ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​នៅ​ស្រុក​ស្ទោង​២​លើក​គេចខ្លួន​មក​បើករថយន្ដ​ឱ្យ​លោក​ឧកញ៉ា

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុម​ជន សង្ស័យ​ប្លន់​ប្រដាប់​អាវុធ​នៅ​ស្រុក​ស្ទោង ខេត្ដកំពង់ធំ​ម្នាក់ កាលពី​ថ្ងៃ​ទី​២៥ មិថុនា ត្រូវ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្ដកំពង់ធំ ពី​បទ​ប្លន់ និង ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ​ឌឿ​ន ស្រុ​ន ហៅ​បុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទី លំនៅ​ក្នុងភូមិ​ស្ពាន​គ្រង ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្ដកំពង់ធំ បច្ចុប្បន្ន​ជា​អ្នក

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុម​ជនសង្ស័យ​ប្លន់​ប្រដាប់​អាវុធ​នៅ​ស្រុក​ស្ទោង ខេត្ដកំពង់ធំ​ម្នាក់ កាលពី​ថ្ងៃ​ទី​២៥ មិថុនា ត្រូវ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្ដកំពង់ធំ ពី​បទ​ប្លន់ និង ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ​ឌឿ​ន ស្រុ​ន ហៅ​បុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទី លំនៅ​ក្នុងភូមិ​ស្ពាន​គ្រង ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្ដកំពង់ធំ បច្ចុប្បន្ន​ជា​អ្នក បើករថយន្ដ​ឱ្យ​លោក​ឧកញ៉ា​ម្នាក់​នៅ​សង្កាត់ ច្បារ​អំពៅ ។ លោក​ឧត្ដមសេនីយ៍ត្រី ឡឹ​ក វណ្ណៈ អនុ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ស្រាវ ជ្រាវ សមត្ថកិច្ច​របស់​លោក​បាន​ឃាត់ខ្លួន​សមា ជិ​ក​ក្រុម​ចោរប្លន់​ម្នាក់​នេះ​នៅ​ច្បារ​អំពៅ ខណៈ​រូបគេ​គេចខ្លួន​ទៅ​ស្នាក់​នៅផ្ទះ​លោក ឧកញ៉ា​ម្នាក់​ធ្វើ​ជា​អ្នកបើកបរ​រថយន្ដ​។

លោក​ឧត្ដមសេនីយ៍ត្រី​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០០៩ វេលា​ម៉ោង ប្រហែល​២​រំលង​អធ្រាត្រ រូបគេ​និង​បក្សពួក ៥​នាក់​ទៀត​បាន​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​សាន់​គរ ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ប្រដាប់ ដោយ​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម មាន គ្រាប់​២០​គ្រាប់ ប្លន់​យក​ម៉ូតូ​២​គ្រឿង និង ប្រាក់​២​លាន​៥​សែន​រៀល ។ លើក​ទី​២ ក្រុម គេ​ដដែល​មាន​បក្សពួក​៤​នាក់ ចូល​ប្លន់​ផ្ទះ​អ្នក ស្រុក​នៅ​ភូមិ​សណ្ដាន់ ឃុំ​ចំណារ​ក្រោម ស្រុក ស្ទោង យក​បាន​គោ​យន្ដ​១​គ្រឿង រួច​យក​ទៅ លក់​យក​ប្រាក់​ចែក​គ្នា ។

ចំលើយ​សារភាព​ឱ្យ​ដឹង​ទៀត​ថា ក្រោយ ពី​ប្លន់​លើក​ទី​២​នោះ​មក​សមត្ថកិច្ច​ចាប់ខ្លួន បក្សពួក​គេ​បាន​៣​នាក់ យក​ទៅ​ដាក់​ពន្ធនាគារ ខេត្ដកំពង់ធំ ចំណែក​រូបគេ​បាន​មក​ភ្នំពេញ ប្រកប​មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ជិត ផ្សារ​ទួល​សង្កែ​ខណ្ឌឫស្សីកែវ លុះ​ក្រោយមក បាន​ទៅ​បើករថយន្ដ​ឱ្យ​លោក​ឧកញ៉ា​ម្នាក់​នៅ​ច្បារ​អំពៅ ។ ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់​នោះ​ត្រូវ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​រៀបចំ​ឯកសារ​បញ្ជូន ទៅ​កាន់​ខេត្ដកំពង់ធំ ដើម្បី​ចាត់ការ​តាម​ផ្លូវ ច្បាប់ ព្រោះ​គេ​បាន​ធ្វើ​សកម្មភាព​នៅ​ខេត្ដ នោះ ហើយ​ការ​ចាប់ខ្លួន​ក៏​ធ្វើ​ឡើង​តាម​ដីកា របស់​សាលាដំបូង​ខេត្ដកំពង់ធំ​ដែរ ៕