ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​វី​ដេ​អូ​ នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ធ្វើរឿង​យ៉ាង​ភ្ញាក់​ផ្អើល​នៅ​ពិធីជប់លៀង (វីដេអូ)

1 ឆ្នាំ មុន

ហ្វាំងឡង់ ៖ នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ លោកស្រី Sanna Marin កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ សីហា​

ហ្វាំងឡង់ ៖ នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ លោកស្រី Sanna Marin កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ សីហា​ ម្សិលមិញ​នេះ​បាន​និយាយ​ថា លោកស្រី​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​វី​ដេ​អូ​នៃ​ការ​រាំ​របស់​គាត់​នៅ​ឯ​ពិធីជប់លៀង​ឯកជន​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អ៊ី​ន​ធឺ​ណេ​ត ដោយសារ​មាន​បំណង​ឱ្យ​តែ​មិត្តភក្តិ​ឃើញ​ប៉ុណ្ណោះ​។

លោកស្រី Sanna Marin វ័យ ៣៦​ឆ្នាំ បាន​សម្តែង​ពី​ការ​ខកចិត្ត បន្ទាប់​ពី​វី​ដេ​អូ​រយៈពេល ២​នាទី​ដែល​បង្ហាញ​ពី​ការ​ច្រៀង និង​រាំ​របស់​គាត់​ជាមួយនឹង​អ្នកមាន​ឥទ្ធិពល និង​សិល្បៈករ​ល្បី​ៗ បែកធ្លាយ​លើ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ហ្វាំ​ង​ឡង់​កាលពី​ថ្ងៃ​ពុធ ទី ១៧ សីហា​កន្លង​ទៅ​នេះ​។

វី​ដេ​អូ​នោះ​ដំបូង​ឡើយ​បង្ហោះ​ចូល​ក្នុង​គណនេយ្យ​ឯកជន​របស់ Instagram​។ លោកស្រី​ថ្លែង​ថា គាត់​បានដឹង​ថា​គាត់​កំពុង​ត្រូវ​បាន​ថត ប៉ុន្តែ​មិន​ដែល​គិត​ថា​វី​ដេ​អូ​នោះ​នឹង​បង្ហាញ​ជា​សាធារណៈ​បែប​នោះ​ទេ​។

លោកស្រី​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ​ថា «​វី​ដេ​អូ​ទាំងនេះ​មាន​លក្ខណៈ​ឯកជន និង​ថត​នៅ​កន្លែង​ឯកជន​។ ខ្ញុំ​តូចចិត្ត​ដែល​វា​ត្រូវ​គេ​មើលឃើញ​ជា​សាធារណៈ​»​។

ស្ត្រី​វ័យក្មេង​រូប​នេះ​មិនដឹង​ថា​នរណា​ជា​អ្នក​ធ្វើ​ឲ្យ​វា​បែកធ្លាយ​នោះ​ទេ​។

ប្រជាជន​ហ្វាំ​ង​ឡ់ង​ជា​ច្រើន​សម្តែង​ការ​គាំទ្រ​ចំពោះ​លោកស្រី Sanna Marin សម្រាប់​ការ​លាយឡំ​ជីវិត​ឯកជន​របស់​គាត់​ជាមួយនឹង​អាជីព​។ ប៉ុន្តែ​កាសែត Helsingin Sanomat ចុះ​ផ្សាយ​ថា វី​ដេ​អូ​នោះ​បាន​ចោទ​ជា​សំណួរ​អំពី​ការ​វិនិច្ឆ័យ​របស់​នាង​។

កាសែត​នោះ​បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​វិចារណកថា​ថា «Marin ប្រហែលជា​បាន​ប្រព្រឹត្ត​ដោយ​សុច្ចរិត ប៉ុន្តែ​នាង​មិន​គួរ​ធ្វើ​បែប​នេះ​ទេ​»​។

នាយក​រដ្ឋមន្ត្រី​វ័យក្មេង​រូប​នេះ​បាន​និយាយ​ថា វី​ដេ​អូ​នោះ​ថត​ពី​ឱកាស​ពីរ​ផ្សេង​គ្នា​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​។ គាត់​និយាយ​ថា អ្នកចូលរួម​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ប្រើ​ថ្នាំ​ញៀ​.​ន​ឱ្យ​គាត់​ដឹង​ឡើយ​។

លោកស្រី​ថ្លែង​ថា «​ខ្ញុំ​គ្រាន់តែ​ជប់លៀង​។ ខ្ញុំ​រាំ ខ្ញុំ​ច្រៀង​»​។

សូម​រម្លឹក​ថា Sanna Marin បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​បំផុត​ក្នុង​លោក នៅ​ពេល​គាត់​ឡើង​កាន់​តំណែង​នៅ​ខែធ្នូ ឆ្នាំ ២០១៩៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ