ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គីម ជុងអ៊ុន រៀបចំ​ពិ​ធី​អរគុណ​ពេទ្យ​យោ​ធា​​​ជួយ​ប្រទេស​យកជ័យ​​ជម្នះលើ​កូ​វី​ដ

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក Kim Jong Un បាន​រៀបចំ​ពិធី​មួយ​ដើម្បី​ថ្លែងអំណរ

កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក Kim Jong Un បាន​រៀបចំ​ពិធី​មួយ​ដើម្បី​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​គ្រូពេទ្យ​យោធា ដែល​បាន​ដឹកនាំ​ប្រទេស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​នៅ​ក្នុង​រដ្ឋធានី​ព្យុ​ង​យ៉ាង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA នៅ​ថ្ងៃ​សុក្រ ទី ១៩ សីហា​នេះ​។

ពេទ្យ​យោធា​រាប់​ពាន់​នាក់​មក​ពី​កងទ័ព​ប្រជាជន​កូរ៉េ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រណ​សិ​រ្សប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត ត្រូវ​បាន​រំសាយ​ចេញ​វិញ បន្ទាប់​ពី​មេដឹកនាំ​កំពូល​របស់​កូរ៉េ​ខាងជើង​ប្រកាស​ពី​ជ័យ​ជ​ន្នះ​លើ​កូ​វី​ដ ១៩ និង​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​កាលពី​ស​ប្តា​ហ៍​មុន​។

លោក Kim Jong Un បាន​ប្រារព្ធ​ពិធី​នោះ​នៅ​សាល​វប្បធម៌ ២៥​មេ​សា (Apr 25 House of Culture) ក្នុង​ទីក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ ដើម្បី​អបអរសាទរ​ដល់​វីរភាព​របស់​ពេទ្យ​ទាហាន​ដែល​នៅ​ជួរ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ ១៩​នៅ​ក្នុង​ទីក្រុង​។

KCNA ចុះ​ផ្សាយ​ថា នៅ​ស​ប្តា​ហ៍​នេះ ពេទ្យ​យោធា​បាន​វិល​ត្រឡប់​ទៅ​កាន់​អង្គភាព​របស់​ពួក​គេ​វិញ​កាលពី​ថ្ងៃអាទិត្យ​ដោយ​មិន​មានការ​ប្រារព្ធ​ពិធី​ជូន​ដំណើរ​អ្វី​ឡើយ ប៉ុន្តែ​លោក Kim Jong Un និយាយ​ថា​លោក​មាន​អារម្មណ៍​សោកស្តាយ​ដែល​លោក​មិន​បាន​ធ្វើ​គ្រប់គ្រាន់​ដើម្បី​ទទួលស្គាល់​ជា​សាធារណៈ​ចំពោះ​ការ​លះបង់​របស់​ពួក​គេ​។

សូម​បញ្ជាក់​ថា កូរ៉េ​ខាងជើង​មិន​បាន​បញ្ជាក់​ពី​ចំនួន​ប្រជាជន​ដែល​កើត​កូ​វី​ដ ១៩​នោះ​ទេ ដោយ​របប​ផ្តាច់​ការ​នេះ​ទំនងជា​ខ្វះ​ឧបករណ៍​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​។

អ្នកជំនាញ​ជំងឺឆ្លង​មានការ​សង្ស័យ​ពី​ការ​អះអាង​ពី​ជ័យ​ជម្នះរបស់​កូរ៉េ​ខាងជើង ហើយ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ស្ថានភាព​កូ​វី​ដ ១៩​នៅ​កូរ៉េ​ខាងជើង​អាច​មាន​សភាព​កាន់តែ​អាក្រក់​ទៅ​ៗ៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ