ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងម៉ាស្សាកោសជប់ «លាភ​រហូត» ទំនងកាក់កបដូចយីហោ​ណាស់…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​​នគរបាល​មន្ទី​រប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​កុមារ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​​សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​ បាន​ចុះ​​ទៅ​​បង្ក្រាប​ទីតាំង​ម៉ាស្សា​​ និង​កោស​ជប់​មួយ​កន្លែង ដែល​មាន​​បង្កប់​នូវ​​សេវា​​​ផ្លូវភេទ​យ៉ាង​ពេញបន្ទុក​​យីហោ «​លាភ​រហូត» ​ខណៈនោះ​កម្លាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ និង​ដក​ហូត​វត្ថុ​តាង​ស្រោមអនាម័យ​​​មួយ​ចំនួន រួម​ជាមួយ​

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​​នគរបាល​មន្ទី​រប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​កុមារ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​​សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​ បាន​ចុះ​​ទៅ​​បង្ក្រាប​ទីតាំង​ម៉ាស្សា​​ និង​កោស​ជប់​មួយ​កន្លែង ដែល​មាន​​បង្កប់​នូវ​​សេវា​​​ផ្លូវភេទ​យ៉ាង​ពេញបន្ទុក​​យីហោ «​លាភ​រហូត» ​ខណៈនោះ​កម្លាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ និង​ដក​ហូត​វត្ថុ​តាង​ស្រោមអនាម័យ​​​មួយ​ចំនួន រួម​ជាមួយ​លុយ​​ដុល្លារ​ក្លែងក្លាយ​​មួយ​ចំនួន​ទៀត​ផង​ដែរ ​។

ក្នុង​ប្រតិបត្តិការ​​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ​មករា ​​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ក្នុងភូមិត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ តាម​ប្រភព​​ថា មនុស្ស​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​នោះ មាន​ស្រី​ចំនួន​៥​នាក់ និង​ខ្ទើយ​ម្នាក់ ដែល​សង្ស័យ​ថា​ ពួក​នោះគឺជា​អ្នក​រកស៊ី​បម្រើសេវា​ផ្លូវភេទ ហើយ​ខណៈ​ពេល​ដែលកម្លាំង​ចុះទៅ​ដល់​ គឺ​មនុស្ស​ទាំង​៥​នាក់​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ទីតាំង​ខាងលើ​នោះ​តែ​ម្ដង​ ។

មិនតែប៉ុណ្ណោះ​ កម្លាំង​​រក​ឃើញ​ស្រោមអនាម័យប្រើប្រាស់​រួច​មួយ​ចំនួន​ ​ដែល​​បញ្ជាក់​ថា ទីតាំង​ម៉ាស្សា​កោស​ជប់​នេះ ​មាន​បង្កប់​ទៅ​ដោយ ការ​បម្រើសេវា​ផ្លូវភេទ ។​ ក្រៅពី​នេះ​ បាន​រក​ឃើញ​លុយ​ក្លែងក្លាយ​ចំនួន​៥៧០​ដុល្លារ ដែល​បញ្ជាក់​ថា ក្រុម​នេះ​ទុក​សម្រាប់​បន្លំ​ដូរ​យក​លុយ​ភ្ញៀវ ដែល​ចូល​ទៅ​កោស​ជប់ ម៉ាស្សា និង​រួម​ភេទ​នៅ ក្នុង​ទីតាំង​របស់​ខ្លួន ​។

ប្រភព​ដដែល​​បន្ត​ថា ទីតាំងម៉ា​ស្សា​កោស​ជប់ «​លាភ​រហូត​» នេះ​ ​ត្រូវ​​ប្រឈម​ទៅ​នឹង​ការ​បិទ​ឈប់​ឲ្យ​ដំណើរការ​ត​ទៀត ។ ​ដោយ​ឡែក ​មនុស្ស​និង​ត្រូវ​នាំ​ទៅ​សាកសួរ កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ​។