ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ៤២ជាន់​​“Golden Tower 42th”​​ ​នឹងសាងសង់បន្ត​នៅ​ពេលឆាប់ៗនេះ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ អាគារ​ខ្ពស់​៤២​ជាន់​«Golden Tower 42th»​ ​នឹង​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​នេះ ​​ក្រោយ​ផ្អាក​ការ​សាងសង់​ជា​បណ្តោះអាសន្ន​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​កាលពី​ឆ្នាំ​២០០៨ ​​ដែល​បណ្តាល​ឲ្យ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​​ក៏​ដូច​ជា​នៅ​ក្រៅប្រទេស​ជួប​ប្រទះ​នឹង​ស្ថានភាព​ជាប់​គាំង​មិន​ដំណើរ​ការ។

សំណង់​អាគារ​ខ្ពស់​ទី​១​នេះ ​​ត្រូវ​បាន​ផ្អាក​ដំណើរការ​សាងសង់​របស់​ខ្លួន​ទាំងស្រុង​​បន្ទាប់​ពី​ទទួល​រង​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ​២០០៨ ​​ថ្វី​ត្បិត​តែ​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ​ ​ក៏​ក្រុមហ៊ុន Yon Woo (Cambodia) Co., Ltd ​មិន​បាន​ចាក​ចេញពី​រិ​ស័​យ​សំណង់​នេះ​ឡើយ​។​​ ដោយ​ក្រុមហ៊ុន​នៅ​តែ​មាន​ក្តី​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​សន្ទុះ​ងើបឡើង​វិញ​ ​ក្រោម​ការ​ដឹកនាំ​ប្រទេស​របស់​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ​​ហ៊ុន ​សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​។​

ក្រុមហ៊ុន Yon Woo ​(Ca​​mbodia) Co., Ltd ​ នៅ​តែ​បន្ត​ខិតខំ​ស្វែងរក​គ្រប់​មធ្យោបាយ​ដោះស្រាយ​​រាល់​បញ្ហា​ប្រឈម​មុខ​ទាំងអស់​ដើម្បី​​អាច​ស​ម្រេ​តាម​បំណងប្រាថ្នា​ក៏​ដូច​ជា​ពាក្យ​សន្យា​ដែល​ខ្លួន​បាន​សន្យា​ជាមួយនឹង​​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​កន្លង​មក​។​​ សំណង់​អាគារ​ខ្ពស់​ទី​១​នេះ​ ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​កែង​នឹង​មហាវិថី​ព្រះ​មុនី​វង្ស ​​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ ​។​ ​ម្ចាស់​ក្រុមហ៊ុន Yon Woo​ ក៏​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​មេត្តា​អធ្យាស្រ័យ​និង​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ក្នុង​ការ​បន្ត​ការ​សាងសង់​ ​ដើម្បី​សម្រេច​បាន​តាម​បំណងប្រាថ្នា​​ក៏​ដូច​ជា​ពាក្យ​សន្យា​របស់​ខ្លួន​ឡើង​វិញ​ម្តងទៀត​៕