ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាម​ស៊ុ​ង​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​លើ Note7

7 ឆ្នាំ មុន

ក្រុមហ៊ុន​សាម​ស៊ុ​ង ទើបតែ​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​រៀបចំ​សន្និសីទ​សារព័ត៌​មាននៅ​ក្នុង ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង ។ សន្និសីទ​សារព័ត៌មាន​នោះ គឺ​ផ្តោត​ទៅ​លើ​បញ្ហា​ទូរស័ព្ទ​របស់​ខ្លួន​ដែល​ត្រូវ​ប្រមូល​ចូល

ក្រុមហ៊ុន​សាម​ស៊ុ​ង ទើបតែ​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​រៀបចំ​សន្និសីទ​សារព័ត៌​មាននៅ​ក្នុង ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង ។ សន្និសីទ​សារព័ត៌មាន​នោះ គឺ​ផ្តោត​ទៅ​លើ​បញ្ហា​ទូរស័ព្ទ​របស់​ខ្លួន​ដែល​ត្រូវ​ប្រមូល​ចូល​ក្រុមហ៊ុន​វិញ​កាលពី​ឆ្នាំ​មុន​នូវ​ម៉ូ​ដែល​Samsung Galaxy Note 7 ។ សន្និសីទ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ចន្ទ ទី​២៣ ខែមករា ឆ្នាំ​២០១៧ គឺ​នៅ​មុន​ពេល​ក្រុមហ៊ុន​សាម​ស៊ុ​ង​ត្រូវ​បង្ហាញ​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​គឺ Galaxy Note 8 ។

នៅ​ក្នុង​សន្និសីទ​នោះ ទាំង​អ្នកជំនាញ​របស់​ក្រុមហ៊ុន​សាម​ស៊ុង និង​អ្នកជំនាញ​ឯករាជ្យ​ផ្សេង​ៗ​ដែល​ចូលរួម​ក្នុង​ការ​ស៊ើ​ប​អង្កេត​លើ​បញ្ហា​Galaxy Note 7 នឹង​ចែករំលែក​ព័ត៌​មាន​ដែល​ពួក​គេ​បាន​រក​ឃើញ​នៅ​ជុំវិញ​ពិភពលោក​។ សម្រាប់​អ្នក​ដែល​មិន​បាន​ចូលរួម​សន្និសីទ​ផ្ទាល់ ក៏​អាច​តាមដាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​គេហទំព័​របស់​ក្រុមហ៊ុន​សាម​ស៊ុ​ង​តែ​ត្រូវ​ដឹង​ម៉ោង​ពេល​សម្រាប់​ប្រទេស​ដែល​ខ្លួន​រស់នៅ​ផង ព្រោះ​កម្មវិធី​នៅ​ថ្ងៃ​ចន្ទ​ម៉ោង​១០​ព្រឹក​នោះ ជា​ម៉ោង​នៅ​ប្រទេស​កូរ៉េ​ទេ ។

ចាប់តាំងពី​មាន​បញ្ហា​ជាមួយនឹង Note 7​មក គ្រាប់បែក​ផ្ទុះ​ហាក់ដូចជា​ដើរ​មិន​ឈប់​សោះ សម្រាប់​ក្រុមហ៊ុន​សាម​ស៊ុ​ង ព្រោះ​អតិថិជន​របស់ ក្រុមហ៊ុន​មួយ​នេះ​តែងតែមាន​ក្តី​បារម្ភ​ថា Note 8 ដែល​ជា​ម៉ូ​ដែល​បន្ទាប់​ពី Note 7 នឹង​មាន​បញ្ហា​ទៀត ឬ​ខ្លាច​ក្រុមហ៊ុន​សាម​ស៊ុង​មិន​អាច ជម្នះ​បញ្ហា​នេះ​បាន ។ ស្រប​ពេល​ដែល​រដូវ​លំហែកាយ និង​ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា​ធំ​បំផុត​មួយ ក្នុង​ពិភពលោក​បាន​កន្លង​ផុត​ទៅ​ផង ក្រុមហ៊ុន​សាម​ស៊ុង​ត្រូវ​ខិតខំ​ពង្រឹង​ផ្នែក​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ផលិតផល​របស់​ខ្លួន​ជា​មុន មុន​ពេល​ដែល​ត្រូវ​បង្ហាញ​នូវ​ម៉ូ​ដែល​ជំនាន់​ថ្មី​របស់ Note 7 គឺ​Note8 ។

គួរ​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ទូរស័ព្ទ​ម៉ូ​ដែល Galaxy Note 7 ក៏​នៅ​មាន​អ្នក​ប្រើប្រាស់​ដោយ​គ្មាន​បញ្ហា​ជា​ច្រើន​ពាន់​គ្រឿង​ផង​ដែរ​៕