ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួល​គោក​នឹង​ក្លាយជា​តំបន់​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​វិនិយោគ​ខុន​ដូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទួល​គោក​ត្រូវ​បាន​ចាត់​ទុក​ថា ជា​តំបន់​លំនៅ​ឋាន និង​អាជីវកម្ម​ដ៏​ល្អ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​វិនិយោគិន​មួយ​ចំនួន​ចាប់ផ្ដើម​អភិវឌ្ឍន៍​តំបន់​នេះ​ជា​បន្តបន្ទាប់ ដើម្បី​ស្រូប​យក​វិនិយោគ​ផ្សេង​ៗ​ទៀត​មក​បណ្ដាក់ទុន​

រាជធានី​ភ្នំពេញ ៖ ទួល​គោក​ត្រូវ​បាន​ចាត់​ទុក​ថា ជា​តំបន់​លំនៅ​ឋាន និង​អាជីវកម្ម​ដ៏​ល្អ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​វិនិយោគិន​មួយ​ចំនួន​ចាប់ផ្ដើម​អភិវឌ្ឍន៍​តំបន់​នេះ​ជា​បន្តបន្ទាប់ ដើម្បី​ស្រូប​យក​វិនិយោគ​ផ្សេង​ៗ​ទៀត​មក​បណ្ដាក់ទុន​បន្ថែម​ក្នុង​វិស័យ​លំនៅ​ឋាន ដោយ​ផ្តោត​ទៅ​លើ​ខុន​ដូ អា​ផាត​មិន និង​គម្រោង​ជា​ច្រើន​ទៀត ។ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ J&L Property ។

កញ្ញា សំ ពន្លឺ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ J&L Property ឲ្យ​ដឹង​ថា ទួល​គោក​នៅ​ពេល​បច្ចុប្បន្ន គឺ​ហាក់ដូចជា​ធម្មតា​ពិតមែន ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត ទួល​គោក​នឹង​ក្លាយជា​ទីក្រុង​មួយ​ថ្មី ប្លែក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ កញ្ញា​ថា ៖ « ដីធ្លី​នៅ​តំបន់​ទួល​គោក​ពេល​នេះ​មាន​តម្លៃ​ជា​មធ្យម​ត្រឹមតែ​១.៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ តែ​ទៅ​ថ្ងៃ​អនាគត វា​នឹង​ស្ទុះ​ងើប​ខ្លាំង ហើយ​បើ​យើង​មាន​លុយ​ត្រឹម​១.៥០០​ដុល្លារ​ទៅ​រក​ទិញ​ដី​១​ម៉ែត្រការ៉េ​នៅ​ទួល​គោក គឺរ​កលែង​បាន​ហើយ ។ តាម​ការ​វាយតម្លៃ​ពី​អ្នកជំនាញ សន្ទុះ​នៃ​ការ​ឡើងថ្លៃ​នៅ​ក្នុង​តំបន់​ទួល​គោក​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ វា​អាច​នឹង​ឡើង​៣.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ » ។

កញ្ញា​បន្ត​ថា ដោយសារ​តែ​មើលឃើញ​ពី​សក្ដានុពល​នៃ​កំណើន​អចលនទ្រព្យ​នៅ​តំបន់​ទួល​គោក ជា​ពិសេស តំបន់​បឹង​កក់ ដែល​នឹង​ត្រូវ​អភិវឌ្ឍន៍​ជាទី​ក្រុង​ថ្មី​មួយទៀត​នោះ ក្រុមហ៊ុន J&L Property បាន​បណ្ដាក់ទុន​វិនិយោគ​ខុន​ដូ​មួយ​ឈ្មោះ​ថា ស្កា​យ​ទ្រី នៅ​តំបន់​ទួល​គោក និង​ផ្ដល់​ឱកាស​មុនគេ​ដល់​វិនិយោគិន​ផ្សេង​ទៀត​សម្រាប់​វិនិយោគ​លើ​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​វិនិយោគ​ទូទៅ​វិនិយោគ​ទៅ​លើ​ខុន​ដូ​ក្នុង​តំបន់​ទួល​គោក ក្រុមហ៊ុន​បាន​ផ្ដល់​កម្មវិធី​ពិសេស​ក្នុង​ឆ្នាំ​២០១៧​នេះ គឺ​ទិញ​ខុន​ដូ​ក្នុង​គម្រោង​ស្កា​យ​ទ្រី ដោយ​គ្មាន​ដាក់​ប្រាក់​កក់​ដំបូង និង​គ្មាន​ការ​ប្រាក់​ក្នុង​ការ​បង់​រំលស់​ជា​ដំណាក់កាល ។

កញ្ញា​បន្ថែម​ថា គម្រោង​ខុន​ដូ​ស្កា​យ​ទ្រី នឹង​មានការ​ប្រែប្រួល​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ទៅ​តាម​ដំណាក់កាល​នៃ​ការ​សាងសង់ អាច​មួយ​ដំណាក់កាល​ៗ​នឹង​ឡើង​៦%​នៃ​តម្លៃ​ទាំង​មូល​។ ដូចនេះ តម្លៃ​ខុន​ដូ​នឹង​មិន​នៅ​ដដែល​ដូច​ឆ្នាំ​ចាស់​ទេ ។

កញ្ញា​បញ្ជាក់​ថា នៅ​ថ្ងៃ​អនាគត ការ​រស់នៅ​ផ្ទះល្វែង​ក្នុង​រាជធានី​ភ្នំពេញ នឹង​មានការ​ផ្លាស់​ប្តូរ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នឹង​ផ្លាស់​មក​រស់នៅ​ក្នុង​ខុន​ដូ​វិញ ព្រោះ​អី​ការ​រស់នៅ​ខុន​ដូ​មាន​លក្ខណៈ​ងាយស្រួល និង​សុវត្ថិភាព​ជាង ដោយ​មាន​សន្តិសុខ​២៤​ម៉ោង មាន​ផ្សារ​ទំនើប​នៅ​កន្លែង​ស្រាប់ មាន​កន្លែង​ហាត់ប្រាណ និង​កន្លែង​ទទួលភ្ញៀវ​ស្រួល​ទៀត​ផង ។

បើ​តាម​អ្នកជំនាញ និង​អ្នក​វាយតម្លៃ​អចលនវត្ថុ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា សុទ្ធតែ​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​តំបន់​ទួល​គោក​នេះ​ដែរ ដោយ​រំពឹង​ថា អនាគត​ទួល​គោក គឺជា​តំបន់​លំនៅ​ឋាន​ល្អ​ប្រសើរ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង ស្ថានភាព​នៅ​ពេល​នេះ ទួល​គោក​មាន​សាលារៀន​ធំ​ៗ​ជា​ច្រើន មាន​ផ្សារ​ទំនើប​ៗ ហើយ​ក៏​មាន​គម្រោង​ខុន​ដូ​មួយ​ចំនួន​បាន​និង​កំពុង​សាងសង់​ជា​បណ្ដើរ​ៗ​ផង​ដែរ ។

លោក​ឧកញ៉ា សៀ ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា បើ​ទោះបីជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​ប្រកាស​រួច​ហើយ​ថា ទីផ្សារ​អចលនទ្រព្យ​អាច​នឹង​មាន​បញ្ហា​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​បញ្ហា​វិបត្តិ​ក្នុង​វិស័យ​ខុន​ដូ​ទេ ។

ចំណែក​លោក កូ សេក​យ៉ា​ន អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​មួយ​រូប​នៅ​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជនបរទេស​នៅ​តែ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដូច​ជា អា​ផាត​មិន និង​ខុន​ដូ​នៅ​កម្ពុជា ហើយ​ក៏​សម្លឹង​មើល​ទីតាំង​ណាមួយ​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​គម្រោង​របស់​ពួក​គេ​ផង​ដែរ ៕