ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​រិះគន់​ក្រុមហ៊ុន ហា​យ​ប្រ៊ី​ដ ភាស៊ី​អនាម​យ័​ទុក​សំរាម​បង្អួត​ភ្ញៀវ​ទេសចរណ៍​នៅ​ក្រុង​បា​វិត

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មហាជន និង​ភ្ញៀវ​ទេសចរណ៍​បាន​រិះគន់​ក្រុមហ៊ុន ហា​យ​ប្រ៊ី​ដ ភាស៊ី​អនាម័យ ដែល​ទទួល​បាន​អាជ្ញា​ប​ណ្ណ័​ប្រមូល​សំរាម​ក្រុង​បា​វិតថា

ខេត្តស្វាយរៀង ៖ មហាជន និង​ភ្ញៀវ​ទេសចរណ៍​បាន​រិះគន់​ក្រុមហ៊ុន ហា​យ​ប្រ៊ី​ដ ភាស៊ី​អនាម័យ ដែល​ទទួល​បាន​អាជ្ញា​ប​ណ្ណ័​ប្រមូល​សំរាម​ក្រុង​បា​វិតថា គ្មាន​ភាព​ទទួលខុសត្រូវ​ទុក​សំរាម​ចោល​បង្អួត​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ឆ្លងកាត់​តាម​ដងផ្លូវ​ជាតិ​លេខ​១ កាត់​ក្រុង​បា​វិត​ឃើញ​តែ​គំនរ​សំរាម​និង​ថង់​ប្លា​ស្ទិ​ក រាយ​ប៉ាយ​ប៉ើង​ហើរ​តាម​ដងផ្លូវ និង​ក្នុង​ទឹក​ជះក្លិន​ស្អុយ មិន​សមជា​ទីក្រុង​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ទីក្រុង​ស្អាត​បរិស្ថាន​ល្អ ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​ប្រតិភូកម្ម​មក​ឲ្យ​ថ្នាក់​ក្រោម​ជាតិ ក្រុង​/​ស្រុក​អនុវត្តន៍​គោលនយោបាយ​ទីក្រុង​ស្អាត​ប្រកួតប្រជែង​តាម​បណ្តា​ខេត្ត ក្រុង​ទូ​ទាំង​ប្រទេស​។

ដោយ​ធ្វើការ​ប្រមូល​សំរាម​ដោយ​ខ្លួនឯង ឬ​ជួល​ក្រុមហ៊ុន​ឲ្យ​មក​ដេញថ្លៃ​ម៉ៅ​ការ ដោយ​មាន ក្រសួងបរិស្ថាន គាំទ្រ​ថវិកា ហើយ​ក្រុង​បា​វិត ក្រសួងបរិស្ថាន​បាន​ផ្តល់​ថវិកា​ចំនួន ២៥៦​លាន រយៈពេល​មួយ​ឆ្នាំ​(​ក្នុង​ឆ្នាំ​២០១៦) សម្រាប់​ប្រមូល​សំរាម​សាធារណៈ​នៅ​ក្រុង​បា​វិត ដែល​ក្រុមហ៊ុន ហា​យ​ប្រ៊ី​ដ ភាស៊ី​អនាម័យ​ជា​អ្នក​ទទួល​បាន ក៏​ប៉ុន្តែ​គ្មាន​ការ​ទទួលខុសត្រូវ​ក្នុង​ការ​ប្រមូល​សំរាម​ឡើយ​មក​ដល់​ថ្ងៃ​ទី​១៩ ខែមករា ២០១៧​នេះ​។

ទាក់ទិន​ករណី​សំរាម​កកស្ទះ​តាម​ដងផ្លូវ​នេះ​ដែរ លោក សេង សិលា អភិបាល​នៃ​គណៈ​អភិបាលក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​គោលនយោបាយ​ទីក្រុង​ស្អាត នេះ​គឺ​រដ្ឋបាល​ក្រុង​បា​វិត​ទទួល​បន្ទុក​សំរាម​២​ប្រភេទ​គឺ សំរាម កាក​សំណល់​តាម​ផ្ទះបាយ និង​សំរាម​សាធារណៈ ដោយ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ប្រតិភូកម្ម​មក​ឲ្យ​ក្រុង​/​ស្រុក គឺ​ធ្វើ​ដោយ​ខ្លួនឯង ឬ​ជួល​ក្រុមហ៊ុន​ម៉ៅ​ការ រដ្ឋ​មាន​គោលការណ៍​លទ្ធកម្ម​ដេញថ្លៃ ក៏​ប៉ុន្តែ​គ្មាន​ក្រុមហ៊ុន​ណា ក្រៅពី​ក្រុមហ៊ុន​ហា​យ​ប្រ៊ី​ដ ភាស៊ី​អនាម័យ បាន​មក​ដាក់​ពាក្យ​ប្រកួតប្រជែង​ដេញថ្លៃ​ឡើយ ដោយ​គ្មាន​ទីលាន​ចាក់សម្រាម​។

ចំណែក​ក្រុមហ៊ុន ហា​យ​ប្រ៊ី​ដ GABAGE  -CO.LTB ទទួល​បាន​អាជ្ញា​ប​ណ្ណ័ ពី​ក្រសួងបរិស្ថាន ក្នុង​ការ​ប្រមូល​កាក​សំណល់​សំរាម​មាន​៣​ប្រភេទ​គឺ​១.​កាក​សំណល់​រោងចក្រ ២.​កាក​សំណល់​ផ្ទះបាយ និង​៣.​អេ​ត​ចាយ នៅ​ក្នុង​រដ្ឋបាល​ក្រុង​បា​វិត​។ លោក​សេង សិលា បន្ត​ទៀត​ថា ដោយ​គ្មាន​ក្រុមហ៊ុន​ផ្សេង​មក​ប្រកួតប្រជែង​ដេញថ្លៃ​លទ្ធកម្ម​ប្រមូល​សំរាម​ផ្ទះបាយ​ប្រជាពលរដ្ឋ និង​សំរាម​សាធារណៈ រដ្ឋបាល​ក្រុង​បា​វិត​បាន​សម្រេច​ប្រគល់​ឲ្យ​ក្រុមហ៊ុន ហា​យ​ប្រ៊ី​ភាស៊ី​អនាម័យ ជា​អ្នក​ទទួល​ម៉ៅ​ការ​ក្នុង​ឆ្នាំ​២០១៦ ក្នុង​ការ​គាំទ្រ​ថវិកា​ពី​ក្រសួងបរិស្ថាន ចំនួន​២៥៦​លាន​រៀល ហើយ​បាន​បញ្ចប់​គម្រោង​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ​ទើប​មាន​បញ្ហា​កកស្ទះ​សម្រាម​ដូច្នេះ​។

លោក សេង សិលា បន្ត​ទៀត​ថា បញ្ហា​កកស្ទះ​សំរាម​ប្រមូល​មិន​ទាន់​កាលពី​ឆ្នាំ​២០១៦ គឺ​មាន​កត្តា​ពីរ ទី​១-​រដូវវស្សា មាន​ភ្លៀង​ច្រើន ពិបាក​ផ្លូវ​រថយន្ត​ដឹក​សម្រាម​ចូល​ទៅ​ទីលាន​ចាក់សំរាម​អត់​រួច និង​មានការ​រំខាន​ពី​ប្រជាពលរដ្ឋ រស់នៅ​ជិត​ទីលាន​ចាក់សំរាម ធ្វើការ​តវ៉ា​កាត់​ផ្តាច់​ផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​សំរាម​ទៅ​ទីលាន​ចាក់សំរាម​។ ទី​២-​រថយន្ត​ខូច​ក្រុមហ៊ុន មាន​រថយន្ត​ដឹក​សំរាម​ម​តែ​២​គ្រឿង ពេល​ខូច​បណ្តាល​ឲ្យ​កកស្ទះ​។ បញ្ហា​ប្រឈម សម្រាម​ផ្ទះបាយ មានការ​លំបាក​គឺ​ទី​១-​ប្រជាពលរដ្ឋ​មិន​ចូលរួម​បង់ថ្លៃ​សេវា ទី​២-​ប្រជាពលរដ្ឋ​មិន​ព្រម​វេច​ខ្ចប់​សំរាម​តាម​ប្រភេទ ទី​៣-​ប្រជាពលរដ្ឋ​បោះ​សំរាម​ចោល​ក្រៅ​ធុងសំរាម​។ សំរាម​សាធារណៈ​គឺ​៖ ទី​១-​ក្រុម​អាជីវករ​លក់ដូរ​តាម​ខាង​មុខ​រោងចក្រ មិន​ចូលរួម​ថែទាំ និង​សម្អាត​កន្លែង​លក់ដូរ​។

ទី​២-​កម្មករ កម្មការិនី មិន​ចូលរួម​ថែរក្សា​អនាម័យ បោះ​សំរាម​ថង់​ប្លា​ស្ទីក​ចោល​ក្រៅ​ធុងសំរាម​បណ្តាល​ឲ្យ​ប៉ើង​ពាស​វាល​ពាស​កាល​តាម​ដងផ្លូវ​ខាង​មុខ​រោងចក្រ ទី​៣-​ក្រុមហ៊ុន​ទៅ​ប្រមូល​សំរាម​តាម​កាស៊ីណូ​មុន រយៈពេល​២​ថ្ងៃ​ទើប​មក​ប្រមូល​សំរាម​តាម​ដងផ្លូវ ទើប​ឲ្យ​មានការ​កកស្ទះ​។ លោក សេង សិលា​អភិបាលក្រុង​បា​វិត ក៏​បាន​សំណូមពរ​សុំ​ឲ្យ​ក្រសួងបរិស្ថាន បន្ត​គាំទ្រ​គម្រោង​ថវិកា​នៅ​ឆ្នាំ​២០១៧​នេះ​ទៀត​និង​សូម​អំពាវនាវ សំណូមពរ​ដល់​កម្មករ កម្មការិនី សូម​មេត្តា​ជួយ​ចូលរួម​សម្អាត​អនាម័យ បរិស្ថាន​ទាំងអស់​គ្នា​(​បរិស្ថាន​ស្អាត អនាម័យ​ល្អ នាំ​មក​សុខមាលភាព​សង្គម​)​។ រីឯ​ក្រុមហ៊ុន ហា​យ​ប្រ៊ី​ដ ភាស៊ី​អនាម័យ GABAGE CO.LTB មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ មក​រា នេះ​៕