ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរូ​ល្អ​មែន​! កូនប្រុស​ស្រី​អតីត​តារា​សម្ដែង ស៊ុ​ក សុភា ទទួល​លិខិត​សរសើរ​ពី​សាលារៀន​មួយ

1 ឆ្នាំ មុន

ថ្មី​ៗ​នេះ​មហាជន​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន​ទៅ​លើ​កូនប្រុស​ស្រី របស់​តារា​សម្ដែង​ប្រុស​មួយ​រូប ដែល​ជា​តួអង្គ​ក្នុង​រឿង «​ទុំ​ទាវ​» ក្រោយ​កូន​ៗ​លោក​ទទួល​បាន​លិខិត​

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មហាជន​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន​ទៅ​លើ​កូនប្រុស​ស្រី របស់​តារា​សម្ដែង​ប្រុស​មួយ​រូប ដែល​ជា​តួអង្គ​ក្នុង​រឿង «​ទុំ​ទាវ​» ក្រោយ​កូន​ៗ​លោក​ទទួល​បាន​លិខិត​សរសើរ​ពី​សាលារៀន​មួយ​ក្នុង​ប្រទេស​អូ​ស្រា្ត​លី លើ​មុខ​វិជ្ជា​ផ្នែក​គណិត​វិទ្យា និង គំនូរ ក្នុង​ការ​ប្រកួតប្រជែង​លើ​សិស្ស​ដទៃ​ទៀត​។

បើ​និយាយ​ដល់​តួអង្គ​ឯក​ដ៏​ល្បីល្បាញ ក្នុង​រឿង «​ទុំ​ទាវ​» ដែល​ជា​រឿង​បែប​ប្រលោមលោក​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​យើង ជឿជាក់​ថា ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ប្រាកដជា​បាន​ស្គាល់​ច្បាស់​រួច​មក​ហើយ នៅ​តួរ​អង្គ​ទុំ ដែល​មានឈ្មោះ​ពិត​ថា លោក ស៊ុ​ក សុភា ។ ក្នុង​រឿង «​ទុំ​ទាវ​» នេះ​ដែរ គឺ​តារា​សម្ដែង​ប្រុស​លោក ស៊ុ​ក សុភា ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​មហាជន ដែល​បច្ចុប្បន្ន​លោក​នៅ​តែ​ទទួល​បានការ​គាំទ្រ​ឥត​ថមថយ ទោះបី​លោក​ឈប់​ពី​សិល្បៈ​យូរ​ឆ្នាំ​ហើយ​ក្ដី ។

មួយវិញទៀត ក្រោយ​រៀប​ការ​ជាមួយ​ភរិយា​ជាង​១០​ឆ្នាំ តារា​សម្ដែង​ប្រុស លោក ស៊ុ​ក សុភា ក៏​ទទួល​បានកូន​ៗ​រហូត​ដល់​ទៅ​៥​នាក់​ជា​ចំណងដៃ​គ្រួសារ​ស្នេហ៍ និង​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ដែល​ជាទី​កន្លែង​កំណើត​ទៅ​រស់នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី ជាមួយ​ក្រុម​គ្រួសារ​យ៉ាង​មាន​សេចក្ដីសុខ​សុភមង្គល​។ ក្រោយ​ទៅ​រស់នៅ​ទឹកដី​នៃ​ប្រទេស​ថ្មី លោក ស៊ុ​ក សុភា ក៏​ស្ងាត់បាត់​មុខ​ពី​សិល្បៈ​ឈឹង​តែ​ម្ដង ពោល​គឺ​គ្មាន​ដំណឹង​ក្នុង​ការ​វិល​ចូល​សិល្បៈ​វិញ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​អោ​យេ​បណ្ដា​អ្នកគាំទ្រ​នឹករលឹក​ដល់​លោក​ជា​ខ្លាំង​។

យ៉ាងណាមិញ កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ​នេះ បណ្ដា​អ្នកគាំទ្រ​ក្នុង​ប្រទេស​កម្ពុជា ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​តារា​សម្ដែង​ប្រុស​ក្នុង​រឿង «​ទុំ​ទាវ​» រូប​នេះ បាន​បង្ហោះ​រូបភាព​កូន​ៗ​ដល់​ទៅ​២​នាក់ ដែល​ទទួល​បាន​លិខិត​សរសើរ​ពី​សាលារៀន Zuzanna ក្នុង​ទឹកដី​ប្រទេស​អូស្ត្រាលី ផ្នែក​គណិត​វិទ្យា និង គំនូរ ប្រជែង​លើ​សិស្ស​ដទៃ​ទៀត​។

នេះ​បើ​យោង​តាម​ការ​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​អំពី​កូនប្រុស​ស្រី​ទទួល​បាន​លិខិត​សរសើរ​ពី​សាលារៀន លោក ស៊ុ​ក សុភា ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​ដូច្នោះ​ថា «Congratulations Zuzanna Robinson & Nichole ថ្ងៃនេះ កូនប្រុស​ស្រី​ទទួល​បាន​លិខិត​សរសើរ​ពី​សាលារៀន Zuzanna ពូកែ​ខាង​គណិត​វិទ្យា Robinson ពូកែ​ខាង​គំនូរ កូន​ខ្មែរ​ធ្វើ​បាន​» ។

ក្រោយ​ឃើញ​ការ​បង្ហាញ​ពី​សមត្ថភាព​កូនប្រុស​ស្រី​របស់​តារា​សម្ដែង​ប្រុស​រូប​នេះ​ភ្លាម បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​សម្ដែង​ការ​ត្រេកអរ និង​សារ​ទ​ដល់​តារា​ប្រុស​រូប​នេះ​ជា​ខ្លាំង ដែល​មានកូន​ៗ​មាន​សមត្ថភាព​ខ្ពស់ និង​ជា​គំរូ​ល្អ​ដល់​ក្មេង​ៗ​ផង​ដែរ​។

សូម​រំលឹក​ថា អតីត​តារា​សម្ដែង​ក្នុង​រឿង «​ទុំ​ទាវ​» ដែល​ដើរ​ជា​តួរ​អង្គ «​នេន​ទុំ​» លោក ស៊ុ​ក សុភា បាន​ចាក​ចេញពី​វិ​ថី​សិល្បៈ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​លោក​បាន​ផ្លាស់​ប្ដូរជីវិត​ថ្មី ទៅ​សាង​គ្រួសារ​រៀប​ការ​ជាមួយ​អ្នក​នាង លុយ ហ្សា​រី​ណា និង​កំពុង​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី ដោយ​អ្នក​ទាំង​ពី​ទទួល​បាន​នូវ​ចំណងដៃ​បុត្រាបុត្រី ចំនួន​៥​នាក់​ផង​ដែរ​។

ដោយឡែក​ក្នុង​ឆ្នាំ​២០២២​នេះ តារា​សម្ដែង​ប្រុស ស៊ុ​ក សុភា ក៏​បាន​វិល​មក​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​ជាង​១០​ឆ្នាំ ខណៈ​ពេល​ដែល​ការ​មក​លេង​ស្រុក​កំណើត​នេះ​ដែរ គឺ​ត្រូវ​បាន​គេ​ដឹង​ថា លោក​មាន​បញ្ហា​ជាមួយ​គ្រួសារ​នៅ​ឯ​ប្រទេស​អូស្ត្រាលី ទើប​លោក​គេច​មក​កម្ពុ​ជាមួយ​រយៈ​។ បន្ទាប់​ពី​ស្នាក់​នៅ​ក្នុង​ប្រទេស​កំណើត​អស់​រយៈពេល​ជាង​២​ខែ​រួច​មក លោក​ក៏​សម្រេចចិត្ត​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី​វិញ ដើម្បី​រួមរស់​ជួបជុំ​គ្រួសារ​ដូច​ធម្មតា ក្រោយ​មានការ​សម្របសម្រួល និង​ត្រូវរ៉ូវ​គ្នា​វិញ​ជាមួយនឹង​ភរិយា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ