ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! បេក្ខជន ឡា​ច ណុ​ច ទម្លាយ​ពី​ប្រវត្តិ​ជីវិត​តស៊ូ​ទាំង​ឈឺចាប់ ក្រោយ​ធ្លាក់​ពី​ការ​ប្រកួត

1 ឆ្នាំ មុន
  • ភ្នំពេញ

ជា​បេក្ខជន​មួយ​រូប នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក ដែល​មាន​ទឹកដម​សម្លេង​ពីរោះ​រណ្តំ តែ​យុវជន ឡា​ច ណុ​ច បែរជា​ត្រូវ​ធ្លាក់​ពី​កម្មវិធី

រាជធានី​ភ្នំពេញ ៖ ជា​បេក្ខជន​មួយ​រូប នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក ដែល​មាន​ទឹកដម​សម្លេង​ពីរោះ​រណ្តំ តែ​យុវជន ឡា​ច ណុ​ច បែរជា​ត្រូវ​ធ្លាក់​ពី​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៤ ក្នុង​វគ្គ Live Show ស​ប្ដា​ហ៍​ទី​៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយសារ​តែ​ទទួល​បាន​សម្លេង​ឆ្នោត​ពី​មហាជន​តិច​ជាង​បេក្ខជន​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ការ​ប្រកួត​។

ប្រាកដ​ណាស់ រាល់​ការ​ប្រកួតប្រជែង​តែងតែមាន​អ្នក​ជាប់ និង​អ្នក​ធ្លាក់ តែ​មិន​ប្រាកដ​ថា ការ​បរា​ជ័យ​មួយ​នា​ពេល​នេះ គឺ​ជាទី​បញ្ចប់​នៃ​វិញ្ញាសារ​ជីវិត​នោះ​ទេ​។ បងប្អូន អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហាញ​ការ​ខកចិត្ត និង​ធ្វើការ​ប្រៀបធៀប​ថា ម៉េច​ក៏​បេក្ខជន ឡា​ច ណុ​ច ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី ខណៈ​បេក្ខជន​ផ្សេង​ទៀត​ដែល​ជាប់ គឺ​មាន​សម្លេង​មិនល្អ​ដូច​លោក​ជាដើម​។

ចំណុច​សំខាន់ ការ​ប្រកួត​គឺ​ទាមទារ​ឱ្យ​មាន​ទាំង​ទឹកដម​សម្លេង និង​ប្រជាប្រិយភាព ព្រមទាំង​ការ​គាំទ្រ​ពី​អ្នកបោះឆ្នោត​ផង​ដែរ​។ ដូច្នេះ​បើសិនជា​ស្រលាញ់​ទឹកដម​សម្លេង គួរតែ​នាំ​គ្នា​បោះ​ឆ្នោត​គាំទ្រ ជា​ជាង​បោះ​ឆ្នោត​ឱ្យ​បេក្ខជន​ណា​ម្នាក់ ដោយសារ​តែ​ភាព​ល្បាញ​ល្បី​នៃ​រូប​សម្រស់​។

ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៤ ក្នុង​វគ្គ Live Show ស​ប្ដា​ហ៍​ទី​៥​នេះ​ដែរ ត្រូវ​បាន​កម្មវិធី​តម្រូវ​អោយ​ជម្រុះ​បេ​ក្ខ​ជ​ចំនួន ៣ រូប ក្នុង​ចំណោម​បេ​ក្ខ​ជ ៩ នាក់ ដោយ​តម្រូវ​អោយ​ទស្ស​និ​ជន​បោះ​ឆ្នោត​អោយ​បេក្ខជន​រូប​ណា​ដែល​ជា​អាយ​ដល​របស់​ខ្លួន ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ត ដោយ​នេះ​មិនមែន​ជា​ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​ទាំង​៤​រូប ឬ​កម្មវិធី​ឡើយ ពោល​គឺជា​សារ​សំឡេង​បោះ​ឆ្នោត​ពី​មហាជន​ទៅ​កាន់​អាយ​ដល​រៀង​ៗ​ខ្លួន​។

យ៉ាងណាមិញ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី ៤ ក្នុង​វគ្គ Live Show ស​ប្ដា​ហ៍​ទី ៥ ដែល​មាន​បេក្ខជន ៩ រូប​ឡើង​ទៅ​បង្ហាញ​សមត្ថភាព​មុខ​គណៈកម្មការ និង​ទស្ស​និ​ជន​លើ​កញ្ចក់​ទូរទស្សន៍ និង​នៅ​ទីនោះ​ផ្ទាល់ ហើយ​ក្នុង​ការ​ប្រកួតប្រជែង​មាន​បេក្ខជន​ត្រឹមតែ ៦ នាក់​ប៉ុណ្ណោះ ដែល​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន រីឯ​បេក្ខជន​៣​នាក់​ទៀត តម្រូវ​អោយ​ចាក​ចេញពី​កម្មវិធី ក្នុង​នោះ​គឺ​មាន ៖ បេក្ខជន ឡា​ច ណុ​ច​។

ក្រោយ​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​បាន បេក្ខជន​តូច​ល្អិត ឡា​ច ណុ​ច បាន​ត្រឹម​ទម្លាយ​ពី​ប្រវត្តិ​របស់​ខ្លួន​ដែល​បាន​តស៊ូ​ពី​មុន​មក​ថា «​បែកបាក់ បាត់បង់ ឯកា និង​បរាជ័យ​» ។ ឡា​ច ណុ​ច បាន​ពោល​បន្ត​គួរ​ឱ្យ​អាណិត​ទៀត​ថា «​កើតមក​ភ្លាម​ៗ ម៉ាក់​ប៉ា​ចែកផ្លូវ​គ្នា ខ្លួន​ត្រូវ​លោកតា​យក​មក​ចិញ្ចឹម​តាំងពី​កើត រស់នៅ​ដាក់​ឈ្មោះ​ត្រកូល​លោកតា ដែល​មានឈ្មោះ (​ឡា​ច​) ដែល​ជា​ឪ​របស់​អ៊ំ​ស្រី ។ អ៊ំ​ស្រី​ធ្វើការ​រកស៊ី​ជួយ​មួយ​គ្រួសារ តា​ឈឺ​ជំងឺ​ប្រចាំ​កាយ អ៊ំ​ស្រី​រាប់​រង​មួយ​គ្រួសារ ខ្ញុំ​បាន​ឈប់​រៀន​ជួយ​លក់​ទឹក​នៅផ្ទះ​អ៊ំ​ស្រី រស់នៅ​ដោយ​គ្មាន​ជំនាញ ចេះ​តែ​ស្រែកច្រៀង​លេង ជា​សំណាងល្អ ខ្ញុំបាទ​បាន​ប្រឡង​ម​ក្មវិធី Cambodia Idol រដូវ​កាល​ទី​៤ តាម​ក្ដី​ស្រមៃ​របស់​ខ្លួនឯង តែ​ពេល​នេះ​ខ្ញុំ​បាន​បរាជ័យ​ទាំង​ទឹកភ្នែក បានឱ្យ​ពិភពលោក​ឃើញ​ថា ខ្ញុំ​រស់នៅ​បែប​ឯកា​ទៀត​ហើយ​»​។

ក្រោយ​ដឹង​ពី​ប្រវត្តិ​បេក្ខជន ឡា​ច ណុ​ច ភ្លាម មហាជន​ជា​ច្រើន​បាន​សម្ដែង​ការ​អាណិតអាសូរ​ដល់​បេក្ខជន​រូប​នេះ​ជា​ខ្លាំង ដោយ​អ្នកគាំទ្រ​ជា​ច្រើន​បាន​ចូល​ទៅ​ខ​មិន​លើ​ទឹកចិត្ត​ស្រ​ដៀង​ៗ​គ្នា​ថា «​រឹង​មាំ​ឡើង ក្តី​ស្រមៃរ​បស់បង​នឹង​ក្លាយជា​ការ​ពិត​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​ឡើយ សូមកុំ​ចុះចាញ់​ត្រូវ​តែ​តស៊ូ​បន​ន្ត​ទៀត​ណា​» «​ស៊ូ​ៗ​អូន ទោះ​អូន​ធ្លាក់​ក៏​មាន​មនុស្ស​ជា​ច្រើន​គេ​ឃើញ​ពី​សមត្ថភាព​អូន​ដែរ​» ។ ចំណែក​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​ក៏​បាន​ពោល​ដែរ​ថា «​កុំឱ្យ​ប្អូន​គិត​ច្រើន​អី នៅ​មានឱកាស​ទៀត ដូច្នេះ​ត្រូវ​តស៊ូ​ឡើង រឿង​ខ្លះ​គ្រាន់តែ​ត្រូវការ​ពេលវេលា​ប៉ុណ្ណោះ​» និង​នៅ​មាន​មតិ​លើកទឹកចិត្ត​ជា​ច្រើន​ទៀត​ដែល​យើង​មិន​អាច​រៀបរាប់​អស់​បាន​ឡើយ​។ តែ​យ៉ាងណាមិញ ដរាបណា​ជីវិត​នៅ​តែ​មាន​ដង្ហើម គឺ​ត្រូវ​តែ​មាន​ក្តី​សង្ឃឹម តស៊ូ​ដើរទៅ​មុខ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ