ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បដិសេធ​នេះ ទើបធ្វើឱ្យគាត់បញ្ចប់ការ​ចង់​បាន​

7 ឆ្នាំ មុន

ខេត្តបាត់​ដំបង ​៖ បុរស​ម្នាក់​បាន​​ចង​.​ក​សម្លា.ប់​ខ្លួន​ឯងនៅ​ក្នុង​បន្ទប់ទឹក បង្ក​ការភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤​ មក​រា នេះ ស្ថិត​នៅ​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោងប្ញ​ស្សី ​​សង្ស័យ​ថា ទំនង​ខឹង​ឪពុក​ម្ដាយ​បដិសេធ​រឿងដណ្ដឹងប្រពន្ធ​​ ​។

ខេត្តបាត់​ដំបង ​៖ បុរស​ម្នាក់​បាន​​ចង​.​ក​សម្លាប់​ខ្លួន​ឯងនៅ​ក្នុង​បន្ទប់ទឹក បង្ក​ការភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤​ មក​រា នេះ ស្ថិត​នៅ​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោងប្ញ​ស្សី ​​ដោយសង្ស័យ​ថា ទំនង​ខឹង​ឪពុក​ម្ដាយ​បដិសេធ​រឿងដណ្ដឹងប្រពន្ធ​​ ​។

​ជនរងគ្រោះ​​ដែល​ស្លាប់​ឈ្មោះ​សាន សល អាយុ​២៦​ឆ្នាំ មុខរប​រ​ធ្វើស្រែ រស់នៅ​ក្នុងភូមិ​-ឃុំ​ខាងលើ​ ។

មន្ត្រី​ដដែល​​ឱ្យ​ដឹង​ទៀត​​ថា បុរស​នេះ​ បាន​យក​ខ្សែ​​គោ​ទៅ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ទឹក​។ បើ​តាម​សាច់ញាតិ​​និយាយ​​ប្រាប់ ​មួយ​រយ​:​កន្លង​ទៅ​នេះ ​ជន​រង​គ្រោះ​ហាក់​អន្ទះសារ​ចង់បាន​ប្រពន្ធ ដែល​បាន​​ទំនាក់ទំនង​ជាមួយ​នារី​ម្នាក់​ នៅ​ក្នុង​មូល​ដ្ឋាន​ ។ មិនតែប៉ុណ្ណោះ​ គេ​បាន​ទទូច​ឱ្យ​ឪពុក​ម្ដាយ​ខ្លួន​ចូល​ស្ដីដណ្ដឹង​នាង​ទៀត​ផង​ ។

ប្រភព​ដដែល​​​បញ្ជាក់​ថា ការ​ទទូច​សុំ​ឲ្យ​ឪពុក​ម្ដាយ​ចូល​ដណ្ដឹងប្រពន្ធ​នោះ ហាក់​មិន​ត្រូវ​បាន​​ឯកភាព​​ទេ ព្រោះ​ក្រុម​គ្រួសារ​នៅ​មាន​បញ្ហា​ខ្លះ ​ត្រូវ​ដោះស្រាយ​សិន ទើប​មិន​អាច​ស្ដីដណ្ដឹង​ប្រពន្ធ​ឱ្យ​កូន​បាន ​។ ដោយសារ​តែ​ការ​មិន​ឯកភាព​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​កូនកំលោះ​ចិត្តធំ​រូប​នេះ សម្រេច​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង​បែប​នេះ​ទៅ​ ។