ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​​ស្ថានភាព​បង្គោល​ព្រំដែន និង​រៀប​សង់​​ច្រាំង​​នៅ​ទីតាំង​​​ឡើង​វិញ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​សីហា ឆ្នាំ​២០២២ បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​បង្គោល​ព្រំដែន​លេខ​៦០/៣៨ (១) និង​ធ្វើការ​សាងសង់​ច្រាំង​នៅ​ទីតាំង​បង្គោល​ឡើង​វិញ ដើម្បី​ការពារ​បាក់​ច្រាំង​បន្ត​ទៀត…

ខេត្តមណ្ឌលគិរី​ ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​សីហា ឆ្នាំ​២០២២ បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​បង្គោល​ព្រំដែន​លេខ​៦០/៣៨ (១) និង​ធ្វើការ​សាងសង់​ច្រាំង​នៅ​ទីតាំង​បង្គោល​ឡើង​វិញ ដើម្បី​ការពារ​បាក់​ច្រាំង​បន្ត​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​បង្គោល​ព្រំដែន​ដួល​រលំ​ធ្លាក់​ចូល​ទឹក រវាង​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​កែវ​សីមា ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក ​។

លោក សាយ ម៉េ​ង​គី​ម អភិបាលខេត្ត​ស្តីទី​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី ដើម្បី​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​បង្គោល​ព្រំដែន នៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន ក្នុង​នោះ មាន​បង្គោល​ព្រំដែន​លេខ​៦០/៣៨ (១) ដែល​ហូរ​ច្រោះ​បាក់​ស្រុត​ដី​នៅ​ជិត​បង្គោល ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​មន្ត្រី​ជំនាញ សហការ​ជាមួយ​កងកម្លាំង ក្នុង​ការ​រៀបចំ​សាងសង់ និង​លុប​ច្រាំង​នៅ​ទីតាំង​បង្គោល​ឡើង​វិញ ដើម្បី​ការពារ​បាក់​ច្រាំង​បន្ត​ទៀត​។

លោកក៏​បាន​ណែនាំ​ដល់​កងកម្លាំងដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​- វៀត​ណាម ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នានា ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់ ការពារ​បូរណភាព​ទឹកដី ការពារ​ជាតិ​មាតុភូមិ​។

លោក សាយ ម៉េ​ង​គី​ម ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ព្រោះ​រដូវ​នេះ ជា​រដូវវស្សា នឹង​ត្រូវ​ចេះ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ចៀស​ផុត​ពី​ជំងឺ​តម្កាត់​ផ្សេង​ៗ ជា​ពិសេស ត្រូវ​បន្ត​ចូលរួម​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​ការពារ ៣​កុំ និង​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩៕

អត្ថបទសរសេរ ដោយ