ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតពិធីករលោក អេង រិទ្ឋី ត្រូវបានតែងតាំងជា អភិបាលខេត្តរងស្វាយរៀង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ​លោក ម៉ែន អេង ដែលជាឧត្តមសេនីយ៍ត្រីមួយ​រូប ត្រូវបានគេ​ស្គាល់ជាទូទៅឈ្មោះថា «អេង ឫទ្ធី» ត្រូវបានរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តរងស្វាយរៀង។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល…


រាជធានីភ្នំពេញ៖ ​លោក ម៉ែន អេង ដែលជាឧត្តមសេនីយ៍ត្រីមួយ​រូប ត្រូវបានគេ​ស្គាល់ជាទូទៅឈ្មោះថា «អេង ឫទ្ធី» ត្រូវបានរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តរងស្វាយរៀង។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២២។



លោក ម៉ែន អេង ដែលអតីតតារាសម្តែងនិងជាអតីតពិធីករ ប្រចាំទូរទស្សន៍បាយ័ន អស់ជាច្រើនឆ្នាំត្រូវបានឡើងឋានៈ ជាអភិបាលរង ខេត្តស្វាយរៀង។ នេះជាកិត្តិយសដ៍ធំធេងមួយ ព្រោះតារាកម្ពុជាមួយ ចំនួនទទួលបានងារជា ឧកញ៉ា ឯកឧត្តម ប៉ុន្តែលោក អេង ឬទ្ឋី មានសមត្ថភាព ខ្លាំងដែល ប្រមុខរដ្ឋាភិបាល មើលឃើញហើយ ចង្អុលអោយធ្វើការអភិវឌ្ឍបន្តទៀតនៅលើទឹកដីខេត្តស្វាយរៀងភាគខាងកើត ប្រទេសកម្ពុជា។



យោងតាមអនុក្រឹត្យដដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានតែងតាំង​មន្ត្រីរាជការ៣៤រូប​ ផ្សេងទៀត ជាអភិបាលរង​ខេត្ត​ស្វាយ​រៀង។ អភិបាលរងខេត្តស្វាយរៀង​ថ្មីៗ៣នាក់ទៀត រួមមាន៖ លោក  ប៉េង ពោធិ៍សា ឋានន្តរស័ក្កឧត្តមអភិបាលថ្នាក់លេខ​៦ នៃក្របខណ្ឌមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ។ លោក​ជាប្រធាននាយកដ្ឋាន​ហិរញ្ញ​វត្ថុ នៃអគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា។ លោក សុខា រ៉ាម ឋានន្តរស័ក្តិវរមន្ត្រី ដែលជាអភិបាល​ស្រុករំដួល និង​លោកស្រី យក់ ស៊ីណាត ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់លេខ​៣។

ជាមួយនឹងការឡើងឋានៈជាអភិបាលរងខេត្តស្វាយរៀងនេះផងដែរ កញ្ញាឌួង ហ្សូរីដា បានសរសេរសារនាល្ងាចថ្ងៃទី១៩ សីហា ២០២២ សម្តែងការអបអរសាទរ លោក ម៉ែន អេង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងខេត្តស្វាយរៀង ។ តាមរយៈដំណឹងដែលលោក មែន អេង ឬ លោក អេង ឬទ្ឋី  ឡើងជាអភិបាលរងខេត្តស្វាយរឿង ក៏មានការភ្ញាក់ផ្អើល ខ្លាំងពីមហាជន ព្រោះ នេះជារឿងស្មាន មិនដល់ ហើយក៍ ឃើញថា សម័យនេះ អ្នកសិល្បៈឃើញថាអាចមានសមត្ថភាពរួមចំណែក អភិវឌ្ឍន៍សង្គមបាន ដោយគំនិតចេះដឹង។

រវាងលោក អេង រិទ្ឋី និង អ្នកនាង ស៊ឹម សូលិកា បានក្លាយជាប្តីប្រពន្ឋក្រោមចំណងរៀបការកាលពីច្រើនឆ្នាំមុន។ មុនពេលជាស្វាមីភរិយា អ្នកទាំង២ជាដៃគូពិធីករ រាប់ឆ្នាំ ក្នុងកម្មវិធី «តន្ត្រីស្រុកស្រែ» និងនាទីវប្បធម៌ផ្សេងៗ នៅទូរទស្សន៍បាយ័ន។ លោក រិទ្ឋី បានដកខ្លួនចេញពីការងារចាស់ មួយរយៈកាល ហើយអ្នកនាងសូលិកា នៅមិនទាន់ពរពោះ ជាមួយស្វាមីនៅឡើយ ខណៈអ្នកនាងនៅតែបន្តការងារសិល្បៈផ្នែកពិធីការិនីដដែលនៅ។ សំណួរសួរថា ក្លាយជាប្រពន្ឋអភិបាលរងម្នាក់ មានសេនាឆ្វេងស្តាំតាមការពារ តើពិធីការិនីជើងចាស់នេះ បញ្ចប់អាជីពសិល្បៈ ឬនៅដដែល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ