ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ រ៉ា​ស៊ី ត្រូវ​នារី​ម្នាក់​ទូរស័ព្ទ​ឲ្យ​ជួយ​ដោះស្រាយ​បំណុល​អ្នកសិល្បៈ​មួយ​រូប​ទាំង​មិនដឹង​ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

ចាត់​ទុក​ថា​នេះ​ជា​រឿង​ថ្មី​ទៀត ពាក់ព័ន្ធ​រឿង​លុយកាក់ ដែល​បាន​កើតឡើង​ក្នុង​សង្គម​សិល្បៈ​ក្នុង​ពេល​ពិធីករ​លោក សុខ រ៉ា​ស៊ី ត្រូវ​បាន​នារី​ម្នាក់​ទូរស័ព្ទ​មក ដោយ​ឲ្យ​លោក​ជួយ​ចេញ​មុខ

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា​នេះ​ជា​រឿង​ថ្មី​ទៀត ពាក់ព័ន្ធ​រឿង​លុយកាក់ ដែល​បាន​កើតឡើង​ក្នុង​សង្គម​សិល្បៈ​ក្នុង​ពេល​ពិធីករ​លោក សុខ រ៉ា​ស៊ី ត្រូវ​បាន​នារី​ម្នាក់​ទូរស័ព្ទ​មក ដោយ​ឲ្យ​លោក​ជួយ​ចេញ​មុខ​ដោះស្រាយ​រឿង​បំណុល​របស់​តារា​មួយ​រូប ដែល​ជំពាក់​មិន​ព្រម​សង ទាំង​លោក​មិន​បានដឹង​ខ្លួន​។

ពិធី​រករ​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​រូប​នេះ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​រូប​លោក​មិន​បានដឹង​ខ្លួន​សូ​ម្បី​បន្តិច តែ​បែរជា​គេ​យក​រូប​លោក​ទៅ​ពាក់ព័ន្ធ​រឿង​លុយកាក់​ដែល​ជំពាក់​នេះ​វិញ​។

បើ​យោង​តាម​វី​ដេ​អូ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​លោក សុខ រ៉ា​ស៊ី បាន​ជជែក​គ្នា​ជាមួយ​នារី​ម្នាក់​ដែល​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក «Chhey Lii» បាន​ទូរស័ព្ទ​មក​លោក ដោយ​ស្នើ​អោយ​លោក​ចេញ​មុខ​ជួយ​ដោះស្រាយ​រឿង​លុយ​ដែល​ជំពាក់​ពី​តារា​មួយ​រូប​។

តាម​រយៈ​កិច្ច​ស​ន្ទា​នា​នោះ​នារី​ខាងលើ បាន​ឲ្យ​លោក សុខ រ៉ា​ស៊ី ជួយ​ប្រាប់ និង​ដោះស្រាយ​ជាមួយនឹង​តារា​សម្តែង​នាង ឆើត ឆាយ ដែល​បាន​ខ្ចី​ខ្លួន​ប្រមាណ​ជាង​៣០០​ដុល្លារ ហើយ​មិន​ព្រម​សង​មក​ខ្លួន​។ យ៉ាងណា​នារី​ខាងលើ មិន​បាន​ទាមទារ​អោយ​លោក​សង​ជំនួស​ឡើយ ប៉ុន្តែ​បាន​ស្នើ​ឲ្យ​លោក​ចូលរួម​ដោះស្រាយ ព្រោះ​ហេតុផល​ឈ្មោះ​របស់​លោក ត្រូវ​បាន​គេ​ដាក់​ជា​ធានា​ក្នុង​ការ​ខ្ចី​លុយ​នោះ​។

ឆ្លើយ​ប​តប​ការ​លើ​ឡើង​ពី​នារី​ខាងលើ​នេះ លោក សុខ រ៉ា​ស៊ី បាន​ស្នើ​អោយ​នារី​រូប​នោះ​ពិចារណា​ឡើង​វិញ ព្រោះ​លោក​មិន​បានដឹង​រឿង​នេះ​ឡើយ ហើយ​លោក​ក៏​មិន​បាន​ទៅ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ខ្ចី​លុយ​ពី​អ្នកសិល្បៈ​ម្នាក់​ណា​នោះ​ដែរ​។ លោក​ថា បញ្ហា​ខ្ចី​លុយ​ដែល​មានការ​ប្រាក់​នេះ បើ​អាច​យក​បុគ្គល​ណា​មួយ​មក​ដោយ​គ្មាន​ស្នាម​ផ្តិត​មេដៃ​នោះ​ឡើយ ហើយ​លោក​ក៏​មិន​បាន​ចូលរួម​ខ្ចី ឬ​ធានា​ឲ្យ​អ្នក​ណា​ម្នាក់​ខ្ចី​លុយ​នេះ​ដែរ ហើយ​នេះ​គ្រាន់តែ​គេ​ខ្ចី​លុយ ហើយ​គេ​យក​ត្រឹម​ជា​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ម៉េច​ក៏​ហ៊ាន​អោយ​គេ​ខ្ចី​។

លោក​បញ្ជាក់​ប្រាប់​នារី​រូប​នោះ​ថា ប្រសិនបើ​មនុស្ស​គ្រប់​គ្នា​រាប់​លាន​នាក់ ហើយ​យកឈ្មោះ​លោក​ទៅ​ដើរ​ខ្ចី​គេ​គ្រប់​គ្នា​នោះ លោក​មិន​ត្រូវ​វណ្ឌ​.​ក​ដោយសារ​បញ្ហា​នេះ ដូច្នេះ​មុន​នឹង​អោយ​គេ​ខ្ចី​លុយ គឺ​ត្រូវ​គិតពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន​។

យ៉ាងណា​លោក សុខ រ៉ា​ស៊ី ក៏​បាន​ជម្រុញ​ឲ្យ​នារី​ខាងលើ ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ប្រសិនបើ​ករណី​នេះ​ជា​ការ​ពិត ខណៈ​ពេល​ដែល​លោក​ក៏​បាន​ធ្វើ​រឿង​ដូច​គ្នា​នេះ​ដែរ ព្រោះ​លោក​ក៏​ជួប​គេ​ជំពាក់​លុយ​ហើយ​មិន​សង​ដែរ​។

បើ​តាម​លោក សុខ រ៉ា​ស៊ី ថា ការ​រកស៊ី​ចងការ​ប្រាក់​ពី​នារី​ខាងលើ​នេះ គឺជា​ការ​ខុសច្បាប់ ព្រោះ​មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​បាន​ប្រើប្រាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដែល​មិន​ពិតប្រាកដ និង​ច្បាស់លាស់​។

យ៉ាងណា ក្រោយ​ការ​បង្ហោះ​វី​ដេ​អូ​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ពី​លោក សុខ រ៉ា​ស៊ី មក គេ​ឃើញ​មាន​មហា​ជន មិត្តភក្តិ ទាំង​ក្នុង​សិល្បៈ និង​ក្រៅ​សិល្បៈ​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន​ដោយ​បាន​ចាត់​ទុក​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នារី​នេះ ជា​ការ​បោ​.​ក​ប្រាស់ ខណៈ​ពេល​គណនេយ្យ​នេះ ក៏​ធ្លាប់​បាន​ខ​ល​ទៅ​តារា​មួយ​ចំនួន​ទៀត ហើយ​ធ្វើ​រឿង​ដូច​គ្នា​នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ