ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ជប៉ុន​លើកទឹកចិត្ត​ប្រជាជន​​ខ្លួន​ឲ្យ​ផឹកស្រា​ច្រើនៗ

1 ឆ្នាំ មុន

រដ្ឋាភិបាល​ជប៉ុន ​បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​ខ្លួន​ឲ្យ​ផឹកស្រា​ច្រើន​។ រឿង​នេះ​ ហាក់​ដូចជា​រឿង​ចម្លែក​មួយ​ដែរ តែ​រដ្ឋាភិបាល​ជប៉ុន​ បាន​បើក​ពិធី

ប្រទេស​ជប៉ុន ៖ រដ្ឋាភិបាល​ជប៉ុន ​បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​ខ្លួន​ឲ្យ​ផឹកស្រា​ច្រើន​។ រឿង​នេះ​ ហាក់​ដូចជា​រឿង​ចម្លែក​មួយ​ដែរ តែ​រដ្ឋាភិបាល​ជប៉ុន​ បាន​បើក​ពិធី​ប្រកួត​ថ្នាក់​ជាតិ​មួយ ដោយ​អំពាវ​នាវ​ឲ្យ​បំពាក់​គំនិត​លើកទឹកចិត្ត​មនុស្ស​ម្នា​ឲ្យ​ផឹកស្រា​ច្រើន​។

ហៅ​ថា ​SAKE VIVA យុទ្ធនាការ​នេះ​ ដឹកនាំ​ធ្វើ​ដោយ ទីភ្នាក់ងារ​ជាតិ​ពន្ធដា ​NTA ដោយ​ស្នើ​ដល់​មនុស្ស​​មាន​អាយុ​ពី​២០​ទៅ​៣៩​ឆ្នាំ ឲ្យ​ធ្វើ​សំណើ​នានា​ជួយ​លើកកម្ពស់​ឡើង​វិញ​ដល់​ប្រជាប្រិយភាព របស់​​បណ្ដា​ភេសជ្ជៈ​មាន​ជាតិ​ស្រា ដែល​កំពុង​មានការ​ធ្លាក់​ចុះ ដោយសារ​ការ​ផ្លាស់​ប្ដូរ​វី​ធី​សាស្ត្រ​រស់នៅ​របស់​បណ្ដា​យុវជន ទាក់ទិន​នឹង​ការ​ឆ្លង​រាល​ដាន​នៃ​កូ​វី​ដ​-១៩​។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​កាសែត​អង់គ្លេស​ THE GUARDIAN ហើយ​ដកស្រង់​ផ្សាយ​ដែរ​ដោយ​កាសែត​បារាំង LE PARISIEN​។

ការ​ប្រកួតប្រជែង​នោះ​ដែល​មាន​រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា អំពាវនាវ​ឲ្យ​មាន​ផលិតផល​ថ្មី​ៗ ព្រមទាំង​មធ្យោបាយ​នានា ជួយ​ជម្រុញ​ដល់​ការ​ផឹក​នៅផ្ទះ​។ បណ្ដា​អ្នកចូលរួម​ក៏​លើកទឹកចិត្ត​ដែរ​ឲ្យ​ស្វែងរក​វិធីសាស្ត្រ​នានា​នៃ​ការ​លក់​។

តាម​ទីភ្នាក់ងារ​ជាតិ​ពន្ធដា​ជប៉ុន​ថា ការ​ផឹកស្រា​នៅ​ជប៉ុន​គិត​ជា​មធ្យម​ម្នាក់​ក្នុង​១​ឆ្នាំ​១០០ លី​ត្រ​ក្នុង​ឆ្នាំ​១៩៩៥ ហើយ​ធ្លាក់​មក​នៅ​ត្រឹម​ម្នាក់​៧៥​លី​ត្រ​ក្នុង​ឆ្នាំ​២០២០​។

ការ​ធ្លាក់​ចុះ​នៃ​ការ​ផឹកស្រា ជា​​ពិសេស​ស្រា​បៀរ នាំ​ឲ្យ​ប៉ះពាល់​ដល់​ថវិកាជាតិ​ជប៉ុន ដែល​មាន​ឱនភាព​រួច​ហើយ​ដល់​ជាង​៤៨​ពាន់​លាន​យេ​ន ​(៣៥០​លាន​អឹ​រ៉ូ​)​ ។ ពន្ធ​លើ​ស្រា​តំណាង​ឲ្យ​១,៧%​ នៃ​ចំណូល​ពន្ធ​របស់​ប្រទេស​ក្នុង​ឆ្នាំ​២០២០ ទល់​នឹង​៣% ​ក្នុង​ឆ្នាំ​២០១១​ និង​៥%​ ក្នុង​ឆ្នាំ​១៩៨០​។ ខណៈ​ដែល​ការ​ធ្វើការ​នៅផ្ទះ មានការ​រីក​ចម្រើន​ក្នុង​វិធានការ​មួយ​ចំនួន ក្នុង​ពេល​មាន​វិបត្តិ​កូ​វី​ដ មនុស្ស​កាន់តែ​ច្រើន​បាន​សួរ​ខ្លួនឯង​ថា តើ​គួរ​បន្ត​ជុំ​គ្នា​ផឹក​ជាមួយ​បណ្ដា​សហសេវិក​ ដើម្បី​ជម្រុញ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ឬ​យ៉ាងណា? នេះ​ជា​ការ​អះអាង​របស់​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ទីភ្នាក់ងារ​ជាតិ​ពន្ធដា ទៅ​កាន់​កាសែត​ជប៉ុន​ JAPON TIMES​។

ទោះបី​យ៉ាងណា​ ក្រសួងសុខាភិបាល​ជប៉ុន​ បាន​ថ្លែង​ថា ខ្លួន​សង្ឃឹម​ដែល​យុទ្ធនាការ​នេះ ​រំលឹក​ផង​ដែរ​ដល់​មនុស្ស​ម្នា​ចៀសវាង​កុំ​ផឹកស្រា​ច្រើន​ជ្រុល គឺ​ផឹក​ក្នុង​កម្រិត​សម​ស្រប​មួយ​បាន​ហើយ​។​ ពួក​​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​នឹង​ស្នើ​ឲ្យ​ចូលរួម ក្នុង​ពិធី​ទទួល​រង្វង់​មួយ​នៅ​ក្រុង​តូ​ក្យូ នា​ថ្ងៃ​ទី​១០ ខែ​​វិច្ឆិកា​ខាង​មុខ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ