ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ ៖ ការ​លក់​ខុន​ដូ​ចាប់ផ្តើម​ងើបឡើង​វិញ​នៅ​ដើមឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ទីផ្សារ​ខុន​ដូ​មាន​សញ្ញា​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ដោយ​ចំនួន​នៃ​ការ​លក់​ចាប់ផ្តើម​ងើបឡើង​វិញ​នៅ​ដើមឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​ការ​លក់​បាន​ថមថយ​ល្បឿន​កាលពី​ចុងឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ទីផ្សារ​ខុន​ដូ​មាន​សញ្ញា​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ដោយ​ចំនួន​នៃ​ការ​លក់​ចាប់ផ្តើម​ងើបឡើង​វិញ​នៅ​ដើមឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​ការ​លក់​បាន​ថមថយ​ល្បឿន​កាលពី​ចុងឆ្នាំ​មុន ។

លោក ទុ​យ ប៊ុ​ន អគ្គនាយករង​នៃ​ក្រុមហ៊ុន​លំនៅ​ឋាន​អុ​ិ​ល​កម្ពុជា​ភ្នំពេញ ដែល​បាន​និង​កំពុង​វិនិយោគ​លើ​អគារ​ខុន​ដូ​ជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៦ មក​រា ថា ទីផ្សារ​ខុន​ដូ​កំពុង​មាន​សញ្ញា​ល្អ​ឡើង​វិញ​ហើយ ទោះជា​មិន​កើនឡើង​ខ្លាំង​ក្តី ប៉ុន្តែ​លោក​សង្កេត​ឃើញ​អតិថិជន​ចាប់ផ្តើម​ចាប់អារម្មណ៍ និង​សាកសួរ​ព័ត៌មាន​ពី​ការ​ទិញ​ខុន​ដូ​កើន​ច្រើន​ឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​នូវ​ការ​លក់​កាលពី​ចុងឆ្នាំ​២០១៦ ។ លោក​បន្ត​ថា ៖ « ពេល​នេះ លោក​ឃើញ​អតិថិជន​បាន​សាកសួរ​ព័ត៌មាន និង​ទិញ​ខុន​ដូ​កើនឡើង​វិញ​ចន្លោះ​ពី​១៥​ទៅ​២០% បើ​ធៀប​នឹង​កាលពី​ចុងឆ្នាំ​មុន ដែល​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​នេះ » ។

ខុន​ដូ​អិុ​ល ជា​ប្រភេទ​ខុន​ដូ​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម ដែល​បាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់ពី​៤​ម៉ឺន​ដុល្លារ​ឡើង​ទៅ ។

លោក ទុ​យ ប៊ុ​ន បន្ត​ថា អតិថិជន​ដែល​ទិញ​ខុន​ដូរ​បស់​លោក​ភាគច្រើន ជា​ជនជាតិ​ខ្មែរ ដែល​ពួក​គេ​ចាប់ផ្តើម​ចាប់អារម្មណ៍​រស់នៅ​តាម​ខុន​ដូ​កាន់តែ​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង ថ្លែង​ថា លោក​សង្កេត​ឃើញ​សកម្មភាព​ទិញ​លក់​ខុន​ដូ​បាន​ចាប់ផ្តើម​ងើបឡើង​វិញ ដោយសារ​ការ​ហូរ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​នូវ​វិនិយោគិន​ជនជាតិ​ចិន ព្រោះ​ចាប់តាំងពី​ចុងឆ្នាំ​មុន​រហូត​មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន និង​វិនិយោគិន​មក​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន​ចូល​មក​វិនិយោគ និង​រកស៊ី​នៅ​កម្ពុជា ។ លោក​បន្ត​ថា ៖ « សកម្មភាព​នៃ​ការ​ទិញ​លក់ ទោះបីជា​មិនសូវ​កើនឡើង​ខ្លាំង​ក្តី ប៉ុន្តែ​មាន​សញ្ញា​ល្អ​ឡើង​វិញ​ហើយ​នៅ​ក្នុង​វិស័យ​នេះ » ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គី​ម ហ៊ា​ង ថ្លែង​ថា សកម្មភាព​នៃ​ការ​ទិញ​លក់​ខុន​ដូ តាម​ពិត​មិន​មានការ​ថមថយ​ល្បឿន​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​ចំនួន​នៃ​ការ​ផ្គត់ផ្គង់​ច្រើន​នៅ​ក្នុង​ទីផ្សារ ទើប​ទីផ្សារ​មានការ​ចែករំលែក​គ្នា អតិថិជន​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការ​ទិញ​គម្រោង​ខុន​ដូ​នៅ​កម្ពុជា ។

លោក​បន្ត​ថា ឧទាហរណ៍ កាលពីមុន​មាន​អតិថិជន​១​ពាន់​នាក់ និង​មាន​គម្រោង​ខុន​ដូ​១០០ ប៉ុន្តែ​ពេល​នេះ​អតិថិជន​នៅ​ចំនួន​ដដែល ប៉ុន្តែ​គម្រោង​ខុន​ដូ​កើន​ដល់​២​ពាន់​គម្រោង ដូច្នេះ ធ្វើ​ឲ្យ​មានការ​មើលឃើញ​ថា ការ​លក់​ថមថយ​ល្បឿន ប៉ុន្តែ​ការ​ពិត ការ​លក់​ខុន​ដូ​នៅ​តែ​មាន​សញ្ញា​ល្អ ៕