ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​មួយ​ចំនួន​ធ្វើ​ឱ្យ​ពោះវៀន​របស់​អ្នកមាន​បញ្ហា

7 ឆ្នាំ មុន

មាន​ទម្លាប់​មួយ​ចំនួន​ដែល​យើង​តែងតែ​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ហើយ​វា​អាច​ធ្វើ​ឱ្យ​យើង​រលាក​ពោះវៀន និង​ហើមពោះ​ទល់លាមក រាគ​រូស ។ នៅ​ក្នុង​អត្ថបទ​នេះ នឹង​ប្រាប់​អ្នក​អំពី​ទម្លាប់​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សុខភាព​ពោះវៀន​

មាន​ទម្លាប់​មួយ​ចំនួន​ដែល​យើង​តែងតែ​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ហើយ​វា​អាច​ធ្វើ​ឱ្យ​យើង​រលាក​ពោះវៀន និង​ហើមពោះ​ទល់លាមក រាគ​រូស ។ នៅ​ក្នុង​អត្ថបទ​នេះ នឹង​ប្រាប់​អ្នក​អំពី​ទម្លាប់​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​សុខភាព​ពោះវៀន​របស់​អ្នក ។

១-​បរិភោគ​ច្រើន​ហួសហេតុ​ពេក ៖ ប្រសិនបើ​អ្នក​បរិភោគ​ច្រើន​ពេក អ្នក​កំពុង​តែ​បំផ្លាញ​សុខភាព​ពោះវៀន​របស់​អ្នក​ហើយ ។ អ្នក​គួរតែ​បរិភោគ​ឱ្យ​សម​ស្រប​ទៅ​នឹង​សមត្ថភាព​ពោះវៀន​របស់​អ្នក​។ នៅ​ពេល​ដែល​អ្នក​បរិភោគ​ច្រើន​ហួសហេតុ​ពេក ពោះវៀន​របស់​អ្នក​មានការ​លំបាក​ក្នុង​ការ​រំលាយ​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​អ្នក​នឹង​មាន​បញ្ហា​រំលាយ​អាហារ ដូច​ជា​ហើមពោះ​ជាដើម ។

២-​គេង​មិន​បាន​គ្រប់គ្រាន់ ៖ ប្រសិនបើ​អ្នក​តែងតែ​គេង​មិន​គ្រប់គ្រាន់ អ្នក​ប្រាកដជា​មាន​បញ្ហា​ពោះវៀន ។ នៅ​ពេល​ដែល​អ្នក​គេង​មិន​គ្រប់គ្រាន់ រាង​កាយ​របស់​អ្នក​គ្មាន​ពេល​វេលា​​គ្រប់គ្រាន់​ក្នុង​ការ​ជួសជុល​រាង​កាយ ហើយ​ភាព​តានតឹង នឹង​កើនឡើង​ក្នុង​រាង​កាយ​របស់​អ្នក​។ វា​បណ្តាល​ឱ្យ​មានការ​បញ្ចេញ​អ័រម៉ូន​បង្ក​ភាព​តានតឹង​កាន់តែ​ច្រើន នឹង​ធ្វើ​ឱ្យ​ពោះវៀន​របស់​អ្នកធ្វើការ​មិន​ប្រក្រតី ។

៣-​ភាព​តានតឹង ៖ ប្រសិនបើ​អ្នកមាន​ភាព​តានតឹង វា​អាច​ប៉ះពាល់​ដល់​សុខភាព​ពោះវៀន​របស់​អ្នក ។ ភាព​តានតឹង​រារាំង​ការ​បញ្ចេញ​អ័រម៉ូន​មួយ​ចំនួន​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ហើយ​វា​អាច​ប៉ះពាល់​ដល់​ពោះវៀន​របស់​អ្នក និង​បន្ថយ​ដំណើរការ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ។

៤-​ថ្នាំ​ផ្សះ ៖ ប្រសិនបើ​អ្នក​ប្រើប្រាស់​ថ្នាំ​ផ្សះ អ្នក​ត្រូវ​តែ​ដឹង​ថា​វា​អាច​សម្លាប់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន ហើយ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​រំលាយ​អាហារ និង​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​ពោះវៀន​ដំណើរការ​មិន​ប្រក្រតី​ផង​ដែរ ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវ​ប្រើប្រាស់​ថ្នាំ​ផ្សះ សូម​ព្យាយាម​បំពេញ​ពោះវៀន​របស់​អ្នក​មក​វិញ​ជាមួយនឹង​បាក់តេរី​ល្អ ដោយ​ការ​បរិភោគ​អាហារ​ប្រូ​បៃ​អូ​តិច​ដូច​ជា​យ៉ា​អួរ ៕