាប សុវណ្ណ បាន​ណែនាំ​កំពូល​អ្នក​ប្រដាល់​កម្ពុជា​ចំនួន​ប្រាំ 4 រូប គឺ ដ​ន រ​ដ្ឋា​, ឯម វុ​ត្ថា​, ន​ន ជំនិត និង រ៉ែ​ន សុវត្ថិ និង​កំពូល​អ្នក​ប្រដាល់​មក​ពី​ប្រទេស​ថៃ​ចំនួន​2​រូប​ទៀត គឺ ឡាយ ផា​យា​ក់ និង ហា ឈៀង​សៀន ដែល​នឹង​ឡើង​មក​អង្រួន​សង្វៀន​ក្នុង​រដូវ​កាល​ថ្មី​នេះ​។

នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ដើម្បី​ចូលរួម​ទស្សនាការ​ប្រកួត​របស់​កំពូល​កីឡាករ​កម្ពុជា និង​កីឡាករ​អន្តរជាតិ​ល្បី​ៗ និង​ខ្លាំង​ៗ​ជា​ច្រើន​រូប​។ ហើយ​ស្រា​បៀរ​លី​អូ នឹង​នៅ​ទី​នេះ​ដើម្បី​លើកទឹកចិត្ត និង​អបអរ​រាល់​ជ័យ​ជំនះ​របស់​កីឡាករ​កម្ពុជា​ទាំងអស់​។