ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះ ដើមផ្កាអង្គារសិល៍​ធ្វើឱ្យអ្នក​លក់ល្វីង​មុខ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ជា​អាជីវករ​លក់​ផ្កា​អង្គារសីល៍​ នៅម្តុំ​​ផ្លូវ​ជ្រោយចង្វារ​​ជា​ច្រើន​​នាក់ កំពុង​តែ​​ត្អូញត្អែរ​​ខ្លាំង​ពី​​ការ​លក់​ផ្កា​របស់​គាត់ ជា​ពិសេស គឺ​ផ្កា​នោះវា​​ពិបាក​ថែ​ទាំ​ ដោយ​​មិន​ចេញ​ផ្កាល្អ​​ដូច​ឆ្នាំមុនៗ ។

ជួប​​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព អាជីវករ​ម្នាក់​​ឈ្មោះ​ទូច អាយុ​៣៦​ឆ្នាំ ​បានឱ្យ​ដឹង​​នា​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា នេះ​​ថា គាត់​ជួប​ការ​​លំបាក​ច្រើន ខណៈ​ដែល​ពិធី​បុណ្យចូលឆ្នាំ​ចិនឆ្នាំ​នេះ​ គឺ​ស្ថិត​ក្នុង​ខែ​០១ (លឿន)​ ខណៈអាកាសធាតុក៏ប្រែប្រួល​ មិន​អំណោយផលល្អនោះទេ​ ធ្វើ​ឱ្យ​ដើម​​កា​អង្គារសីល៍​មិន​បាន​ចេញ​ផ្កា​ល្អ ដោយ​ដើម​ខ្លះ​អត់​ចេញ​ផ្កា​​ក៏​មាន​ដែរ ។ ដើម​ផ្កា​អង្គារសីល៍ ត្រូវ​​គាត់​យក​ពី​ភ្នំ​មួយ​នៅឯ​ខេត្តក្រចេះ ដោយទិ​ញ​​ក្នុង​១​រថយន្ត​ (ចងបាន១០០បាច់) គិត​ទាំង​ថ្លៃ​ដើមនិង​ការ​ចំណាយ​អស់ចំនួន​២៥០០​ដុល្លារ ​​ហើយ​ការ​លក់​ទៅ​ឱ្យ​អ្នក​ទិញវិញ​ គឺ​ចំនួន​មិន​ដូច​ឆ្នាំ​មុន​ៗ​ទេ​ការ​ធ្លាក់​ចុះ​ច្រើន​​​ ។

ដោយឡែក អាជីវករ​ម្នាក់​ទៀត​ ឈ្មោះហាន សុខ​ហេ​ន អាយុ​៣១​ឆ្នាំ ក៏​បានឱ្យ​ដឹង​ដូច​គ្នា​ដែរថា គាត់​បាន​ទិញ​ដើម​អង្គារសីល៍​នេះ ពី​​ខេត្តពោធិ៍សាត់ ដោយ​ដើម​ទាំង​នោះ គឺ​វា​មិន​បាន​ចេញ​ផ្កា​ល្អ​​ដែរ​ ធ្វើ​ឱ្យ​ពិបាក​លក់​ចេញ​ណាស់ ។