ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ដុល្លារ​ក្លែងក្លាយប្រុងហូរចូលរាជធានីភ្នំពេញ ត្រូវស្ទាក់ជាប់នៅជាយក្រុងចាប់បានម្នាក់

13 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ បុរស​អ្នក​រត់​តាក់ស៊ី ម្នាក់​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ដ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​បុរស​រូប​នេះ​ទទួល ប្រាក់​បញើ​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ប្រភេទ ក្រដាស​១០០​សុទ្ធ សរុប​ចំនួន​១​ម៉ឺន​ដុល្លារ ដឹក​តាម​រថយន្ដ​ពី​ខេត្ដបន្ទាយមានជ័យ​ចូលមក​រាជធានី​ភ្នំពេញ ។បុរស​ជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ មិថុនា កន្លង​មកនេះ នៅ​ចំណុច​ស្ពាន ព្រៃ​ល្វា ក្នុងភូមិ​ព្រៃ​ល្វា ស្រុក​ពញាឮ ។

ខេត្ដកណ្ដាល ៖ បុរស​អ្នក​រត់​តាក់ស៊ី ម្នាក់​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ដ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​បុរស​រូប​នេះ​ទទួល ប្រាក់​បញើ​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ប្រភេទ ក្រដាស​១០០​សុទ្ធ សរុប​ចំនួន​១​ម៉ឺន​ដុល្លារ ដឹក​តាម​រថយន្ដ​ពី​ខេត្ដបន្ទាយមានជ័យ​ចូលមក​រាជធានី​ភ្នំពេញ ។បុរស​ជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ មិថុនា កន្លង​មកនេះ នៅ​ចំណុច​ស្ពាន ព្រៃ​ល្វា ក្នុងភូមិ​ព្រៃ​ល្វា ស្រុក​ពញាឮ ។

លោក​អនុសេនីយ៍ឯក​ស្វាយ សុខា ប្រធាន មន្ទីរ​ស្រាវជ្រាវ និង​យុត្ដិធម៌​ស្ដីទី​កង​រាជ អាវុធហត្ថ​ខេត្ដ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ដតាម​បទបញ្ជា​របស់​លោកនាយ​ឧត្ដមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធ ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​បង្អុ​ល បង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍​ត្រីមាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ លោក បាន​ដឹកនាំ​កំលាំង​ចុះ​ស្ទាក់​ចាប់​ជនសង្ស័យដែល​កំពុង​ដឹក​ប្រាក់​ដុល្លារ​ ក្លែងក្លាយ​បាន​ម្នាក់​ឈ្មោះ​លី សួ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ រត់​តាក់ស៊ី រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជន​នេះ សមត្ថកិច្ច​បាន ដកហូត​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ចំនួន​១​ម៉ឺន​ដុល្លារ​ដែល​ជា​ ប្រភេទ​ក្រដាសប្រាក់១០០​ដុល្លារ​ចំនួន​១០០​សន្លឹក រថយន្ដ​កាម​រី ឆ្លាម​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ២I​- ០២០៦ និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ។លោក​ស្វាយ សុខា បានឱ្យ​ដឹង​ទៀត​ថា ការ​ចាប់​បាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ​នេះ គឺ ដោយសារ​មានកំ​លាំង​សំងាត់​បាន​រាយការណ៍​ពី​ខេត្ដបន្ទាយមានជ័យ ឱ្យ​មន្ទីរ​ស្រាវជ្រាវ យុត្ដិធម៌​ខេត្ដកណ្ដាល​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា មាន​រថយន្ដ​ម៉ាក​កាម​រី​ឆ្លាម​មួយ គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ២​I-០២០៦ បាន បើក​ចេញពី​ចំណត​នៅ​ខេត្ដបន្ទាយមានជ័យ​យ៉ាង​ប្រញាប់ប្រញាល់​ដោយ​គ្មាន​ដឹក​ មនុស្សឃើញ​តែ​អីវ៉ាន់​កញ្ចប់​ៗ​ដាក់​ក្នុង​រថយន្ដ និង ឃ្លុប ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កំលាំង​ដាក់​ប៉ុ​សិ៍្ដ​ត្រួតពិនិត្យ និង​ឆែកឆេរ​នៅ​ចំណុច​ស្ពាន​ព្រៃ​ល្វា តាម​ផ្លូវ ជាតិ​លេខ​៥ ក្នុងភូមិ​ព្រៃ​ល្វា ស្រុក​ពញាឮ​។ រហូត​ដល់​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃ​ទី​៦ មិថុនា ក៏​ឃើញ​រថយន្ដ​ដែល​កំលាំង​សំងាត់ បាន​រាយការណ៍​មក​ដល់​គោលដៅ​ត្រួតពិនិត្យ ។ ភ្លាម​នោះ​កម្លាំង​កងរាជអាវុធហត្ថ ក៏​បាន​ឃាត់​រថយន្ដ​នោះ រួច​ធ្វើការ​ឆែកឆេរ ឃើញ​ក្រដាសប្រាក់​ដុល្លារ​ក្លែង​ក្លាយជាប្រភេទ​ក្រដាស​១០០​ដុល្លារ​ចំនួន​ ១០០​សន្លឹក
ស្មើនឹង​១​ម៉ឺន​ដុល្លារ ខ្ចប់​នឹង​ក្រដាស​ពណ៌ លឿង ។ លោក​ស្វាយ សុខា បានឱ្យ​ដឹង​បន្ដ​ថា បន្ទាប់​ពី​រក​ឃើញ​វត្ថុ​តាង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​យ៉ាងច្រើន​នេះ​រួច​ មក កម្លាំង​របស់ លោក​ក៏​ធ្វើការ​ឃាត់ខ្លួន​បុរស​អ្នក​បើករថយន្ដ នោះ​នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដកណ្ដាល ដើម្បី​ធ្វើការ​សាកសួរ ។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ លី សួ បានឱ្យ​ដឹង​ថា ប្រាក់​ដុល្លារ​ក្លែងក្លាយ ទាំង​អស់នោះ​មិនមែន​ជា​របស់​ខ្លួន​ទេ គឺជា របស់​គេ​ផ្ញើ ព្រោះ​នៅ​ព្រឹក​នោះ​ខណៈ​ខ្លួន កំពុង​រង់ចាំ​ម៉ូយ​មក​ភ្នំពេញ មាន​បុរស​ម្នាក់ បាន​មក​ជួប​ខ្លួន​ដោយ​សុំ​ផ្ញើ​អីវ៉ាន់​មួយ​កញ្ចប់ មក​ភ្នំពេញ ដោយ​ប្រាប់​ថា ពេល​ទៅ​ដល់ ភ្នំពេញ​នឹង​មាន​គេ​មក​ទទួល​ហើយ ។ ពេល នោះ​ខ្លួន​ក៏​បាន​និយាយ​ថ្លៃ​ត្រូវរ៉ូវ​គ្នា​ហើយ រូ​ច ក៏​បាន​បើករថយន្ដ​ចេញពី​ខេត្ដ​បន្ទាយ​មាន ជ័យ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​តែ​ម្ដង ។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​កម្លាំង​កង រាជ​អាវុធហត្ថ​ធ្វើការ​ឆែកឆេរ​ឃើញ​ប្រាក់ដុល្លារ​ក្លែងក្លាយ​ទាំងនោះ ហើយ​ក៏​បាន​ធ្វើការ ឃាត់ខ្លួន​តែ​ម្ដង ។ជនសង្ស័យ​លី សួ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដកណ្ដាល​កសាង សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ ដើម្បី​​វិនិច្ឆ័យ​ទៅ​តាម​ច្បាប់ ៕