ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! លោក​អធិការ​ស្រុក​បុរី​អូរ​ស្វាយ​អើយ​… កំពុង​ជាន់​.​ក​មន្ត្រី​ក្រោម​ឱវាទ​ធ្ងន់ធ្ងរ​ណាស់

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

អធិការ​ស្រុក​បុរី​អូរ​ស្វាយ លោក ហៀ​ក សុខ​សេរី ជា​បុគ្គល​អភិជន​ម្នាក់ ដែល​មានមុខ​របរ​ធំ ប្រាក់​ចំណូល​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ៗ ជាមួយ​សម្ភារៈ​និយម​ប្រណីត និង​ល្អ​ៗ លោក​ក៏​មាន​រថយន្ត​ស៊េរី​ទំនើប​សម្រាប់​ជិះ​ផ្ទាល់ខ្លួន គឺ​ម៉ាក

ខេត្តស្ទឹងត្រែង ៖ អធិការ​ស្រុក​បុរី​អូរ​ស្វាយ លោក ហៀ​ក សុខ​សេរី ជា​បុគ្គល​អភិជន​ម្នាក់ ដែល​មានមុខ​របរ​ធំ ប្រាក់​ចំណូល​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ៗ ជាមួយ​សម្ភារៈ​និយម​ប្រណីត និង​ល្អ​ៗ លោក​ក៏​មាន​រថយន្ត​ស៊េរី​ទំនើប​សម្រាប់​ជិះ​ផ្ទាល់ខ្លួន គឺ​ម៉ាក​ធុន​ត្រា ពណ៌​ស ផលិត​នៅ​ឆ្នាំ​២០១៤​ផង​ដែរ​។ រថយន្ត​នោះ​លោក​ជិះ​ម្តងម្កាល តែ​រថយន្ត​ដែល​លោក​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជា​ប្រចាំ​ថ្ងៃ គឺ​រថយន្ត​អំណោយ​​របស់​ក្រសួងមហាផ្ទៃ ចែក​ជូន​អធិការដ្ឋាន ដើម្បី​បម្រើ​ការងារ​រួម​។ ទោះជា​យ៉ាងណា លោក​ពុំដែល​ផ្ទេរសិទ្ធិ​ដល់​មន្ត្រី​ក្រោម​ឱវាទ​បាន​ប្រើប្រាស់​ក្នុង​ការងារ​អង្គភាព​ឡើយ​នេះ បើ​តាម​ប្រភព​ព័ត​មាន​ពី​មន្ត្រី​អធិការដ្ឋាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ កោះសន្តិភាព​បាន​ផ្សាយ​អំពី​សកម្មភាព​ដែល​មន្ត្រី​អធិការដ្ឋាន​នគរ​បាល​ស្រុក​បុរី​អូរ​ស្វាយ ដឹក​ជនល្មើស​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀ​.​ន​តាម​ម៉ូតូ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៦០​គីឡូម៉ែត្រ ដោយ​ជនល្មើស​ជិះ​ពីក្រោយ នគរបាល​ជា​អ្នកបើកបរ​ម៉ូតូ ។ ដោយ​មន្ត្រី​នគរបាល​ទាំងនោះ មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​តាម​ផ្លូវ ខណៈ​ពេល​បញ្ជូន​ពី​អធិការ​ស្រុក រហូត​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​មាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​នេះ​។

ក្រោយ​ពី​មានការ​ចេញ​ផ្សា​ញ​របស់​សារព័ត៌មាន​កោះសន្តិភាព លោក​អធិការ​ស្រុក​បុរី​អូរ​ស្វាយ ហៀ​ក សុខ​សេរី បាន​ស្តីបន្ទោស​ខ្លាំង​ៗ​អោយ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ថតរូប​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​ការ​ដឹក​ជនល្មើស​តាម​ម៉ូតូ​។

ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​អធិការដ្ឋាន​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បន្ត​បង្ហើប​ឱ្យ​ដឹង​ថា ក្រោយ​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​នានា លោក​បាន​កោះ​ប្រជុំ​ដោយ​ស្តីបន្ទោស​ខ្លាំង​គ្មាន​អំណោយទាន​ដល់​មន្ត្រី​របស់​ខ្លួន និង​ដាក់​គំនាប​ជា​ច្រើន​ទៀត​។

ប្រ​ព​ភ​ដដែល​បន្ត​ថា មន្ត្រី​នៅ​អធិការដ្ឋាន​ស្ទើរ​៩០​ភាគរយ​ដែល​មិន​ពេញចិត្ត​ក្នុង​ការ​ដឹកនាំ របស់​អ្នកមាន លោក​អធិការ ហៀ​ក សុខ​សេរី ហើយ​ក្រៅពី​ស្តីបន្ទោស គឺ​គ្មាន​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​ក្រោម​ឱវាទ​នោះ​ទេ ។ ចំណែក​ការងារ​នៅ​ក្នុង​អង្គភាព មន្ត្រី​ត្រូវ​ស្តីបន្ទោស ឯ​លុយ​គេ​ប្រឹង​ក្រសោប​វេច​យក​ស្រស់​ៗ អត់​មាន​បែងចែក​កូនចៅ កូនចោរ​ឡើយ​។

ប្រភព​ដដែល​នោះ​បន្ត​ទៀត​ថា បន្ទាប់​មានការ​ប្រជុំ​ស្តីបន្ទោស និង​ដាក់​គំនាប​ដល់​កូនចៅ លោក​អធិការ​អ្នកមាន​វ័យក្មេង​ដឹកនាំ​គ្មាន​សីលធម៌​រូប​នេះ បាន​និយាយ​បើក​បំ​ហរ​ថា លោក​មិន​ស្កៀប លោក​មិន​ព្រឺ​ទេ គ្រាន់តែ​សារព័ត៌មាន​ផ្សាយ​ប៉ុណ្ណឹង​គ្មាន​អី​អស្ចារ្យ​ទេ កាលពីមុន​អ្នក​នៅ​ដុ​ង​ក្រឡ ថត​ប៉ូលិស​ដឹក​ជនល្មើស​ដែល​យក​ទៅ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​គេ​ចូល​មើល​រាប់​ខេ នៅ​លោក​មិន​ខ្វល់ មក​ព្រឺ​ស្អី​ត្រឹម​ផ្សាយ​ប៉ុណ្ណឹង​។

ទាក់ទិន​នឹង​ការ​មិន​ពេញចិត្ត​រវាង​មន្ត្រី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​លោក​អធិការ ក៏​ធ្លាប់​មាន​ករណី​ដែល​មន្ត្រី​ជា​ច្រើន​រូបផ្តិត​មេដៃ និង​ធ្វើ​ញាត្តិ​ប្រុង​ដាក់​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តែ​ត្រូវ​គេ​ទប់ស្កាត់​ទាន់ និង​ដុត​ឯកសារ​នោះ​ចោល​វិញ ដោយ​គិត​ថា​មិន​ចង់កម្ម​ចង់ពារ តែ​លោក​អធិការ​នៅ​តែ​ជាន់ឈ្លី​មន្ត្រី​របស់​ខ្លួន​ដដែល​ជា​ដដែល ។ ហើយ​បច្ចុប្បន្ន ការ​ទំនាក់ទំនង​រវាង​កូនចៅ និង​មេ គឺ​ស្ថិត​ក្រោម​ការ​មិន​ពេញចិត្ត​ស្ទើរ​គ្រប់​គ្នា រហូត​មាន​មន្ត្រី​ខ្លះ​ទ្រាំ​ការ​រស់នៅ​មិន​បាន​ក៏​ត្រៀម​ស្នើ​សុំ​ផ្ទេរ​ចេញ​ជា​បណ្តើរ​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បន្ថែម​ថា លោក ហៀ​ក សុខ​សេរី ពុំ​ចេះ​អ្វី​ទាំងអស់ គឺ​សេ​រ៉ូ​តែ​ម្តង មិន​ចេះ​កិច្ចការរដ្ឋបាល មិន​ចេះ​ការ​គ្រប់គ្រង​លើ​ជំនាញ​នីតិវិធី​នីមួយ​ៗ មិន​ចេះ​ការ​ដឹកនាំ​ទៅ​រក​ភាព​រីក​ចម្រើន​ក្នុង​រចនាសម្ព័ន្ធ ក្នុង​អង្គភាព​ទាល់តែ​សោះ មាន​តែ​ការ​ស្តីបន្ទោស និង​ដាក់​គំនាប ដែល​គេ​និយាយ​ថា ឡើង​ធ្វើ​អធិការ​តាម​ជើង​ខោ​… ហេ​! ហេ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ