ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​លោក​អូ​បា​ម៉ា​ថា​ក្លាយជា​ស្ត្រី​ទី​1​អា​មេ​រិ​ក​គឺជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់

7 ឆ្នាំ មុន

បន្ទាប់​ពី​រយៈពេល​៨​ឆ្នាំ ដែល​បំពេញ​តួនាទី​ជា​«First Lady»​ឬ​ស្ត្រី​ទី​១​នៃ​សហរដ្ឋអាមេរិក​មក លោកស្រី Michelle Obama តាម​រយៈ​គេហទំព័រ​ផ្ទាល់ខ្លួន​«@FLOTUS»​បញ្ជាក់​ថា «​ការ​បាន​ក្លាយជា​ស្រី​ទី​១

បន្ទាប់​ពី​រយៈពេល​៨​ឆ្នាំ ដែល​បំពេញ​តួនាទី​ជា​«First Lady»​ឬ​ស្ត្រី​ទី​១​នៃ​សហរដ្ឋអាមេរិក​មក លោកស្រី Michelle Obama តាម​រយៈ​គេហទំព័រ​ផ្ទាល់ខ្លួន​«@FLOTUS»​បញ្ជាក់​ថា «​ការ​បាន​ក្លាយជា​ស្រី​ទី​១​របស់​ពលរដ្ឋ​ចាត់​ទុក​ថា​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ជីវិត ។ សូម​អរគុណ​ដល់​មនុស្ស​គ្រប់​រូប​ពី​ក្រអៅបេះដូង​» ។

លោកស្រី Michelle Obama បាន​បង្ហាញ​អត្ថបទ​នោះ​នៅ​ក្រោម​រូបថត​របស់​ខ្លួន​ជាមួយ​អតីត​ប្រធានាធិបតី​លោក​អូ​បា​ម៉ា ដោយ​ឈរ​បែរខ្នង និង​ឱប​ចង្កេះ​នៅ​លើ​របៀង​សេត​វិមាន សម្លឹង​មើល​វិមាន​អនុស្សាវរីយ៍​ក្រុង​វ៉ា​ស៊ី​ន​តោន ។

រយៈពេល​មុន​នោះ​មួយ​ថ្ងៃ លោកស្រី Michelle Obama បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​ប្រហែល​៣០​វិនាទី ដោយ​មាន​រូប​របស់​ខ្លួន​នៅ​ជាមួយ Bo និង​Sunny ឆ្កែ​របស់​គ្រួសារ​លោកស្រី​ដើរ​នៅ​ក្នុង​សេត​វិមាន ប្រៀប​ដូច​ជា​ផ្ទះ​របស់​ខ្លួន ៕