ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង គង់ សុ​ជាតិ មាន​កិត្តិយស​ក្លាយជា​តួ​សំខាន់​ក្នុង​ខ្សែ​រឿង​ពិត​របស់​សម្តេច​តេ​ជោ

1 ឆ្នាំ មុន
  • ភ្នំពេញ

ផលិតករ និង​ក្រុមការងារ​សំខាន់​ៗ​ជា​ច្រើន បាន​ផ្ចិតផ្ចង់​ល្អិតល្អន់​បំផុត​សម្រាប់​ការ​ផលិត​រឿង​ដ៏​មាន​អត្ថន័យ កប់​ដោយ​រយ​លាន​អត្ថន័យ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​។ ហើយ​ក៏​មាន​តារា និង​ពិធីករ​ល្បី​ៗ​រាប់​ទាំង​តារាចម្រៀង​លេចធ្លោ​ជា​ច្រើន​ដួង ដែល​បាន​

រាជធានី​ភ្នំពេញ ៖ ផលិតករ និង​ក្រុមការងារ​សំខាន់​ៗ​ជា​ច្រើន បាន​ផ្ចិតផ្ចង់​ល្អិតល្អន់​បំផុត​សម្រាប់​ការ​ផលិត​រឿង​ដ៏​មាន​អត្ថន័យ កប់​ដោយ​រយ​លាន​អត្ថន័យ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​។ ហើយ​ក៏​មាន​តារា និង​ពិធីករ​ល្បី​ៗ​រាប់​ទាំង​តារាចម្រៀង​លេចធ្លោ​ជា​ច្រើន​ដួង ដែល​បាន​ជាប់​ឈ្មោះ​ជា​តារា​សម្តែង​ក្នុង​សាច់​រឿង​នោះ​។

មូលហេតុ​នេះ​ហើយ ទើប​គ្រប់​តួអង្គ​នីមួយ​ៗ​រាប់​ទាំង​អ្នក​នាង គង់ សុ​ជាតិ​ផង​នោះ បាន​សម្តែង​នូវ​អារម្មណ៍​ត្រេកអរ ហើយ​ម្នាក់​ៗ​បាន​ដាក់ចិត្ត​ដាក់​កាយ​ខំ​ចូល​តួ​អោយ​ល្អ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ដែល​អ្នកដឹកនាំ​រឿង​ចង់បាន ដើម្បី​ទុកជា​តឹកតាង​យុវវ័យ​ជំនាន់​ក្រោយ​។

សូម​ជំរាប​ថា កាលពី​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​សេចក្តីសម្រេច​មួយ​បង្កើត​គណៈកម្មការ និង​អនុ​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បរ​មី​»​។ រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បរ​មី​» ជា​រឿងនិទាន​បែប​ប្រវត្តិសាស្ត្រ ដែល​និយាយ​ពី​ដំណើរ​ជីវិត​តស៊ូ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​បញ្ចូល​នូវ​ព្រឹត្តិការណ៍​សំខាន់​ៗ​ជា​ច្រើន ក្នុង​ការ​ស្វែងរក​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​។

សម្រាប់​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បរ​មី​» មាន​សមាសភាព​១៤​រូប ដឹកនាំ​ដោយ​លោក ម៉ៅ អា​យុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដោយ​ក្នុង​គណៈកម្មការ​នេះ មាន​អនុ​គណៈកម្មការ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ថវិកា​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​នេះ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ជំរាប​ជូន​ដល់​ជនរួមជាតិ​ទាំងអស់​ថា «​ការ​ថត​ភាព​យន្ត​រឿង​នេះ មិន​បាន​ប្រើប្រាស់​ថវិកាជាតិ​សូ​ម្បី​តែ​មួយ​សេន​»​។

ចំណែក​ពិធី​ការិនី​ជើង​ចាស់ គង់ សុ​ជាតិ ក៏​បាន​បង្ហោះ​សារ​ថា «​សកម្មភាព​សម្តែង​នៅ​ក្នុង​សាច់​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» ពិតជា​មាន​ក្តី​សោម​ន្ស​រីករាយ​ដែល​បាន​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ និង​ជា​ប្រ​វត្ត​ពិត​ដ៏​ថ្លៃថ្លា​ឧត្តុង្គឧត្តម​របស់​សម្តេច​ទាំង​ទ្វេរ ពិតជា​មាន​មោទនៈ​ភាព និង​សូម​ប្រសិទ្ធពរ​ជ័យ​ជូន​លោក​ទាំង​២ មាន​សុខភាព​ល្អ​បរិបូ​ណ៍ និង​សម្រេច​គ្រប់​ភារៈកិច្ច​»​។

អ្នក​នាង​ប្រាប់​ថា «​មាន​មោទនភាព ដែល​ផលិតករ​បាន​សម្លឹង​ឃើញ ហើយ​ការ​សម្តែង​នេះ អ្នក​នាង​ដូច​ជា ខកខាន​យូរ​ឆ្នាំ​មក​ហើយ តាំងពី​រឿង «​ទុំ​ទាវ​» «​មរណៈ​មាតា​» ។ នេះ​ជា​ការ​ដាស់​តិច​និ​ច​សម្តែង​ជា​ថ្មី ហើយ​សំខាន់​បាន​ថត​រឿង​មួយ​សម្រាប់​ប្រទេស​ជាតិ ទុកជា​អនុស្សាវរីយ៍​ក្នុង​ការ​ក្លាយជា​តារា​ប្រចាំ​ប្រទេស​។

អ្នក​នាង គង់ សុ​ជាតិ និង​លោក​ជា វិបុល បាន​ក្លាយជា​ឪពុកក្មេក​ម្តាយក្មេក​គេ​ហើយ បន្ទាប់​ពី​ការកូន​មុន​នេះ​។ អ្នក​ទាំង​២​ជា​ដៃគូ​ពិធីករ​សម​គ្នា ហើយ​មេ​កើយ​ទើប​ចាត់តាំង​អោយ​អ្នក​នាង​គង់ សុ​ជាតិ ក្លាយជា​ពិធី​ការិនី ប្រចាំ​កម្មវិធី​ប្រឡង​ចម្រៀង the voice kids Cambodia ជា​លើក​ដំបូង ជាមួយ​ស្វាមី​លោក​ជា វិបុល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ