ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ៗ​​គ្រប់​រូបអាចចៀស​ផុត​​ពី​ការ​​ចាប់​រំលោ.ភហើយ​

7 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់​ ៖ តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​មួយ ​ទើបតែនឹង​ចេញ​ម៉ូ​ដ​ខោ​ស្ត្រីប្រឆាំង​នឹង​ការ​ចាប់​រំលោ.ភ ។ ខោនេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា «Safe Shorts» ឬ «ខោខ្លី​សុវត្ថិភាព» ដែល​មាន​សាច់​ក្រណាត់​ស្វិត មិន​ងាយរ​ហែក​​និងមាន​ខ្សែ​ចង​ចង្កេះ​ខោ​ មិន​ងាយ​របូត ​ពេល​​ចង់​ចាប់​​ស្រាត ​។

អា​ល្លឺ​ម៉​ង់​ ៖ តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​មួយ ​ទើបតែនឹង​ចេញ​ម៉ូ​ដ​ខោ​ស្ត្រីប្រឆាំង​នឹង​ការ​ចាប់​រំលោភ ។ ខោនេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា «Safe Shorts» ឬ «ខោខ្លី​សុវត្ថិភាព» ដែល​មាន​សាច់​ក្រណាត់​ស្វិត មិន​ងាយរ​ហែក​​និងមាន​ខ្សែ​ចង​ចង្កេះ​ខោ​ មិន​ងាយ​របូត ​ពេល​​ចង់​ចាប់​​ស្រាត ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​មាន​មក​ជាមួយ​នូវប្រព័ន្ធ​បន្លឺ​សម្លេង​ឱ្យ​​អ្នកផងនៅ​​ជុំវិញ​ខ្លួន​ដឹងទៀត នៅ​ពេល​ដែល​មាន​គេ​មក​ចាប់​ទាញ​ខោ ​។ លោកស្រី Sandra Seilz ដែល​ជា​អ្នក​បង្កើត​ខោ​នេះ​ ឡើងនិយាយ​ថា លោកស្រី​ចង់​ផលិត​ខោ​នេះ​ឡើង សម្រាប់​នារី​ៗ​គ្រប់​រូប ឱ្យចៀស​ផុត​ពី​ការ​ចាប់រំលោភ​។ លោកស្រី​បង្ហើប​ឲ្យ​ដឹង​ថា កាលពីមុន​លោកស្រី​ក៏​ត្រូវ​បាន​បុរស​បី​នាក់​ព្យាយាម​ចាប់​លោកស្រី​រំលោភ ពេល​កំពុង​រត់​ហាតប្រាណ​។

ខោ​ពិសេស​ខាងលើ មាន​ចំណុចការពារ​បី​កន្លែង​ ​ទី១-ខ្សែ​របស់​វា​ធ្វើ​ឡើង​ពី​សាច់​ក្រណាត់ ដែល​មិន​ងាយ​កាត់​ដាច់ និងមិន​ងាយ​រហែក​ឡើយ រួម​ជាមួយនឹង​សោរ​សម្រាប់​ចាក់​ជាប់​ទៀត​ផង​។ ទី​២-ថ្នេរ​ខោ​មាន​សភាព​ស្វិត​មាំ ធ្វើ​ឲ្យ​ជន​ចាប់រំលោភ វេទនា​ក្នុង​ការ​ចាប់​ហែក​ ​និងទី​៣-​ចុង​ក្រោយ វា​មាន​ប្រព័ន្ធ​បន្លឺ​សម្លេង​ខ្លាំង​ៗ ពេល​មាន​គេ​មក​ចាប់​ទាញ​ខោ​។

ក្រុមហ៊ុន​ប្រាប់​ថា ពួក​គេ​មិន​ត្រឹមតែ​បាន​ទទួល​ការ​បញ្ជា​ទិញ​ពី​ជនជាតិ​អា​ល្លឺ​ម៉​ង់​ក្នុងស្រុក​ទេ តែ​ពួក​គេ​ក៏​មាន អតិថិជន​ពី​ប្រទេស​ជប៉ុន ហ្វាំ​ង​ឡង់ ស្វី​ស អ៊ី​តា​លី តៃវ៉ាន់ និង អា​មេ​រិ​ក ថែម​ទៀត​ផង​។ តម្លៃ​របស់​វា​មាន​ពីរ​ខ្នាត​​ ចំពោះ​ខោ​សម្រាប់​រត់​មាន​តម្លៃ​១៦០​ដុល្លារ ខណៈ​​​ដែល​ខោ​សម្រាប់​ស្លៀក​ធម្មតា​ មាន​តម្លៃ​១០៧​ដុល្លា​រ ។