ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំពាវនាវ​ប្រជាពលរដ្ឋ​​​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ការ ដ្ឋានលើ​កំណាត់​ផ្លូវ​លេខ​២០០៤ ត្រូវ​ធ្វើការ​ពង្វាង​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​សំដៅ​កាត់​បន្ថយ​ជំនន់​ទឹកភ្លៀង​ដែល​តែងតែ​បង្ក​ឱ្យ​មានការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក៏​ដូច​ជា​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ការដ្ឋាន​ដាក់​លូ​មេ​រំដោះ​ទឹក​ជំ​នន់​លិច​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០០៤ ចន្លោះ​ពី​ផ្លូវ​លេខ​២៧១​ដល់​ផ្លូវ​លេខ​៣៧១​ចូល​ទៅ​ប្រឡាយ​ស្ទឹង​មាន​ជ័យ ដោយ​ដំណើរការ​ការដ្ឋាន​ចាប់ផ្តើម​ពី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ នឹង​បញ្ចប់​ការដ្ឋាន​នៅ​យប់​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​សំដៅ​កាត់​បន្ថយ​ជំនន់​ទឹកភ្លៀង​ដែល​តែងតែ​បង្ក​ឱ្យ​មានការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក៏​ដូច​ជា​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ការដ្ឋាន​ដាក់​លូ​មេ​រំដោះ​ទឹក​ជំ​នន់​លិច​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០០៤ ចន្លោះ​ពី​ផ្លូវ​លេខ​២៧១​ដល់​ផ្លូវ​លេខ​៣៧១​ចូល​ទៅ​ប្រឡាយ​ស្ទឹង​មាន​ជ័យ ដោយ​ដំណើរការ​ការដ្ឋាន​ចាប់ផ្តើម​ពី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ នឹង​បញ្ចប់​ការដ្ឋាន​នៅ​យប់​ថ្ងៃ​ទី​២៨ ខែសីហា​នេះ ដែល​មាន​រយៈពេល​ចំនួន ១០​ថ្ងៃ បណ្តាល​ឱ្យ​មានការ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ និង​ម្ចាស់​យានយន្ត​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នេះ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់​ការដ្ឋាន សូម​ធ្វើការ​ពង្វាង​ចរាចរ​ទៅ​តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ។ ផុត​រយៈពេល​នេះ ការ​ដា្ឋ​ន​នឹង​បញ្ចប់​ការងារ ហើយ​បើក​ឱ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់​តំបន់​ការដ្ឋាន​ខាងលើ​នឹង​ចូលរួម​សហការ​អនុវត្ត​ដោយ​ឈរ​លើ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់​ស្រប​តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​នេះ ។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​រដ្ឋបាល​ខណ្ឌ​សែន​សុខ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​សេចក្ដីជូនដំណឹង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ