ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​បរទេស​ជិត​3.000​នាក់​ចូល​ទស្សនា​តាម​ច្រក​កំពង់​ផែ​សមុទ្រ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ដើម​ខែមករា ឆ្នាំ​២០១៧​នេះ នាវា​ទេសចរណ៍​បរទេស​ខ្នាត​យក្ស​ដែល​នាំ​ភ្ញៀវ​ទេសចរ​ចូល​ចត​និង​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​កើនឡើង ពិសេស​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ដើម​ខែមករា ឆ្នាំ​២០១៧​នេះ នាវា​ទេសចរណ៍​បរទេស​ខ្នាត​យក្ស​ដែល​នាំ​ភ្ញៀវ​ទេសចរ​ចូល​ចត​និង​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​កើនឡើង ពិសេស​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង​ឈ្មោះ AIDA BELLA បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​៣.០០០​នាក់ ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ  ។

លោក​វរសេនីយ៍ទោ ង៉ុ​យ ជៀន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ក្រុងព្រះសីហនុ​បានឱ្យ​ដឹង​ថា នាវា​ទេសចរណ៍ AIDA BELLA មាន​សញ្ជាតិ​អីុ​តា​លី បណ្តោយ​២៣០​ម៉ែត្រ ទទឹង​៣២​ម៉ែត្រ និង​ជម្រៅ​ទឹក​៧,៣០​ម៉ែត្រ បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត​៣.០០០​នាក់ ចូល​ច​តមនៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈពេល​១​ថ្ងៃ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចំនួន​១.៩៩១​នាក់ (​ស្រី​១.០២៣​នាក់​) មាន​២៥​សញ្ជាតិ​ផ្សេង​គ្នា និង​មាន​នាវិក​សរុប​ចំនួន​៥៩៣​នាក់​(​ស្រី​១២០​នាក់​) មាន​២៥​សញ្ជាតិ ។

នាវា​ទេសចរណ៍ AIDA BELLA បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចាក​ចេញពី​កំពង់​ផែ​ប្រទេស​វៀតណាម ចូល​ចត​នៅ​កំពង់​ផែ​អន្តជាតិ​ក្រុងព្រះសីហនុ នា​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ។ បើ​តាម​ការ​គ្រោងទុក នាវា​នេះ​នឹង​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល។

ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​តាម​នាវា AIDA BELLA ភាគច្រើន​មាន​វ័យ​ចំណាស់ ហើយ​ភ្ញៀវ​ដែល​មាន​សញ្ជាតិ​ច្រើន​ជាងគេ​គឺ អា​ល្លី​ម៉​ង់​ចំនួន​១.៧៦៤​នាក់ អូស្ត្រាលី ១០៧​នាក់ និង​ក្រៅពី​នោះ​មាន​ភ្ញៀវ​ទេសចរ​សញ្ជាតិ​ផ្សេង​ៗ​ទៀត ។

ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​តាម​នាវា​ខាងលើ បាន​ទស្សនា​កម្សាន្ត​នៅ​តាម​ទីប្រជុំជន​នានា រមណីយដ្ឋាន​វប្បធម៌ តំបន់ឆ្នេរ​មាន​ខ្សាច់​ស​ស្អាត ខ្ស​ល់​អាកាស​បរិសុទ្ធ និង​តំបន់​នេសាទ ទំនប់​រលក ។ ម្យ៉ាងទៀត ឆ្នេរសមុទ្រ​កម្ពុជា​ត្រូវ​បាន​បញ្ចូល​ជា​ក្លិប​ឆ្នេរ​ស្អាត​ជាងគេ​លើ​សកលលោក ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​កម្សាន្ត​មានការ​កើនឡើង ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សុខ​សុវត្ថិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជា​ពិសេស​ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា
សម្ព័ន្ធ​នានា​ជា​បន្តបន្ទាប់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​ប៉ូ​ល​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​មាន រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហនុ ។

ម្យ៉ាង​ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ មាន​កោះ​៣២​ដែល​បាន​និង​កំពុង​អភិវ​ឌ្ឍ​កែ​លម្អ​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ មាន​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​កម្សាន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​មាន​ដូច​ជា កោះ​តូច កោះ​រ៉ុ​ង​សន្លឹម និង​កោះ​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៧ ខែមករា កន្លង​ទៅ នាវា​ទេសចរណ៍ AIDA BELLA នេះ បាន​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត ៣.០០០​នាក់ ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព ៕