ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ​រៀបចំ​ពិធីជប់លៀង​ស្វាគមន៍​ឆ្នាំ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​អង្គរ​បាន​រៀបចំ​ពិធី​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ឆ្នាំរការ រៀបចំ​ជា​ពិធីជប់លៀង​លើ​ដង​វិ​ថី​ដ៏​ធំ និង​ដំបូង​បង្អស់​នៅ​ផ្សារ​ទំនើប AEON ក្រោម​ស្លាក «​អបអរ​ឆ្នាំ​ថ្មី ដើម្បី​ភាព​រុងរឿង​» កាលពី​ថ្ងៃ​ទី​២១

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​អង្គរ​បាន​រៀបចំ​ពិធី​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ឆ្នាំរការ រៀបចំ​ជា​ពិធីជប់លៀង​លើ​ដង​វិ​ថី​ដ៏​ធំ និង​ដំបូង​បង្អស់​នៅ​ផ្សារ​ទំនើប AEON ក្រោម​ស្លាក «​អបអរ​ឆ្នាំ​ថ្មី ដើម្បី​ភាព​រុងរឿង​» កាលពី​ថ្ងៃ​ទី​២១ មក​រា កន្លង​ទៅ ។ ពិធីជប់លៀង​នោះ បាន​ផ្តល់​ឱកាស​ឲ្យ​អ្នកចូលរួម​គ្រប់​គ្នា​ទទួល​បាន​ភាព​រីករាយ​ដ៏​អស្ចារ្យ​ជាមួយ​ស្រា​បៀរ​អង្គរ ដែល​ជា​ស្រា​បៀរ​មាន​អ្នក​ចូល​ចិត្តច្រើន​បំផុត​នៅ​កម្ពុជា​។

នៅ​ក្នុង​ពិធីជប់លៀង​នោះ គេ​សង្កេត​ឃើញ​មានការ​តាំង​លម្អ​ដងផ្លូវ ដោយ​យក​លំនាំ​តាម​វិ​ថី​នានា​របស់​ទីក្រុង​ចិន យ៉ាង​ស្រស់​ស្អាត ។ ជាង​នេះ​ទៅ​ទៀត បងប្អូន​ដែល​អញ្ជើញ​មក​កម្សាន្ត​នៅ​ផ្សារ​ទំនើប AEON ក៏​ត្រូវ​បាន​ស្វាគមន៍​ជា​ពិសេស​ពី​សំណាក់​ម៉ុង​សាយ​ចំនួន​៥ ដើម្បី​ជា​ការ​ប្រោស​ព្រហ្ម​នូវ​សេចក្តីសុខ​សំណាងល្អ និង​សុភមង្គល​។ តម​ក ក៏​មានការ​សម្តែង​ដើរ​ជា​ក្បូន​ដង្ហែរ​នាគ និង​ការ​សម្តែង​កំប្លែង​រឿង​ថា​ង​ចេ​ង​ទៅ​ចម្លង​ធម៌​ថែម​ទៀត​ផង​។ បន្ទាប់​មក​តារាចម្រៀង​លំដាប់​កំពូល​របស់​ប្រទេស​កម្ពុជា គឺ​លោក ព្រាប សុវត្ថិ ក៏​បាន​ចូលខ្លួន​មក​អង្រួន​ឆាក​ផ្តល់​នូវ​ភាព​រីករាយ​ជូន​ដល់​អ្នក​ចួ​ល​រួម​គ្រប់​ៗ​គ្នា​ជា​បន្ត​។

ដើម្បី​បញ្ជាក់​ពី​ភាព​សប្បាយ​រុងរឿង និង​សំណាងល្អ នៅ​ក្នុង​ឱកាស​ដ៏​រីករាយ​នោះ​ដែរ អ្នកចូលរួម​ក្នុង​ពិធីជប់លៀង​ក៏​មានឱកាស​ឈ្នះ​រង្វាន់​ពិសេស​ៗ​ជា​ច្រើន​ពី​ការ​ចាប់ឆ្នោត​ផ្សងសំណាង ។ អ្នក​ឈ្នះ​រង្វាន់​ទាំងនោះ ក៏​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ថតរូប​ជាមួយ​ទេវតា​ទ្រព្យ ដែល​នឹង​បង្ហាញ​វត្ត​មាននៅ​តាម​ផ្សារ​ទំនើប​នានា និង​ភោជនីយដ្ឋាន​ចិន​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ភាព​រីករាយ និង​ភាព​រុងរឿង​ក្នុង​ឆ្នាំ​ថ្មី​។