ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​​​២៨​នាក់ ជា​៤០​នាក់ គ្មាន​អ្នក​ស្លា.ប់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១០​ថែ​២៨​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​៤០​នាក់ និង​គ្មាន​អ្នក​ស្លា.ប់​នោះ​ទេ​។ ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ នៅ​ថ្ងៃ​ទី​១៩ ​សីហា​ ឆ្នាំ​២០២២​ថា​…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១០​ថែ​២៨​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​៤០​នាក់ និង​គ្មាន​អ្នក​ស្លា.ប់​នោះ​ទេ​។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ នៅ​ថ្ងៃ​ទី​១៩ ​សីហា​ ឆ្នាំ​២០២២​ថា​ បានរក​ឃើញ​អ្នក​ឆ្លង​ថ្មី ២៨​នាក់ នៅ​ក្នុង​សហគមន៍ ព្យាបាល​ជា​សះស្បើយ​៤០​នាក់ និង​ស្លា.ប់​គ្មាន ។​ គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ ​មាន​អ្នក​ឆ្លង​សរុប​១៣៧,៣៧៧​នាក់ អ្នក​ព្យាបាល​ជា​សះស្បើយ​១៣៤,០៩២ នាក់ និងអ្នក​ស្លា.ប់​៣,០៥៦​នាក់​។

ជាមួយ​គ្នា​នោះ​ដែរ ​ក្រសួង​បាន​លើក​ឡើង​ថា​ កំ​ណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ បាន​ចាក់​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន ១០៣,៥២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ ។ ​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ១០០,៩២% ធៀប​ជាមួយ​ចំនួន ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់ ។​

លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៩,៨៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ ។​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១៣៧,៨២% ធៀប​ជាមួយនឹង​ប្រជាជន​គោល​ដៅ ៣០៤,៣១៧ នាក់ ។​លើ​កុមារ​អាយុ ០៣​ឆ្នាំ ដល់ ក្រោម ០៥​ឆ្នាំ មាន ៧៤,៤៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០,៧៣០ នាក់ ។​សរុប​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់ មាន ៩៤,៧២%៕​​

អត្ថបទសរសេរ ដោយ