ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បន្ថែម៥សាខាទៀត ក្នុងប្រទេស​​កម្ពុជា​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ The Pizza Company ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន EFG បុត្រ​សម្ព​ន្ធ័​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គ្រោង​នឹង​បើក​សាខា​បន្ថែម​ចំនួន​៥​សាខា ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​លក្ខណៈ​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា ក៏​ដូច​ជា​រាជធានី​ភ្នំពេញងាយស្រួល​រកនៅ​ជិត​ផ្ទះ ។

រាជធានី​ភ្នំពេញ ៖ The Pizza Company ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន EFG បុត្រ​សម្ព​ន្ធ័​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គ្រោង​នឹង​បើក​សាខា​បន្ថែម​ចំនួន​៥​សាខា នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​លក្ខណៈ​ដល់​ប្រជា​ពល​រដ្ឋ​​កម្ពុជា ក៏​ដូច​ជា​រាជធានី​ភ្នំពេញងាយស្រួល​រកនៅ​ជិត​ផ្ទះ ។

លោ​កង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​ឌា បាន​មាន​ប្រសាសន៍​ កាលពី​ថ្ងៃ​ទី​១៩ មក​រា ​ថា នៅ​ឆ្នាំ២០១៧​នេះ ក្រុម​ហ៊ុន​មាន​គម្រោង​បើក​សាខា​យ៉ាងតិចចំនួន៥​ទៀតនៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​ពេល​អនាគត​ ក្រុមហ៊ុន​ក៏​មាន​ចក្ខុវិស័យ​ពង្រីក​​ឱ្យ​បាន​គ្រប់​ទីកន្លែង​គ្រប់​ខេត្ត​-ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថា សាខា​ចំនួន​៥​បន្ថែម​ទៀត ​ដែល​នឹង​បើក​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​កំណត់​ទីតាំង​ច្បាស់លាស់​ឱ្យ​ប្រាកដ​នៅ​ឡើយ​ទេ ដោយពេល​នេះ ក្រុមហ៊ុន​កំពុង​សម្លឹង​មើល​ពី​សក្ដានុពល​ទីតាំង ណា​ដែល​នឹង​ត្រូវ​ជ្រើសរើស សម្រាប់​ដាក់​ទីតាំង​​ ។

លោក​ថា​​ «​យើង​កំពុង​តែ​សិក្សា​ពី​ទីផ្សារ នៅ​តាម​បណ្ដា​ខេត្ត​ផង​ដែរ ដើម្បី​បើក​សាខា​របស់ The Pizza Company ។ ការ​សម្រេច​ចិត្ត​បើក​សាខា​បន្តបន្ទាប់​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដោយសារ​តែ​យើង​បាន​មើលឃើញ​ថា ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញមួយ​ចំនួន ចាប់ផ្ដើម​មាន​កម្រិតជីវភាព​ធូ​ធារ ហើយក៏​មានការ​មមាញឹក​ជាមួយនឹង​ការងារ ដូចនេះ​ហើយ​ទើប​ពួក​គាត់​នាំ​សមាជិក​ក្រុម​គ្រួសារ​មក​ទទួល​អាហារ​នៅ​ខាងក្រៅ  ។