ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​កំពុង​ដេក​សុខ​ៗ ​ត្រូវ​ប្តី​កា.ប់​​ប្រហារ​​ច្រើន​​ពូថៅ​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្ត​កំពង់ស្ពឺ​ ៖ ​ស្ត្រី​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​​បុរសជា​​ប្តី​ជះ​កំហឹង​​កា.ប់​ចំនួន​​៤​ពូថៅ​

​ខេត្ត​កំពង់ស្ពឺ​ ៖ ​ស្ត្រី​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​​បុរសជា​​ប្តី​ជះ​កំហឹង​​កា.ប់​ចំនួន​​៤​ពូថៅ​ហើយ​រត់គេច​ខ្លួន​បាត់​ ។ ​ក្រោយ​កើតហេតុ​ សាច់ញាតិ​បាន​បញ្ជូនស្ត្រីរងគ្រោះ​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែក​បុរស​​ជា​ប្តី​ ត្រូវ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

​ហេតុការណ៍​ខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី២១ ខែសីហា​ ឆ្នាំ ២០២២ ​នៅភូមិ​​ព្រៃ​ងោង​ ឃុំ​ភា​រី​មាន​ជ័យ​ ស្រុក​បរ​សេដ្ឋ ​ខេត្តកំពង់ស្ពឺ ។​

បុរស​ជា​ប្តី​ឈ្មោះ​សោម ផេ​ន​ ភេទ​ប្រុស​ អាយុ62ឆ្នាំ​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​តង់ សុខ​ អាយុ65ឆ្នាំ​ រង​គ្រោះ​រង​របួស​ចំ​មាត់​ខាងស្តាំ​១​ពូថៅ​ ចំ​ដៃ​ខាងឆ្វេង២ពូថៅ ​ចំ​ក​ខាងស្ដាំ​១​ពូថៅ​ ។ គ្រួសារ​នេះ​មាន​ទីលំនៅ​​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ករណី​ប្រើ​អំពើ​ហិ.ង្សា​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កា.ប់​ប្រហារ​ទៅ​លើ​ប្រ​ព​ន្ធ​ចំនួន​៤​ពូថៅ​ បណ្តាល​អោយរ​ងរ​បួស​​យ៉ាងធ្ងន់ធ្ងរ ខណ​:​កំពុង​ដេក​នៅ​លើ​ផ្ទះ​ ។​ ​បន្ទាប់ពីបង្កហេតុ​រួច បុរស​​ជា​ប្តី​បាន​រត់គេច​ខ្លួន​បាត់​ បន្សល់​​ទុក​តែ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​ ។​ រីឯ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​កូនចៅ​ដឹក​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ពាក់ព័ន្ធនឹងមូលហេតុ ​មិន​ទាន់​​ដឹង​នៅ​ឡើយ​ទេ​ ព្រោះ​​ស្ត្រី​​រង​គ្រោះ​មិន​អាច​និយាយ​បាន​ ។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្វែងរក​ជន​ដៃដល់​ ដើម្បី​ឃាត់ខ្លួន​យក​មក​ប្រគល់​អោយ​ច្បាប់​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ