ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​សិល្បៈ​! ស្រី​ស្អាត Pinky និង​គ្រួសារ​បញ្ជូន​ទៅ​ពន្ធនាគារ​ភ្លាម រឿង​លុយ​ជាង​២​ពាន់​លាន​បាត

1 ឆ្នាំ មុន

ផ្អើល​ពាសពេញ​ប្រទេស​ថៃ តារា​ស្រី​ជួរ​មុខ​ក្នុង​ពិភព​សិល្បៈ​របស់​ថៃ​មានឈ្មោះ​ល្បីល្បាញ​ខ្លាំង​មែន​ទែន ហើយ​អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បាន​ស្គាល់​ហើយ នោះ​គឺ​នាង

ថៃ ៖ ផ្អើល​ពាសពេញ​ប្រទេស​ថៃ តារា​ស្រី​ជួរ​មុខ​ក្នុង​ពិភព​សិល្បៈ​របស់​ថៃ​ដែលមានឈ្មោះ​ល្បីល្បាញ​ខ្លាំង​​នាង Pinky Savika ដែលទស្សនិកជនខ្មែរធ្លាប់បានស្គាល់ក្នុងតួអង្គ «នាងផ្គាយព្រឹក» ពេលកុមាភាព ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជុំវិញរឿងរ៉ាវបោកប្រាក់លុយជា​ច្រើនពាន់លានបាត។


ប្រាកដណាស់ ថ្វី​ត្បិត​តែ​មួយ​រយៈពេល​នេះ តារា​ស្រី​រូប​នេះ​នាង​មិនសូវ​លេចមុខ​សម្ដែង​នៅ​ក្នុង​សិល្បៈ​ជា​ញឹកញាប់​ក្តី តែ​នាង Pinky ​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាពនិងមានសន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​កខ្លាំងក្លាពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដដែល ។

តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់ និង​ស្ទើរតែ​មិន​គួរ​អោយ​ជឿទៅ​វិញ​នោះ នា​ល្ងាច​ថ្ងៃ​ទី ១៨ ខែសីហា ឆ្នាំ​២០២២ មហាជន​ជា​ច្រើន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា​នៅ​ក្នុងអ៊ីនស្តាក្រាម (IG) ពិតជាមានការ​ភ្ញាក់​ព្រឺ​ត​តែ​ម្ដង ដោយសារ​នៅ​សុខ​ៗ​ស្រាប់តែ​ផ្ទុះ​ដំណឹង​ព្រោងព្រៀត​ថា តារា​ស្រី Pinky Savika ត្រូវ​បាន​តុលាការ​បញ្ជូនខ្លួន​ទៅ​ពន្ធនាគារ​ហើយ ពី​បទ «​ឆ​បោ​.​ក​លុយ​ប្រជាជន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន​នាក់​» និងមានទំហំទឹកប្រាក់ជាច្រើនពាន់លានបាតផងដែរ។

​ប្រភព​ព័ត៌មាន​សិល្បៈ​កម្សាន្ដ​ថៃ Khaosod ដែល​បាន​ឱ្យដឹងថា កំពូល​តារា​សម្ដែង​ស្រី​ជួរ​មុខ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​អំណោយផល​ពី​ធម្មជាតិ នាង Pinky រួម​ទាំង​បងប្រុស និង​ម្ដាយ​របស់​នាង ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួននិង​បញ្ជូន​ទៅ​ពន្ធនាគារ ពី​បទ «​ឆ​បោ​.​ក​លុយ​តាម​រយៈ​បណ្ដាញ​សង្គម​» ។

តាម​ការ​រាយការណ៍​ពី​សំណាក់​សារព័ត៌មាន​ក្នុងស្រុក​ថៃ បានឱ្យ​ដឹង​ទៀត​ថា តុលាការ​សម្រេចចិត្ត​មិន​ឱ្យ​តារា​ស្រី Pinky និង​ក្រុម​គ្រួសារ​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​ឡើយ ក្រោម​ហេតុផល​ថា «ទម្ងន់​នៃ​ទោស​មាន​កម្រិត​ធ្ងន់​ពេក» ដោយ​មាន​ជន​រង​គ្រោះ​ជាង ៩៨២៤ នាក់​ឯណោះ ហើយ​សរុប​ជា​ទឹកប្រាក់​ចំនួន​ជាង​២​ពាន់​លាន​បាត (ប្រមាណជិត ៥៦លានដុល្លារ)។ ហើយ​នៅ​ក្នុង​ករណី​នេះ​ផង​ដែរ ក៏​មាន​អ្នកចូលរួម​រហូត​ដល់​១៩​នាក់​ឯណោះ ដោយ​​ភាគច្រើន​សុទ្ធ​សឹង​ជាតា​រា អ្នកសិល្បៈ មានមុខមាត់ និង​ហា​យ​សូរ​នៅ​ក្នុង​សង្គម​។

ដំណឹង​មួយ​នេះ​ផង​ដែរ ក៏​បាន​ធ្វើ​អោយ​អ្នកគាំទ្រ​មួយ​ចំនួន​នាំ​គ្នា​ផ្ទុះ​ការ​ខឹងសម្បារ និង​មានការ​ស្រងាក​ចិត្តជា​ខ្លាំង ខណៈ​ពេល​ឃើញ​ព័ត៌មាន​បែប​នេះ ព្រោះ​មិន​នឹក​ស្មានថា មនុស្ស​ដែល​គ្រប់​គ្នា​ខំ​ស្រលាញ់ គាំទ្រ​រហូត​មក​បែរជា​ហ៊ាន​ធ្វើ​ទ​ង្វើ​បែប​នេះ​ទាល់តែ​សោះ ដោយ​ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ថា «​តុលាការ​បង្គាប់​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ ជនជាប់ចោទ​ទាំងអស់ មាន​ជនជាប់ចោទ ១៩ នាក់ ក្នុង​ករណី​នេះ ត្រូវ​បាន​ឃុំខ្លួន​នៅ​ថ្ងៃនេះ​»។

អ្នកប្រើប្រាស់បណ្តាញសង្គមនៅថៃខ្លះបានបញ្ចេញមតិថា «​តារា​មិនមែន​មាន​ន័យ​ថា គេ​ជា​មនុស្ស​ល្អ​ទេ គ្រប់​វិស័យ​សុទ្ធតែ​មាន​អាជីព មាន​ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ កុំ​ទុកចិត្ត​គាត់ ព្រោះ​គាត់​ជាតា​រា ព្រោះ​យើង​មិន​ដែល​ស្គាល់​គាត់​ទេ គ្រាន់តែ​ឃើញ​គាត់​ក្នុង​រឿង » «​ភាព​លោ​.​ភ​លន់​ធ្វើ​ឱ្យ​មនុស្ស​គិត​ខុស ធ្វើ​ខុស គិត​ម្តងទៀត ដើម្បី​កុំឱ្យ​បាត់បង់​អនាគត​របស់​អ្នក​» « សោកស្ដាយ​ខ្លាំង​ណាស់ ជាតា​រា​ល្បី​ផង ហេតុ​អី​ក៏​ធ្វើ​បែប​នេះ​ទៅ​វិញ?​» ។

ហើយ​ក៏​មាន​អ្នកគាំទ្រ​មួយ​ចំនួន​ខ្លះ​ទៀត ដោយ​ម្នាក់​ៗ​ក៏​នៅ​តែ​ផ្តល់​កម្លាំងចិត្ត «​ស៊ូ​ៗ​ឡើង កុំ​បាក់ទឹកចិត្ត កុំ​អស់សង្ឃឹម និង​ត្រូវ​ដើរទៅ​មុខ​បន្ត​ទៀត គ្មាន​នរណា​ម្នាក់​កើតមក​ល្អ​គ្រប់​ដប​និង​មិន​ចេះ​ខុស​នោះ​ទេ កុំ​ខ្វល់​ពី​សម្ដី​របស់​គេ អ្នក​ណា​ចង់​និយាយ​អ្វី​ក៏​និយាយ​ទៅ រឹង​មាំ​ឡើង​អាយ​ដល​» ហើយ​ពួក​គេ​នឹង​កំពុង​តែ​រង់ចាំ​មើល​ការ​ដោះស្រាយ​ជំហាន​បន្ត​ទៀត​របស់​តារា​ស្រី Pinky ដូច​គ្នា​ដែរ​ថា តើ​នឹង​ទៅ​ជា​យ៉ាងណា? ។

សូម​បញ្ជាក់​ថា ល្បិច​នៃ​ការ​ឆ​បោ​.​ក​លុយ​នេះ គឺ​ឱ្យ​ជន​រង​គ្រោះ​យក​លុយ​មក​បណ្ដាក់ទុន​ក្នុង​ការ​រកស៊ី​ប្ដូរ​លុយ​ជាស​កល ដោយ​ឆ្លងកាត់​វែ​ប​សាយ ( Forex – 3d .com ) ហើយនឹង​រំពឹង​ថា ទទួល​បាន​ផល​ចំណេញ​ចាប់ពី ៦០ ដល់ ៨០ ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ