ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ចូល​កាន់​តំណែង​អភិបាល​ខណ្ឌ​ថ្មី ចំនួន​០៨​រូប នៅ​រាជធានី​ភ្នំពេញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២​នេះ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ចំនួន​០៨​រូប ក្នុង​នោះ ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២​នេះ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ចំនួន​០៨​រូប ក្នុង​នោះ ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ ត្រូវ​បាន​តែងតាំង​ថ្មី ចំនួន​០៣​រូប និង​០៥​រូប​ទៀត ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ ដែល​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​នេះ ធ្វើ​ឡើង​នៅ​សាលា​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ។

អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ ដែល​បាន​ចូល​កាន់​មុខ​តំណែង​ថ្មី រួម​មាន ៖
-​លោក ហែម ដា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ
-​លោក ធឹ​ម សំ​អាន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ
-​លោក សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​បឹង​កេងកង
-​លោក លឹ​ម សុភា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ
-​លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា
-​លោក សក់ ច​ន្ទ័​កញ្ញា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ
-​លោក កៀង ល័​ក្ស អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន
-​លោក ជា ខេ​មា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឱកាស​នោះ ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​អាជ្ញាធរ​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ មាន​ឆន្ទៈ​មុត​ស្រួច យក​អស់កម្លាំង​កាយ​ចិត្ត​ព្រមទាំង​ប្រាជ្ញា​ស្មារតី​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​ការពារ​ជាតិ​មាតុភូមិ រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព ជូន​សង្គម​ជាតិ និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ជាមួយនឹង​ការ​ផ្ដល់​នូវ​ការ​អភិវឌ្ឍ ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ