ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៣ មករា កីឡាករទូកក្ដោងកម្ពុជា បានចូលរួមព្រឹត្តិការណ៍ Windsurfing Championship (ការប្រកួតទូកក្ដោងអន្តរជាតិ) នៅឆ្នេរសមុទ្រជំទៀន ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ។ ព្រឹត្តិការណ៍នេះ ក៏មានការបង្ហាញខ្លួនពីសំណាក់កីឡាករ-កីឡាការិនីដែលសុទ្ធសឹងតែជាម្ចាស់មេដាយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ីហ្គេមមកពីបណ្តាប្រទេសអាស៊ានទាំង១០ផងដែរ ទើបជារឿងមោទនភាពមួយដែលកីឡាករកម្ពុជាមានឱកាសបង្ហាញខ្លួន និងទទួលបានបទពិសោធន៍ច្រើនពីព្រឹត្តិការណ៍នេះ ។
កីឡាករដែលត្រូវបានសហព័ន្ធកីឡាទូកក្តោងកម្ពុជាបញ្ជូនទៅមានចំនួន២នាក់ គឺកីឡាករ ហៀង ស៊ុនហេង អាយុ១៤ឆ្នាំ និងកីឡាករ សូត្រ មេសា អាយុ១៤ឆ្នាំ ដែលសុទ្ធតែជាជើងខ្លាំងនៅក្នុងការប្រកួតទូកក្ដោងនាពេលកន្លងមក ។ អ្នកទាំងពីរតំណាងឱ្យកម្ពុជាពេញរយៈពេល៣ថ្ងៃ ដោយក្នុងមួយថ្ងៃត្រូវប្រកួត៣ជុំ តាំងពីម៉ោង១រសៀលតទៅជារៀងរាល់ថ្ងៃ ។
កីឡាករទាំងពីរត្រូវបានចាត់ឈ្មោះឱ្យចូលរួមប្រកួតក្រោយពេលបញ្ចប់ការហ្វឹកហាត់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយកីឡាករជម្រើសជាតិថៃនៅប៉ាតាយ៉ា បានត្រឹមរយៈពេលមួយខែជាលើកទីពីរមុនព្រឹត្តិការណ៍ ។
មន្ត្រីអ្នកដឹកនាំការប្រកួតបញ្ជាក់ថា កីឡាករឆ្នើមទាំងពីរ គឺជាកម្លាំងស្នូលរបស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា ហើយក្រោយការហ្វឹកហាត់នឹងមានឱកាសចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ជាមួយនឹងបរទេស ។ ជាក់ស្ដែងមុនពេលទៅប្រកួតនៅក្នុងប្រទេសថៃ ក្រុមកម្ពុជាបានទៅប្រកួតជម្រុះជាមួយក្រុមមួយចំនួននៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១១ ដល់ទី១៥ មករា ឆ្នាំ២០១៧ ជុំទី១០ ។ កីឡាករ ហៀង ស៊ុនហេង បានយកឈ្នះកីឡាករមកពីប្រទេសឥណ្ឌា ដែលធ្លាប់ហ្វឹកហាត់ និងចូលរួមប្រកួតរយៈពេលបីឆ្នាំមកហើយ ។ នេះជាការដកស្រង់បទពិសោធន៍ពីកីឡាករជើងឯកជារៀមច្បងផង និងជាឱកាសក្នុងការត្រៀមរៀបចំខ្លួនដើម្បីដណ្ដើមយកពានរង្វាន់ពីប្រទេសក្នុងតំបន់ក៏ដូចជាការឈានទៅដល់ការដណ្ដើមយកពានរង្វាន់ផ្សេងៗទៀតផងដែរ ។
មន្ត្រីសហព័ន្ធបានអះអាងថា តាំងពីដើមឆ្នាំ២០១៧មក សហព័ន្ធទូកក្ដោងកម្ពុជា រៀបចំឱ្យកីឡាករជើងខ្លាំងទាំងពីរហ្វឹកហាត់ពង្រឹងសមត្ថភាព និងឱ្យចូលប្រកួតជាអន្តរជាតិកាន់តែច្រើន ដើម្បីបណ្ដុះពួកគេឱ្យក្លាយជាធនធានកីឡាករពិតប្រាកដនៅពេលកម្ពុជាក្លាយជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាត្រូវការដណ្ដើមមេដាយឱ្យបានច្រើនជាងគេក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍នោះ ។
លោក ថោង រដ្ឋស័ក្តិ អនុប្រធានសហព័ន្ធបានអះអាងថា វត្តមានរបស់កីឡាករកម្ពុជាទៅប្រកួតនៅក្នុងប្រទេសថៃ គឺជាការឆ្លើយតបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទូកក្តោងសិង្ហបុរី ដែលស្នើឱ្យកម្ពុជាទៅចូលរួមប្រកួតកីឡាទូកក្តោងលើកទី៣៦ ដែលមានឈ្មោះថា 36Th Singapore Open Windsurfing Championship នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ជាលក្ខណៈអន្តរជាតិ ដែលមានកីឡាករចូលរួមចំនួន១០០នាក់ មកពីបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក និងបន្តទៅប្រកួតនៅក្នុងប្រទេសថៃ ជាជំហានបន្ទាប់ទៀតកាលពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៣ មករា ។ លោកថា សម្រាប់ព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី គឺជាលើកទី១ ដែលកម្ពុជាមានឱកាសបានចេញប្រកួតជាអន្តរជាតិ និងជាលើកទី២ សម្រាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជាទៅប្រកួតជាលក្ខណៈអន្តរជាតិនៅក្នុងប្រទេសថៃ ។
លោកថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏បានបញ្ជូនកីឡាករមួយរូបទៀតដែលមានឈ្មោះ ឌុច ប៊ុនធឿន ទៅចូលរួមប្រកួតទូកក្តោងប្រភេទ Laser 470 ក្នុងពេលទៅប្រកួតនៅក្នុងប្រទេសសិង្ហបុរីផងដែរ ដើម្បីពង្រឹងសមត្ថភាពកីឡាករកម្ពុជាលើឆាកអន្តរជាតិ ។ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ទើបតែបានកកើតកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ គឺមានអាយុទើបតែជាង១ឆ្នាំ៤ខែប៉ុណ្ណោះ ប៉ុន្តែលោកថា សហព័ន្ធទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ បើទោះជាមានអាយុកាលក្មេងខ្ចីជាងគេ បើធៀបនឹងប្រទេសផ្សេងទៀត ក្នុងតំបន់ដែលមានកីឡាប្រភេទនេះច្រើនឆ្នាំមកហើយ ។
លោកថា កន្លងមក សហព័ន្ធកីឡាទូកក្តោងកម្ពុជាធ្លាប់តែបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយកីឡាករជម្រើសជាតិនៅក្នុងប្រទេសថៃ និងប្រទេសផ្សេងៗប៉ុណ្ណោះ ទើបលោកចាត់ទុកថា គឺជាផ្លែផ្កាល្អមួយដែលកម្ពុជាមានឱកាសបានប្រកួតជាលក្ខណៈស្ទាបស្ទង់សមត្ថភាពផ្លូវការនៅក្នុងប្រទេសថៃ ដែលទើបបញ្ចប់កាលពីថ្ងៃទី២៣ មករា នៅទីក្រុងប៉ាតាយ៉ា ។ យ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា កីឡាករកម្ពុជានៅមិនទាន់មានឱកាសដណ្ដើមបានមេដាយពីការប្រកួតជាអន្តរជាតិទាំង២លើកនោះនៅឡើយទេ តែសម្រាប់បទពិសោធន៍ និងបច្ចេកទេសដែលកីឡាករកម្ពុជាទទួលបាន គឺច្រើន ហើយមុតស្រួចដែលអាចប្រែក្លាយជាធនធានកីឡាករឆ្នើមដោយមិនលំបាកនាពេលអនាគត ។ លោកក៏ប្រកាសនាំយកកីឡាករកម្ពុជា ទៅហ្វឹកហាត់យកជំនាញបន្ថែមឱ្យបានខ្លាំងក្លា ដើម្បីឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍ដទៃផងដែរ ជាមួយនឹងការរំពឹងថា ការបង្ហាញខ្លួនលើកក្រោយៗរបស់កម្ពុជាពិតជាដណ្ដើមបានមេដាយជូនជាតិ ៕
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិស្វាយ ឃុំសរសស្ដម ស្រុកពួក តែងតែល្បីពីមាន់អាំងដែលជាស្នាដៃរបស់យាយលុន និងគ្រប់គ្នាសុទ្ធតែលាន់មាត់ថា «ឆ្លាញ់ជាប់មាត់...