ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​និង​ប្តី​មិន​នៅផ្ទះ​ប៉ង​ចាប់រំលោ.ភ​ប្រពន្ធ​គេមិន​សម្រេច​ក្លាយជា​អ្នកទោស

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ នឿ​ន សុខ​នៅ អាយុ​២៦​ឆ្នាំ

ខេត្តកំពង់ចាម ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ នឿ​ន សុខ​នៅ អាយុ​២៦​ឆ្នាំ រស់នៅ​ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ទៅ​សាលាដំបូង​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់​រស់នៅ​ឃុំ​ស្រុក​ជាមួយ​គ្នា ដែល​កំពុង​សម្រាន្ត​លើ​គ្រែ​ក្រោមផ្ទះ ។

លោក​វរសេនីយ៍ទោ ហេង វ​ណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ។ ពេល​ស្រវឹង​ស្រឿង​ៗ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ មក​រា ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។

លោក​អធិការ​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ក៏​មាន​ចំណង់​ផ្លូវភេទ បាន​ទុក​ម៉ូតូ​នៅ​ចុង​ភូមិ​កន្លែង​ស្ងាត់​ហើយ​បាន​ដើរ​តម្រង់​មក​ផ្ទះ​របស់​ស្ត្រី​ឈ្មោះ​«​ឆ​.​គ​» អាយុ​៣៥​ឆ្នាំ ដែល​កំពុង​តែ​សម្រាន្ត​នៅ​លើ​គ្រែ ក្រោមផ្ទះ​ឈើ​ជាមួយនឹង​ឪពុក​ចាស់ជរា​ម្នាក់​។ ជនសង្ស័យ​ដែល​ស្រវឹងស្រា​ផង​បាន​ដោះ​អាវ​ក្រៅ​ចេញ​រួច​ក៏​បាន​ទៅ​ឱប​ស្ត្រី​រង​គ្រោះ​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ពី​ដំណេក​ស្រែក​ឆោឡោ​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​នេះ​ភ័យ​ស្លន់ស្លោ ស្ទុះ​រត់​ចេញ​ទៅ​គេចខ្លួន​បាត់​ស្រមោល ។ បន្ទាប់​មក​មានការ​ភ្ញាក់ផ្អើល ក៏​ដឹង​ដល់​អ្នក​ជិតខាង ។ លុះ​ពេល​ពិនិត្យ​មើល​កន្លែង​កើតហេតុ ស្រាប់តែ​ឃើញ​វត្ថុ​តាង​អាវ​រងា​មួយ​របស់​ជនសង្ស័យ និង​មាន​ទូរស័ព្ទ​ដៃ​១​គ្រឿង​ផង លុះ​ពេល​សមត្ថកិច្ច​ឆែក​លេខ​ទៅ​ក៏​ដឹង​ថា ជា​របស់​ជន​ឈ្មោះ សុខ នៅ រស់នៅ​ភូមិ​ជាមួយ​គ្នា ។

ដោយ​ទទួលបញ្ជា​ពី​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នោះ នា​ព្រឹក​ថ្ងៃ​ទី​២១ មក​រា សមត្ថកិច្ច​មូលដ្ឋាន​បាន​ហៅ​ជន​នោះ​មក​សួរនាំ ក្រោយ​ពី​បាន​ឆ្លើយ​សារភាព​ហើយ​ក៏​សម្រេច​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ និង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​វរសេនីយ៍ទោ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ជា​ជាង​ធ្វើ​ផ្ទះ ហើយ​នៅ​កំលោះ ចំណែក​ប្តី​របស់​ស្ត្រី​រង​គ្រោះ​វិញ​បាន​ទៅ​ស៊ី​ឈ្មួ​ល​បើករថយន្ត​ឲ្យ​គេ​នៅ​ខេត្តសៀមរាប​ដើម្បី​យក​ប្រាក់​មក​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ ។ នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ​ជន​ល្មោភកាម​នេះ​ដឹង​ថា​ម្តាយ​របស់​ស្ត្រី​រង​គ្រោះ មិន​នៅផ្ទះ​ចេញ​ទៅ​បុណ្យ​គេ​នៅ​រាជធានី​ភ្នំពេញ ចំណែក​ឪពុក​វិញ​ជរា​និង​គិត​ថា​ធ្វើ​អ្វី​មិនកើត ទើបបាន​សម្រេចចិត្ត​ប៉ុនប៉ង​ចាប់រំលោភ​ស្ត្រី​នោះ តែ​មិន​បាន​សម្រេច​ដោយសារ​នាង​ស្រែក​ឆោឡោ​ឡើង ធ្វើ​ឱ្យ​ជន​កំ​ហូត​រត់​យក​ប្រាស​អាយុ ៕